Final.

6.1K 237 0
                                    

៥ឆ្នាំកន្លងផុតទៅ...

ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ថេយ៉ុងទើបតែបញ្ចប់ការសិក្សារមហាវិទ្យាល័យថ្មីៗនេះប៉ុន្តែនៅមិនទាន់សម្រេចចិត្តចូលធ្វើការនៅឡើយណាមួយលោកគីមក៏មិនបានបង្ខំកូនខ្លាំងពេកដែរ គាត់ឲ្យគេសម្រេចចិត្តដោយខ្លួនឯង ណាមួយក្រុមហ៊ុនរបស់គាត់ថ្ងៃមុខក៏គង់តែត្រូវធ្លាក់មកលើគេជំនួសដៃជើងដដែល ដូច្នេះហើយមិនបាច់ប្រញាប់ពេកទេ។

ពេលនេះក៏ជាពេលសម្រាប់អាហារពេលព្រឹកដែលគ្រប់គ្នាក៏មកជួបជុំគ្នាមុនពេលនឹងចែកជើងគ្នាទៅធ្វើកិច្ចការងាររៀងៗខ្លួន។ ថេយ៉ុងក្នុងសម្លៀកបំពាក់នៅផ្ទះអាវយឺតសនិងខោរលុងៗបើតាមស្មានគេប្រហែលជាមិនចេញទៅណានោះទេ។

«ថេយ៍ថ្ងៃនេះមិនមានរវល់ទៅណាទេឬកូន?»លោកស្រីគីមក៏ឆ្លៀតសួរទៅកូនប្រុសដែលចម្រើនវ័យ២៣ឆ្នាំពេញសាច់ពេញស្អាតនិងពេញស្រឡាញ់ គាត់ថ្នមកូនយ៉ាងនេះច្បាស់ជាស្គាល់កូនច្បាស់ថាគេបែបណា។

«កូនចង់នៅផ្ទះណាម៉ាក់!ណាមួយអាទិត្យក្រោយកូនគិតថានឹងចូលធ្វើការហើយ»ថេយ៉ុងញញឹមស្រាលតាមដោយបបូរមាត់ស្ដើងពណ៌ផ្កាឈូករលោងស្អាត មើលក៏ដឹងថាវាទន់ល្មើយគួរឲ្យចង់ពាល់ សមជាមួយសម្បុរសណ្ដែកបាយដែលមានសក់ពណ៌ទង់ដែងរបស់គេដែលទើបនឹងលាបមកហើយថ្មីៗផង មើលពេលណាលោកស្រីគីមចង់តែចាប់កូនក្រញិចនិងឃុំមិនឲ្យដើរហើរខ្លាចថាកូននឹងជាប់អន្ទាក់ប្រុសព្រាន។

«បើចឹងល្ងាចនេះទៅញ៉ាំបាយល្ងាចជុំគ្នាជាមួយម៉ាក់ទេ?ប៉ាម៉ាក់មានមនុស្សចង់ណែនាំ»ថេយ៉ុងទម្លាក់ទឹកមុខបន្តិចមុននឹងតបសម្ដីទៅម្ដាយវិញយ៉ាងសមគួរ

«ប៉ាម៉ាក់មិនមែនណែនាំខ្ញុំឲ្យទៅកូនស្រីអ្នកជំនួញណាម្នាក់ទេដឹង?»អ្នកទាំងពីរសម្លឹងមុខគ្នាហើយក៏ញញឹមបែបហួសចិត្ត

«ប៉ាម៉ាក់ចិញ្ចឹមកូនដល់អាយុប៉ុននេះហើយមិចនឹងអាចថាមិនដឹងពីកូនប្រុសខ្លួនឯងបែបណានោះ?កូនកុំបារម្ភអីត្រូវមិនត្រូវក៏អាចរាប់អានគ្នាបាន ព្រោះថាគេខាងនោះចាប់អារម្មណ៍កូនមកជាយូរហើយ»ថេយ៉ុងជ្រួញចិញ្ចើមឆ្ងល់ព្រោះថាគេមិនជាបានស្គាល់ឬរាប់អាននរណាឲ្យជិតដិតឡើយក្រោយចប់វិទ្យាល័យ អ៊ីចឹងអ្នកដែលចាប់អារម្មណ៍ខ្លួននោះអាចជានរណាទៅ?ឬគេលួចឃ្លាំមើលពីចម្ងាយ?ហើយគេស្គាល់ខ្លួនដោយរបៀបណា?គិតមិនយល់តែក៏មិនទាន់ហ៊ានមាត់កអ្វី បានត្រឹមតែសន្និដ្ឋានផ្ដេសផ្ដាសម្នាក់ឯង និងបន់ឲ្យឆាប់ដល់ល្ងាចឆាប់ៗព្រោះគេក៏ចង់ដឹងដូចគ្នាថាគេគឺជានរណា។

ទារុណ្ឌកម្មស្នេហ៍| short novel |ចប់Where stories live. Discover now