ពេលវេលាចេះតែដើរទៅមុខរហូតមិនឈប់ចាំនរណាម្នាក់ឡើយងាកមកមើលពីទំនាក់ទំនងរបស់មនុស្សពីរនាក់វិញគឺហាក់នៅនឹងធឹងគ្មានកម្រើកទៅណាសោះកាន់តែយ៉ាប់ភ្នែកម្នាក់ៗកាន់តែឆ្ងាយពីគ្នាមែនទែនជុងវ៉ុនព្យាយាមចូលជិតជេយ៍កាន់តែគេចចេញ។ប៉ុន្តែទំនាក់ទំនងរបស់កូនចៅនិងចៅហ្វាយមួយគូរនេះវិញហាក់កាន់តែស្អិតរមួតខ្លាំងជាមុនទៅទៀតអាចនិយាយបានថាកំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នាក៏ថាបាន..............
"អាវវវ...ជុងវ៉ុនមករកអ្នកណាទាំងព្រឹកបែបនេះ?"សម្លេងស្រ្តីចំណាស់បន្លឺឡើងគឺអ្នកស្រីផាកសួរទៅជុងវ៉ុន
"ជម្រាបសួរម៉ាក់អ៊ំ គឺអ្នកម៉ាក់គាត់អោយយកទឹកត្រចៀកកាំដែលម៉ាក់អ៊ំចូលចិត្តមកផ្ញើរ"
"អីយ៉ា!!កូនប្រសារអ្នកណាល្អយ៉ាងនេះ"
"អាល្អិត...!!!"និយាយគ្នាជាមួយអ្នកស្រីផាកសុខៗក៏លេចវត្តមានអនាគត់ប្អូនថ្លៃចុះមកពីខាងលើយ៉ាងសង្ហា
"យ៉ា!!បងស៊ុងហ៊ុននឹកណាស់"ជុងវ៉ុននិយាយហើយក៏ចូលទៅអោបស៊ុងហ៊ុនទាំងនឹករលឹកតាំងពីស៊ុងហ៊ុនត្រឡប់មកវិញគឺមិនសូវបានជួបគ្នាទេគេរវល់ការងារឯខ្លួនជាប់រៀនមិនសូវបានមកណាមួយគំពុងកាត់ចិត្តពីជេយ៍ទៀត
"ចេះនឹកបងតាំងពីពេលណានៀក"ស៊ុងហ៊ុនលើកដៃអង្អែលក្បាលជុងវ៉ុនបែបមនុស្សចាស់ខ្នាញ់កូនក្មេងចឹងហើយមានបងថ្លៃអាយុប្អូន
សកម្មភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរក៏មិនបានគេចផុតពីក្រសែភ្នែករបស់កំលោះជេយ៍ដែរនាយចុះមកពីខាងលើយកដៃជ្រែងហោប៉ៅទឹកមុខស្មើធេងដូចរាល់ដង នាយកំពុងសម្លឹងមុខស៊ុងហ៊ុនឆ្លាស់គ្នានឹងជុងវ៉ុន
"សួស្តីបងជេយ៍"ទោះបីជាជេយ៍មិនសូវខ្វាយខ្វល់ហើយខ្លួនកំពុងព្យាយាមកាត់ចិត្តក័ដោយតែសន្ដានមនុស្សរួសរាយគឺនៅតែរាក់ទាក់ធម្មតា
"អឺមម.."នាយមិនបានតបអីច្រើនទេត្រឹមតែក្រហឹមជំនួស
"នេះបងរាក់ទាក់គូរដណ្ដឹងចឹងហេស យ៉ាប់!!!!"ស៊ុងហ៊ុននេះរាងហួសចិត្តដែរមើលចុះដូចមនុស្សស្អប់គ្នាណាស់ចឹង
![Coincidence(JAKEHOON)[END]](https://img.wattpad.com/cover/356735022-64-k519781.jpg)