Part 4

3.8K 169 2
                                    


មេឃស្រទុំដូចជាកំពុងរកភ្លៀងនៅពេលល្ងាច សិស្សទាំងអស់ក៏ប្រញាប់នាំគ្នារូតរះប្រញាប់ទៅផ្ទះឲ្យបានមុនមេឃបង្អុរភ្លៀងចុះមកនាំឲ្យពិបាក។ម៉ោង៥ល្ងាចថ្ងៃសៅរ៍ទើបសិស្សមិនមាននរណានៅរៀនគួរបន្ថែមពេលយប់ដូចរាល់ដង។ ថេយ៉ុងកាន់ឆ័ត្រដែលត្រៀមរួចស្រេចក្នុងដៃ។ថ្ងៃនេះគេចង់ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញដោយមិនបាច់មានអ្នកមកទទួលដូចរាល់ដងនោះទេ។ថេយ៉ុងក្រឡេកឃើញជុងហ្គុកនៅអង្គុយត្រម៉ង់ត្រមោចម្នាក់ឯងក្នុងតារាងបាល់បោះទាំងដែលសិស្សគ្រប់គ្នាបានចេញទៅស្ទើរតែអស់ទៅហើយ។គេដើរយឺតៗទៅជិតប៉ុន្តែមិនហ៊ាននិយាយអីទៅកាន់ជុងហ្គុកឡើយ គេដឹងច្បាស់នាយកំពុងតែខឹងនឹងខ្លួនស្រាប់បើចូលទៅនិយាយជាមួយទៀតច្បាស់ជាត្រូវគេស្រែកគំហកដាក់មិនខាន។តំណក់ទឹកភ្លៀងក៏ស្រាប់តែស្រក់ចុះមកយ៉ាងខ្លាំងដូចការគិតប៉ុន្តែមួយតំណក់ក៏មិនស្រក់ប៉ះរាងកាយជុងហ្គុក។នាយសង្ហារងើយក្បាលឡើងសម្លឹងមើលរាងខ្ពស់ស្ដើងកំពុងឈរបាំងឆ័ត្រឲ្យគេទាំងខ្លួនឯងកំពុងត្រូវទឹកភ្លៀង។គេក្រោកឡើងពេញកំពស់សម្លឹងសម្លក់ដោយក្រសែភ្នែកកំណាចទៅកាន់ថេយ៉ុង។

«មិនបាច់ខំធ្វើល្អយកមុខមាត់!»ជុងហ្គុកក្រវាសឆ័ត្រចេញឲ្យវាខ្ទាតទៅម្ខាង ពេលនេះពួកគេក៏ទទឹកជោគដូចគ្នា។

«វ៉ុនហ៊ីសុំយើងបែកហើយ!ពេញចិត្តឯងហើយឬនៅ?»ថេយ៉ុងមិនតបប៉ុន្តែរំឭកដល់រឿងនេះគេពិតជាសោកស្ដាយខ្លាំងណាស់ដែលធ្វើរឿងល្ងង់ៗទាំងនោះចំពោះមិត្តទៅកើត

«សុំទោស»គេពោលដោយសំឡេងញ័រៗគេដឹងច្បាស់ថាពាក្យសុំទោសមិនអាចកែខៃអ្វីបានឡើយប៉ុន្តែគេនៅតែចង់សុំទោសទៅជុងហ្គុក។

«បើគិតថាធ្វើខុសហើយសុំទោសក៏ចប់គេចាំបាច់បង្កើតច្បាប់ធ្វើអី? មែន!យើងទទួលស្គាល់យើងក៏មានចំណែកក្នុងរឿងនេះ ប៉ុន្តែវាក៏ដឹងតែយើងពីរនាក់»ដឹងតែពីរនាក់តើវាយ៉ាងមិច?យ៉ាងណាក៏នៅតែក្បត់ពីក្រោយខ្នងដដែលហ្នឹង។

«កុំបង្ហាញមុខឲ្យយើងឃើញទៀត!បើមិនចង់ស្ដាយក្រោយ»បើកុំតែមេឃភ្លៀងយើងច្បាស់ជាមិនអាចជឿឡើយថាជុងហ្គុកកំពុងយំ សំណាងណាស់ដែលទឹកភ្នែកស្រក់លាយទឹកភ្លៀងទើបគ្មាននរណាមាន​ឱកាសបានឃើញទឹកភ្នែកព្រាននារីម្នាក់នេះស្រក់ឡើយ ប្រហែលជាគេស្រឡាញ់វ៉ុនហ៊ីខ្លាំងហើយទើបគេឈឺចាប់បែបនេះ។គេប្រហែលកំពុងស្ដាយក្រោយពិតទេ?

ទារុណ្ឌកម្មស្នេហ៍| short novel |ចប់Dove le storie prendono vita. Scoprilo ora