Part 3

3.9K 195 2
                                    

ថេយ៉ុងកាន់ថាសបាយសម្ដៅទៅតុអាហារដែលមិនទាន់មានសិស្សណាមកអង្គុយ មួយរយៈនេះគេមិនសូវសប្បាយចិត្តឡើយដោយហេតុព្យាយាមចង់រក្សាគម្លាតពីជុងហ្គុក។

ផឹប!

ថាសបាយពីរថាសជារបស់អ្នកណាក៏មិនដឹងទម្លាក់លើតុដោយកម្លាំងដៃមិនស្រាល ថេយ៉ុងក៏ងើបមុខឡើងទើបដឹងថាមិនមានអ្នកណាក្រៅពីជុងហ្គុកឡើយចំណែកម្នាក់ទៀតគឺ....

«ខ្ញុំថាឯងទៅអង្គុយកន្លែងផ្សេងទៅ!កន្លែងនេះយើងចាប់បានមុនហើយគីម ហានសុង»ជុងហ្គុកសម្លក់ទៅហានសុង មើលទៅពួកគេច្បាស់ជាមានរឿងមិនត្រូវគ្នាមិនខាន។ថេយ៉ុងសម្លឹងមើលពួកគេសម្លក់គ្នាដោយមិននិយាយអីមួយម៉ាត់។

«កន្លែងក៏ទំនេរ!ឯងមិនបានដាក់ផ្លាកជាកម្មសិទ្ធឯណា»ហានសុងក៏មិនចុះចាញ់ដូចគ្នា តបតទៅវិញដោយមិនព្រមឲ្យក្មេងទំនើងដូចជាជុងហ្គុកក្អេងក្អាងខុសរបៀបនោះទេ។

«ទោះយើងមិនដាក់ផ្លាក!តែយើងចាប់បានមុន!វាជារបស់យើងហើយ!»ជុងហ្គុកសង្កត់សំឡេងធ្ងន់ៗចាប់ក្របួចកអាវហានសុងទើបថេយ៉ុងចាប់ផ្ដើមភ័យក្រែងលោមានបញ្ហាអីកើតឡើង

«អ្វីក៏ដោយបើម្ចាស់វាប្រហែសទុកចោល គង់តែមានគេដណ្ដើមបាត់!»ហានសុងច្រានជុងហ្គុកចេញហើយក៏លើកថាសអាហារដើរចេញទៅបាត់។ជុងហ្គុកក្ដាប់ដៃដោយកំហឹង មើលទៅពួកគេមានរឿងត្រូវនិយាយគ្នាច្រើនទៀត​ ប៉ុន្តែពេលនេះប្រហែលត្រូវនិយាយជាមួយថេយ៉ុងសិនទើបបាន។

«សិស្សច្បង»ថេយ៉ុងលើកវែនតាបន្ដិចហាក់កំពុងភ័យព្រោះមិនដឹងថាជុងហ្គុកកំពុងចង់លេងអីទៀតហើយពេលនេះ។

«ហេតុអីមិនតបឆាតយើង?»គេនិយាយខ្សឹបៗ

«គឺខ្ញុំមិនសូវបានប៉ះទូរស័ព្ទទេ»ថេយ៉ុងនិយាយតិចៗដោយមិនហ៊ានសម្លឹងមើលមុខគេជាប់

«ម៉ោងទី៣កុំភ្លេចមកចួបយើងនៅបន្ទប់អ៊ីវ៉ាន់»គេញញឹមយកសមចាក់សាច់មកបញ្ចុកថេយ៉ុង

«សិស្សច្បង!ប៉ុន្តែខ្ញុំត្រូវរៀន»

«តែមួយភ្លេតទេណា»គេនិយាយទន់ភ្លន់ព្រមទាំងអង្អែលក្បាលថេយ៉ុងថ្នមៗ ច្បាស់ជាចាញ់បោកគេទៀតហើយ។

ទារុណ្ឌកម្មស្នេហ៍| short novel |ចប់Where stories live. Discover now