"សម្ដីបានណាស់!!!"
"ខ្ញុំចឹង មិនដូចបង...អឹម*******"
និយាយគ្នាមិនស្ដាប់ប្រកែកក៏មិនឈ្នះវិធីដល់ល្អបំផុតគឺបំបិទមាត់ ឯអ្នកដែលត្រូវគេថើបវិញបើកភ្នែកពិនពងមាន់ នេះជេយ៍ថើបគេ??
"ហ៉ឹម...អឹស!!!"ជេយ៍មិនមែនថើបធម្មតាទេគឺបឺតយកតែម្ដង គេខ្នាញ់ណាស់មាត់និងតមិនបាត់មួយម៉ាត់
"អឹស...!!! ហិក បងចង់សម្លាប់ខ្ញុំ...!"បន្ទាប់ពីមាត់មានសេរីភាពហើយក៏ចង់យំបន្តិចអីបន្តិច
"ហឹស...មិនគ្រាន់បើទៀតទៅ"
"ហិក..ចាំមើលខ្ញុំប្រាប់ម៉ាក ថាបងធ្វើបាបខ្ញុំនិយាយពាក្យមិនល្អដាក់ខ្ញុំ"ជុងវ៉ុនរៀបរាប់ទាំងពេបមាត់យំដូចកូនក្មេងធ្វើអោយជេយ៍ទប់សើចសឹងតែមិនបាន
"អញ្ជើញ!!!!"អត់ខ្លាចទេឌឺថែម
ម៉ាសុីនឡានបានបើកបរមកដល់ភូមិគ្រឹះយ៉ាងកង់ឡានបានវិលចូលដល់ភូមិគ្រឹះជេយ៍បានជូនជុងវ៉ុនមកដល់ផ្ទះតែកុំមើលមុខជុងវ៉ុនអោយសោះ។
ជុងវ៉ុនបើកទ្វាចុះពីឡានទាំងមុខក្រម៉ូវព្រោះត្រូវជេយ៍ដាក់ឡើងស្រងុលទៅហើយ គិតទៅអាក្រក់ណាស់អាក្រក់ទាំងសម្ដីអាក្រក់ទាំងចរឹកនិយាយមិនឈ្នះអាងធ្វើបានគេ
"កុំភ្លេចប្រាប់ម៉ាក់អ៊ំផង..!"មិនភ្លេចសកសៀតទេរាងតូចខំមិនមាត់ហើយនៅឆ្កឹះឆ្កៀលទៀត
"កុំភ័យមិនអោយបាត់មួយម៉ាត់ទេ ផាំង**!!"ជុងវ៉ុនក៏មិនចាញ់ គេបិតទ្វាឡានមួយទំហឹងហើយដើរចូលក្នុងផ្ទះមិនសូម្បីងាកក្រោយ
"ហឹស..មាត់ផ្អែមគ្រាន់បើ!!"ម្ជាស់ខ្លួនទៅបាត់ជេយ៍អង្គុយញញឹមក្នុងឡានម្នាក់ឯងពោលសរសើរម្ជាស់បបូរមាត់ដែលនែបនិត្យមុននេះ។
_________________
ពេលព្រឹកព្រលឹមព្រះអាទិត្យរះបំភ្លឺដល់ផែនដី ថ្ងៃនេះចុងសប្ដាហ៍មនុស្សគ្រប់គ្នាគេងលក់យ៉ាងស្រួលព្រោះបានសម្រាក់ពីការងារផ្សេងៗ បើក្រឡេកមកមើលក្នុងផ្ទះអ្នកស្រីសុីមវិញឃើញថាម៉ាក់កូនពីរនាក់កំពុងរៀបចំអារហារដាក់ចូលក្នុងប្រអប់ដើម្បីយកទៅអោយក្មេងៗនៅមណ្ឌលកុមារកំព្រា។
![Coincidence(JAKEHOON)[END]](https://img.wattpad.com/cover/356735022-64-k519781.jpg)