EP15:អាចង្រៃ!!

1K 78 21
                                    

Admin's pov

មួយសប្តាហ៍បន្ទាប់ Geminifourth បានចេញពីមន្ទីពេទ្យហើយ។ចំណែករឿងអ្នកតាមសម្លាប់ខ្លួន gemini ក៏បានបញ្ជូនអង្គរក្សទៅស៊ើបអង្កេតរួចរាល់អស់ដែរចាំតែដល់ថ្ងៃដែលដឹងថាជាអ្នកណាអីក៏ថ្លើមធំម្ល៉េះហ៊ានតាមមកសម្លាប់ខ្លួនបែបនេះ????ថ្ងៃនេះ fourth ក៏បានទៅសាលាវិញគេខានទៅយូដែលហើយព្រោះតែមានរឿងរហូត ដោយgeminiជាអ្នកជូនទៅដូចសព្វដងតែក៏មានអង្គរក្សទៅជាមួយដើម្បីការពារ
សុវត្តិភាព។ដោយអង្គរក្សជាអ្នកបើកឡានហើយអ្នកទាំងពីរអង្គុយនៅកៅអីខាងក្រោយ។
«ទៅសាលាប្រយ័ត្នខ្លួនផងណា៎!!ពេលចេញតេប្រាប់បងមកចាំបងឲកូនចៅបងមកទទួល!!ថ្ងៃនេះបងត្រូវទៅបង្ហើយការងារនៅក្រុមហ៊ុនប្រហែលជាមិនបានមកទទួលអូនទេ» Gemini និយាយមកកាន់នាយតូចព្រមទាំងយកដៃមកអង្អែលក្បាលគេថ្នមៗ
«មិនអីទេអូនអាចមកខ្លួនឯងបានមិនបាច់រំខានបងទេ!»
«មិនបានទេ!!ឥឡូវគ្មានសុវត្ថិភាពនោះទេអូនត្រូវតែប្រយ័ត្នខ្លួនឮទេ??» geminiក្រវីក្បាលមិនព្រម
«បាទ!!!»

Skip

ដោយដាក់ fourth នៅសាលារួចរាល់ gemini ក៏បានមកក្រុមហ៊ុនធ្វើការ។ហើយមិនយូរប៉ុន្មានក៏ដល់ម៉ោងដែល fourth ចេញពីរៀននាយតូចបានតេមកកាន់កម្លោះសង្ហាដូចដែលគេបានប្រាប់
In call
«អាឡូ!!ខាប់ធីរ៉ាក់!!នឹកណាស់!!» gemini និយាយទាំងសម្លេងស្រទន់ដោយបង្អូសយ៉ាងវែងអន្លាយធ្វើឲអ្នកស្ដាប់អៀនឡើងថ្ពាល់ក្រហម
«អូនចេញហើយ!!!បងមិនបានមកទទួលក៏បានដែរអូនអាចទៅវិញដោយខ្លួនឯងបានបងកុំបារម្ភអីណា!!»
«មិនបានទេ!!ចាំនៅសាលានិងហើយចាំបងឲអង្គរក្សទៅទទួលណា!»នាយកម្លោះមិនព្រមព្រោះបារម្ភពីសុវត្ថិភាពអ្នកខ្លះ
«okay!!បាទចាំនៅកន្លែងមុខថ្នាក់ណា!!»
« បាទចាំនៅមុនថ្នាក់និងហើយកុំទៅណាឲសោះ!!»អ្នកកម្លោះសង្ហា ពូកែវោហារក៏បានចុចបិទទូរស័ព្ទ។

ការសន្ទនារបស់ Geminifourthមិញនេះត្រូវបានស្ដាប់ឮដោយនាយដែនដែលជាពូរបស់geminiគេមានបំណងអីក៏មិនដឹងគ្រាន់តែដឹងថាមិនមែនជាបំណងល្អនោះទេ!!

Back to fourth

កំពុងអង្គុយចាំ អង្គរក្សរបស់geminiសុខៗក៏មកដល់ល្មមតែឡានដូចជាខុសកាលពីព្រឹកតែនាយតូចមិនបានគិតច្រើនទេ។តែគ្រាន់តែចូលឡានភ្លាម fourthក៏បានសួរបញ្ជាក់
«បងហា៎??មិចក៏ឡានមិនដូចកាលពីព្រឹកចឹង??ហើយបងពាក់មា៉សខ្មៅអីនឹងទៅណាកាលពីព្រឹកខ្ញុំឃើញបងឯងធម្មតាសោះដោះចេញទៅមិនថប់ទេអី??»នាយល្អិតរៀបរាប់បូរបាច់បិទមាត់មិនជិត
«អរអត់ទេ!ឡានកាលពីព្រឹកខូចទើបអ្នកប្រុសឲប្ដូរឡានបាទ!!ហើយដែលខ្ញុំពាក់មា៉សនៀកព្រោះមានអារម្មណ៍ថាមិនស្រួលខ្លួនទើបខ្លាចថាឆ្លងដល់អ្នកប្រុសតូច»អង្គរក្សនោះតបមកវិញមួយៗរួចក៏បើកឡានចេញទៅបានរាងមួយសន្ទុះទើប fourthចាប់អារម្មណ៍ថានេះមិនមែនជាផ្លូវទៅផ្ទះ geminiនោះទេ។
«បងហ៎ាបងចាំផ្លូវខុសឬអត់?ខ្ញុំថានេះមិនមែនផ្លូវទៅផ្ទះទេ!»នាយល្អិតចាប់ផ្ដើមអង្គុយលែងនឹង
«ចិត្តត្រជាក់សិនទៅអ្នកប្រុសតូច!!»និយាយរួចនាយល្អិតក៏សន្លប់បាត់ស្មារតីបាត់ព្រោះតែអង្គរក្សក្លែងក្លាយម្នាក់នោះបានបាញ់សារធាតុអ្វីម្យ៉ាងនេះហើយជាមូលហេតុដែលនាយពាក់ម៉ាស។

ភរិយាក្លែងក្លាយ🖤Unde poveștirile trăiesc. Descoperă acum