Part 5

4.2K 186 5
                                    

ត្របកភ្នែកក្រាសចាប់កម្រើកបើកឡើងដោយការរំខានពីពន្លឺព្រះអាទិត្យដែលចាំងជះចូលមកតាមជញ្ជាំងកញ្ចក់របស់សណ្ឋាគារលំដាប់ផ្កាយក្នុងប្រទេស។ ជុងហ្គុកបម្រាស់ខ្លួនបន្តិចមុននឹងងាកសម្លឹងមនុស្សតូចគេងក្នុងរង្វង់ដៃ ។ម្រាមក្រាសពាសពេញដោយសរសៃរក៏លើកឡើងមកអង្អែលលើថ្ពាលដែលមានដាមទឹកភ្នែកមិនរលុបកាលពីយប់ គេដឹងខ្លួនច្បាស់ថាគេបានធ្វើអ្វីខ្លះ គេដឹងខ្លួនច្បាស់ថាគេបាននិយាយអ្វីខ្លះ គេក៏បានដឹងថាគេបានធ្វើឲ្យក្មេងប្រុសម្នាក់នេះឈឺចាប់ខ្លាំងមករហូតដូចគ្នា។ ការដែលគេត្រូវបែកបាក់ស្នេហាជាមួយវ៉ុនហ៊ី គេទទួលបានមេរៀនឬទណ្ឌកម្មផ្លូវចិត្តគួរសមសម្រាប់គិតពិចារណា។ វ៉ុនហ៊ីជាមនុស្សស្រីដ៏ល្អនិងពិសេស នាងក៏ជាមនុស្សដំបូងដែលបានធ្វើឲ្យព្រាននារីដូចជាគេឈឺចាប់និងសោកស្ដាយជំពោះទំនាក់ទំនងដែលគេមាន។

នឹកទៅដល់យប់មុនពេលគេមកក្លិបដើម្បីផឹកនោះគេក៏បានណាត់វ៉ុនហ៊ីដើម្បីនិយាយគ្នាដូចគ្នា។

ភ្លៀងស្រិចៗបន្តិចអមដោយពន្លឺភ្លើងស្ដុបនិងរថយន្ត មនុស្សម្នាឆ្លងកាត់ផ្លូវថ្នល់ទៅមកដោយមិនមាននរណាចាប់អារម្មណ៍រឿងរ៉ាវជុំវិញខ្លួនឡើយ អរគុណទៅកាន់ភ្លៀងដែលធ្វើឲ្យជុងហ្គុកមិនត្រូវលាក់បាំងទឹកមុខមានវិបត្តិរបស់គេនៅពេលនេះ។រាងក្រាសអង្គុយចុះលើបង់សាធារណៈនៅពីមុខម៉ាតមួយរង់ចាំវ៉ុនហ៊ីមក។

សម្រិបជើងស្រាលៗបន្លឺជិតត្រចៀក រាងតូចពាក់អាវហូតឌីពណ៌ខ្មៅខោខាវប៊យវែងកាន់ឆ័ត្រមកជិតជុងហ្គុកដែលអង្គុយមិនខ្វល់ពីមេឃកំពុងមានភ្លៀងបង្ហុយជារឿយៗ។

«ចូលក្នុងម៉ាតក៏បានដែរប្រយ័ត្នឈឺ»វ៉ុនហ៊ីពោលដោយការបារម្ភក្នុងនាមជាមនុស្សធ្លាប់មានទំនាក់ទំនងជាមួយគ្នា មើលទៅនាងកាត់ចិត្តពីគេបានលឿនគ្រាន់បើ។

«អត់ទេ!និយាយត្រង់នេះហើយ!»ជុងហ្គុកក្រោកឈរពេញកម្ពស់ដើម្បីស្រួលនិយាយគ្នា

«រឿងនោះ»

«បងមិនបាច់បកស្រាយអ្វីទេ!ខ្ញុំលែងមានចិត្តខឹង!ជុងហ្គុក!ពួកយើងគង់តែបញ្ចប់ថ្នាក់វិទ្យាល័យឆាប់ៗនេះមិនខាន ខ្ញុំគ្រាន់តែចង់ឃើញបងកែរប្រែជាថ្មី»

ទារុណ្ឌកម្មស្នេហ៍| short novel |ចប់Where stories live. Discover now