EP19:មនុស្សដូចពូសមតែចូលគុក

1K 72 19
                                    

Admin's pov

ឡានបើកមកឈប់នៅពីមុខក្រុមហ៊ុន Norawit

«ដើរបានឬអត់??»geminiដោយឃើញថាគីរ៉ាចុះទៅបើកទ្វាឡានហើយក៏លូកមាត់សួរទៅកាន់អ្នកម្ខាងទៀតថាអាចចុះដើរដោយខ្លួនឯងបានអត់!!
«ដើរបានមិនអីទេ!!»នាយតូចរហ័សតបមកវិញទាំងអឹមអៀនរឿងបែបនេះចេះមកសួរទៅកើត
«ចុះមកចឹង!!តិចៗថ្នមៗណា» Gemini ជួយគ្រានាយតូចចុះមកពីលើឡានដោយជួយទប់ចង្កេះ!!គីរ៉ាឃើញបែបនេះគេយល់សភាពការណ៍ណាស់គេក៏លួចញញឹមបិទមាត់មិនជិត
«ញញឹមអីរបស់ឯង??» gemini នៅពេលដែលឃើញអង្គរក្សរបស់ខ្លួនកំពុងតែឈរញញឹមក៏សួរឡើងធ្វើឲគីរ៉ាគេរហ័សបិទមាត់ញញឹមលែងសម
«អត់....អត់មានទេចៅហ្វាយ!!»គីរ៉ាតបទាំងញឹមៗ

ពេលនោះដែរ fourthក៏ពេបមាត់ចង់យំក្មេងអើយក្មេងរឿងប៉ុណ្ណឹងក៏ចង់យំដែរអ្នកណាក៏មើលដឹងដែរមើលតែទង្វើតែចៅហ្វាយនាយថ្នមទៅ!!!

«អូៗ!!ចៅហ្វាយតូចកុំយំអីណា!!ខ្ញុំអត់បានដឹងអីទាំងអស់!!»គីរ៉ារហ័សក្រវីក្បាលបដិសេធធ្វើជាមិនយល់អ្វីទាំងអស់ព្រោះគេដឹងថាចៅហ្វាយតូចរបស់គេខ្មាស់អៀនខ្លាំងប៉ុណ្ណា

ចំណែក Geminiវិញគេក៏លួចអស់សំណើចនិងកូនចៅជើងល្អជាមួយនិងប្រពន្ធកំពូលអៀនរបស់ខ្លួនរួចក៏បន្ដដើរចូលទៅក្នុងក្រុមហ៊ុន។

មកដល់មុខបន្ទប់របស់ខ្លួន geminiក៏បាននិយាយមកកាន់គីរ៉ា
«ពេលពូដែនមកប្រាប់គាត់ឲចូលមកជួបយើងក្នុង officeឮទេ!!មិនបាច់ទាន់និយាយអ្វីទាំងអស់គ្រាន់តែប្រាប់គាត់ថាយើងមានការចង់ជួបទៅបានហើយ»
«បាទចៅហ្វាយ!!»គីរ៉ាឱនគោរពចៅហ្វាយ

ផ្ដាំផ្ញើកូនចៅរួចរាល់ហើយក៏គ្រាក្មេងក្បាលខូចចូលទៅក្នុង office។

«Fouth!!»នាយកម្លោះគ្រារាងតូចដាក់ឲអង្គុយលើសាឡុងរួចក៏ហៅឈ្មោះនាយតូច
«ហ្អឹម???»Fourthឆ្លើយឡើងក្នុងបំពង់ក
«ទៅគេងក្នុងបន្ទប់សិនល្អទេ??»ដោយខ្លាចថារាងតូចអស់កម្លាំងណាមួយគេក៏កំពុងឈឺទៀតទើបសួរចង់ឲទៅគេងនៅក្នុងបន្ទប់ព្រោះ office ក៏មានបន្ទប់មួយសម្រាប់សម្រាកដូចគ្នា!!
«ក៏បាន!!»មិនបានបដិសេធច្រើនទេព្រោះខ្លួនក៏អស់កម្លាំងដែរ ដែលតាមមកនៀកព្រោះមិនចង់នៅបន្ទប់តែម្នាក់ឯងគ្រាន់តែគិតក៏ឯកាដែរ
«មោះចឹង!!»geminiស្ទុះទៅលើកត្រកងរាងតូចឡើងសម្ដៅទៅបន្ទប់គេង។

ភរិយាក្លែងក្លាយ🖤Where stories live. Discover now