Part1.

7.1K 203 0
                                    

វាគឺជាយប់ដ៏ត្រជាក់មួយក្រោយមេឃរាំងភ្លៀង។ ម៉ោង12កណ្តាលយប់ទៅហើយនៅមានមនុស្សមិនទាន់គេងលក់ទៀត មិនត្រឹមតែប៉ុនហ្នឹងនៅគេងមើលរឿងអាសអាភាសកំដបរិយាកាសរងារមួយនេះទៀតផង។
ដៃក្រាសទាញទម្លាក់លេបថប់របស់ខ្លួនហើយក៏ខ្ទប់មុខដោយអារម្មណ៍រសាប់រសល់។
«សិស្សច្បង! ខ្ញុំស្រឡាញ់សិស្សច្បង»កែវភ្នែកស្រទន់ថ្លាមូលៗដូចជាកូនឆ្កែមួយក្បាលសម្លឹងមកគេដោយក្តីសង្ឃឹមនិងភ្ជាប់ជាមួយស្នាមញញឹមផងដែរ។ ប្លែកតែ.. កែវភ្នែកត្រជាក់ស្រេបគ្មានមេត្តាសម្លឹងទៅកូនខ្លាដ៏តូចដោយក្តីស្អប់ខ្ពើម

«ចេះយកកញ្ចក់មកឆ្លុះមុខខ្លួនឯងខ្លះផង!»និយាយចប់ក៏ដើរបុករាងតូចទៅបាត់ថែមទាំងមានអ្នលួចថតវីឌីអូសារភាពស្នេហ៍ផ្ញើឲ្យគ្នាពេញក្រុមដើម្បីទុកចម្អកគេ។
វាមានរយ:ពេល2ថ្ងៃហើយដែលរឿងនេះបានកើតឡើង ប៉ុន្តែរាងតូចដែលរងការបដិសេធក៏នៅតែលួចមើលគេពីចម្ងាយព្រោះតែចិត្តនៅស្រឡាញ់។ ហើយរាងក្រាសក៏បានដឹងដូចគ្នា។

នាយលូកទាញទូរស័ព្ទមកចូលក្នុងអាយជីដើម្បីចូលទៅឆែកមើលអាខោនរបស់ក្មេងប្រុសថ្លើមធំហ៊ានស្រឡាញ់ King ក្នុងសាលាផង។
thvជាអាខោនរបស់គេ ។ Taehyung ក៏បាន Vក៏បាន។
នាយចុចតាមដានអាខោនរបស់គេដោយចេតនា គេញញឹមចុងមាត់បន្តិចរង់ចាំមើលនាយតូចចុចតាមដានវិញឬអត់។
ថេយ៉ុងលើកវែនតាម្ញូបរបស់ខ្លួនឡើងបន្តិចឈ្ងោកធ្វើកិច្ចការសាលាប៉ុន្តែសំឡេងលោតពីទូរស័ព្ទធ្វើឲ្យគេងាកទៅមើលវាដោយស្វ័យប្រវត្តិ។ដៃស្រឡូនស្អាតចាប់លើកទូរស័ព្ទមកមើលក៏ឃើញថាជាអាខោនរបស់ចន ជុងហ្គុក ប្រុសសង្ហារឈាមត្រជាក់គ្មានមេត្តាចំពោះគេ។ ថេយ៉ុងបើកភ្នែកធំៗចំងមាត់សឹងមិនជឿភ្នែកខ្លួនឯងព្រោះតែវាមិនអាចទៅរួចទេដែលkingប្រចាំសាលាមកចុចតាមដានគេមុនបែបនេះ។
ហើយវាក៏ក្លាយជាប្រធានបទក្តៅៗភ្លាមៗក្រោយពេលថេយ៉ុងនៅមិនទាន់ចុចតាមដានគេវិញ។
«មានរឿងអីទៅ? ហេតុអីក៏សុខៗជេយ៍ខេចុចតាមដានអាក្មេងសិស្សពូកែនោះ?»
«តើនេះមាននរណាលួចយកអាខោនរបស់ជេយ៍ខេទេដឹង?»
«តើមានរឿងអីព្រះហ្អើយ!»

ជុងហ្គុកទះតុផាំងព្រោះតែក្មេងចំកួតនេះហាក់កំពុងតំឡើងឫកដាក់គេដោយការមិនឆ្លើយតបវិញបែបនេះ។

ទារុណ្ឌកម្មស្នេហ៍| short novel |ចប់Where stories live. Discover now