"ទៅពេទ្យឬអត់ចៅហ្វាយ មើលទៅដូចពិបាកភ្នែកណាស់" renហ័សសួរព្រោះទឹកមុខស៊ុងហ៊ុនពេលនេះពិបាកមើលណាស់
"ទៅផ្ទះទៅ"ថាគេខ្មាសពេទ្យក៏បានដែរ គេមិនទៅដាច់ខាត
"តែចៅហ្វាយ.."
"ប្រាក់ខែ ខែនិងមិនបាច់យកទេ" sunghoon និយាយទាំងខឹង មិនចេះស្ដាប់គ្នាយ៉ាងមិច ប្រាប់ថាមិនគឺមិនហើយ
"មិ...មិនទៅក៏បាទចៅហ្វាយ" renតបទាំងញាប់មាត់ មិនចឹងប្រាក់ខែនាយអត់មិនខាន ខំបារម្មណ៍ហើយចង់កាត់ប្រាក់ខែគេទៀត
Cut***
ឡានសេរីទំនើបចុងក្រោយបង្អោះបានបើកមកដល់ភូមិគ្រឹះដ៏ស្គឹមស្គៃនៃគ្រួសារត្រកូល park គ្រួសារនេះជាប់ឈ្មោះជាមហាសេដ្ធីលំដាប់ទឺ2នែប្រទេសកូរ៉ គ្រួសារនេះមានមុខមាត់ទាំងក្នុងនិងក្រៅប្រទេសមានដៃគូរសហការទាំងក្នុងនិងក្រៅប្រទេស តមកបីជំនាន់ហើយបើគិតទាំងជំនាន់ sunghoon និង jay ជោគជ័យបីជំនាន់ហើយ ហើយសត្រូវក៏មិនតិចដែរ មានអ្នកប៉ងផ្កួលច្រើនណាស់
"Sunghoon យ៉ាងមិចនិងកូន ទៅមានរឿងអីមក បានសភាពបែបនេះ?" Mrs park សួរកូនប្រុស មើលចុះមាត់ស្វាយ ដៃក្ដោបកូនប្រុស មានren ជួយគ្រាទៀត
"មានរឿងតិចតួចនិងណ៎ាម៉ាក់" sunghoon ឆ្លើយ
"អ្នកណាថ្លើមធំម្លេះ ហ៊ានមានរឿងជាមួយ park sunghoon នោះ?" jayដែលកំពុងអង្គុយលើសាឡុង សួរប្អូនទាំងអស់សំណើចអ្នកណាក៏ហ៊ានម្លេះ នេះមានសុីគ្រាប់កាំភ្លើងបស់ស៊ុងហ៊ុនអត់និង
"គឺអាក្មេងតន្តឿនោះនិងណា មិនដឹងជាស្អីមកអុកកូនប្រុសខ្ញុំ បែកអស់ហើយទេដឹងនៀក" ពេលឮបែបនេះអ្នកអ្នកម៉ាក់ទាំងជេយ៍ក៏រាងអស់សំណើចដែរ តាំងពីដើមមោគ្មាននរណាហ៊ានបែបនេះជាមួយស៊ុងហ៊ុនទេ
Sunghoon និយាយតែប៉ុន្នឹងក៏ឡើងទៅបន្ទប់បាត់ គេប្រញាប់ទៅពិនិត្យមើលអាអូនគេ មិនដឹងយ៉ាងមិចយ៉ាងម៉ាទេ🙃🙃
admin សុំរាយរាប់ពីប្រូjayបន្តិច jayជាកូនច្បងក្នុងគ្រួសារpark បច្ជុប្បន្នកំពុងគ្រប់គ្រងគ្រុមហ៊ុនគ្រឿងពេជ្យដ៏ធំ បន្តដំណែងពីលោកតារបស់គេ jayជាមនុស្សពិបាកស្មានចិត្តត្រូវណាស់ គឺមុខស្មើគ្រប់ពេល មិនថាមានរឿងអីក៏ដោយ គេជាមនុស្សម៉ត់ចត់ មិនចូលចិត្តលេងសើចច្រើន ក្រអើតក្រតប បើខឹងគឺប៉ាំងប្រាវតែម្ដង សម្លាប់មិនញញើតតែម្ដង ម៉ាហ្វៀរលាក់មុខទៀត ឥលូវនៅលីវទេ តែប្រាប់មួយចុះឃើញចឹងទេសាវ៉ាណាស់ តែមិនដែលយកជាការទេ (បងប្អូនគេចរឹកស្រដៀងគ្នាចឹងហើយ គ្រាន់ស៊ុងហ៊ុនឆេវឆាវជាងបន្តិច)
![Coincidence(JAKEHOON)[END]](https://img.wattpad.com/cover/356735022-64-k519781.jpg)