EP23:ចាកចេញ

1K 88 43
                                    

Fourth's pov

ខ្ញុំរត់តាមផ្លូវទាំងមេឃភ្លៀងដោយគ្មានទិសដៅកំពុងតែរត់សុខៗក៏រអិលជើងដួលទៅលើផ្លូវរលាត់ស្បែកក្រហាយខ្លាំងណាស់។ខ្ញុំឈឺជើងតែវានៅចាញ់ចិត្តដែលកំពុងតែឈឺដូចមានអីចាក់.....ឈឺជាងជើង100ដង
ខ្ញុំក្រោកឈររត់ទៅមុខបន្ដទាំងស្រក់ទឹកភ្នែកខ្ញុំសួរខ្លួនឯងថាហេតុអីក៏គេធ្វើបែបនេះដាក់ខ្ញុំគេមិនបានស្រឡាញ់ខ្ញុំទេមែនទេ.....ហេតុអីព្រហ្មលិខិតលេងសើចនិងជីវិតខ្ញុំបែបនេះប៉ាម៉ាក់ក៏គ្មានមានម្ដាយចុងក៏គេមិនស្រឡាញ់អាណិត...ពេលជួបជាមួយមនុស្សដែលត្រូវចិត្តហើយក៏ត្រូវគេលេងសើចទៀត...ឱព្រះអើយអាណិតខ្ញុំផងទៅ.......
ខ្ញុំរត់បណ្ដើរគិតបណ្តើរទឹកភ្នែកក៏បន្ដស្រក់លាយលំជាមួយទឹកភ្លៀង។
រត់បានមួយសន្ទុះធំខ្ញុំហាក់អស់កម្លាំងរត់ទៅមុខលែងរួចខ្ញុំក៏បានឈប់អង្គុយលើបង់សាធារណៈទាំងខ្លួនទទឹកជោគ...មើលទៅខ្លួនឯងគួរសង្វេគពេកហើយ...ខ្ញុំអាណិតខ្លួនឯងណាស់ខ្ញុំយំខ្លាំងដោយមិនខ្វល់ពីខ្សែរភ្នែកអ្នកធ្វើដំណើរតាមនោះថាគេគិតយ៉ាងណាសំខាន់ពេលនេះខ្ញុំឈឺខ្ញុំចង់យំ.......
មេឃភ្លៀងរាងរាំងបន្ដិចដោយនៅរលឹមតិចៗខ្ញុំសម្រេចចិត្តហៅតាក់សុីដើម្បីត្រឡប់ទៅផ្ទះរបស់ខ្ញុំព្រោះខ្ញុំគ្មានកន្លែងដែលត្រូវទៅទៀតទេ.....
ខ្ញុំក្រោកឈរឡើងដើម្បីហៅតាក់សុី។ខ្ញុំលើកដៃហៅតាក់សុីដែលជិះកាត់ពេលនោះឡានតាក់សុីក៏បានឈប់
«អាល្អិតហាទៅណាដែល??»អ៊ំចំណាស់ម្នាក់សួរខ្ញុំពេលដែលគាត់បើកកញ្ចក់ទ្វា
«ទៅម្ដុំផ្សារណាត់អ៊ំទៅបានទេ?»ខ្ញុំរហ័សសួរគាត់ព្រោះវារៀងឆ្ងាយពីទីនេះដែលខ្ញុំខ្លាចថាគាត់ទៅមិនដល់
«ទៅបានឆាប់ឡើងមក!!»គាត់បក់ដៃឲខ្ញុំឡើងឡាន
«ខ្ញុំសុំជិះខាងមុខបានទេអ៊ំ...ខ្ញុំអត់សូវស្រួលខ្លួនខ្ញុំខ្លាចអាចនិងពុល!!»ខ្ញុំសុំគាត់អង្គុយមុខព្រោះខ្ញុំកំពុងតែមិនស្រួលខ្លួន
«បានអាល្អិតឡើងមក!!»
ខ្ញុំឡើងលើឡានអង្គុយខាងមុខក្បែរគាត់។គាត់ក៏បើកឡានសម្ដៅផ្លូវទៅផ្ទះខ្ញុំ!
នៅតាមផ្លូវអ៊ំប្រុសបានបើកបទចម្រៀងឮពេញឡានធ្វើឲខ្ញុំស្ដាប់ហើយក៏រំជួលចិត្តតាមបទចម្រៀង

🎵...........មិនស័ក្តិសមខ្ញុំដើរចេញហើយសុំទោសស្នេហ៍អើយលែងហ៊ានប្រាថ្នាក្បែរថ្លៃ....លាទាំងចិត្តនៅអាល័យលាទាំងទឹកភ្នែក.....និស្ស័យបាននាំពួកយើងបានជួបគ្នា...ប៉ុន្តែវាសនារាំងរាតាមមកបំបែក....ពីថ្ងៃនេះតទៅថ្ងៃស្អែកលែងមានវេលាសម្រាប់ពួកយើងទៀតហើយ!!!!!.......ស្រឡាញ់ៗធ្វើម្ដេចបើមិនស័ក្ដិសមនៅក្នុងអារម្មណ៍តឹងណែនថប់ស្ទើរគ្រប់ពេលឈឺចាប់ទ្វេ.....មានតែភាពអាម៉ាសរាល់ថ្ងៃ!!!!!!!!!!!!!🎵

ភរិយាក្លែងក្លាយ🖤Where stories live. Discover now