Part11:ស៊ុងហ៊ុន..ខ្ញុំខ្លាច!!

591 48 4
                                        

ភ្លេចៗខ្លួនថ្ងៃនេះដល់ថ្ងៃដែលជេគនិងស៊ុងហ៊ុនត្រូវទៅមើលគម្រោងសាងសង់នៅឯជាយក្រុងហើយ ជេគក៏រូតរះងើបពីព្រឹករៀបចំខ្លួនព្រោះផ្លូវឆ្ងាយផងទើបរហ័សរៀបចំខ្លួនមកចាំស៊ុងហ៊ុននៅក្រុមហ៊ុនមុន៕

"តោះដល់ម៉ោងហើយចេញដំណើរហើយ"ស៊ុងហ៊ុនលើកដៃមើលនាឡិការតម្លៃខ្ពស់កប់ពពកហើយបញ្ជាកូនចៅអោយចេញឡានទៅ

"ជេគគម្រោងនេះខ្ញុំបានអោយគេពិនិត្យរួចហើយ គេក៏អូខេឯងមានចង់កែតម្រូវអីទេ?"ឡើងឡានបានមួយសន្ទុះស៊ុងហ៊ុនក៏ហារស្ដីនិយាយទៅកាន់ជេគ

"មិនអីទេ បើគ្រប់គ្នាអូខេខ្ញុំក៏អូខេដែរ"ជេគតបទាំងញញឹម

និយាយតែពិននេះម្នាក់ៗក៏ស្ងាត់រៀងខ្លួនព្រោះគ្មានរឿងអីត្រូវនិយាយ ចំណែកជេគក៏ងាកមើលទេសភាពតាមដងផ្លូវយ៉ាងស្ងាត់ស្ងៀមឯស៊ុងហ៊ុនក៏មិនមាត់ក ទាញ laptop មកពិនិត្យមើលការងារបន្តនាយមិនចេះទំនេរដៃទេ

បន្ទាប់ពីចំណាយពេលប្រហែលបីម៉ោងជាងឡានក៏បានបើកមកដល់គោលដៅដែលព្រៀងទុក ទីនេះស្ងាត់បន្តិចតែដីធំទូលាយងាយស្រួលដល់ឡានទំនិញដឹងទំនិញចេញចូលឃ្លាំងងាយស្រួលហើយគម្រោងធ្វើឃ្លាំងនេះក៏នឹងចាប់ផ្ដើបឆាប់ៗ

"ជម្រាប់សួរចៅហ្វាយ"គ្រាន់តែស៊ុងហ៊ុនមកដល់ក៏លេចវត្តមានកូនចៅបីបួននាក់មកទទួលស្វាគមន៍

"កម្មករនឹងមកដល់នៅថ្ងៃស្អែក ពួកខ្ញុំបានរៀបកន្លែងរួចរាល់អស់ហើយទៀន"កូនចៅក៏បានរៀបរាប់ប្រាប់ស៊ុងហ៊ុន

"ល្អ គម្រោងនេះត្រូវតែលឿនបំផុតយើងមិនចង់ស្ទះទំនិញ"ស៊ុងហ៊ុននិយាយឯភ្នែកក៏ចេះតែរេមើលឆ្វេងស្ដាំពិនិត្យមើលទីនេះ

"ចៅហ្វួាយដើរមើលទីនេះសិនក៏បាន"

"អឺម.. renនៅពិនិត្យទីនេះ ខ្ញុំនិងជេគដើរមើលជុំវិញនេះបន្តិច"

"បាទចៅហ្វាយសូមអញ្ជើញ"

"តោះជេគ!!!"ថាហើយក៏បែកផ្លូវគ្នាជេគនិងស៊ុងហ៊ុនក៏ដើរមើលជុំវិញដីនៅទីនេះ ឯrenទៅពិនិត្យមើលបន្ទប់ស្នាក់នៅរបស់កម្មករ

ជេគនិងស៊ុងហ៊ុនក៏បានបន្តការដើរមើលគ្រប់កន្លែងតែពីរនាក់ដោយមានស៊ុងហ៊ុមកាន់ពីមុខឯជេគដើរតាមពីក្រោយត្រុកៗប៉ុន្មាននាទីដំបូងជេគធម្មតាទេតែពេលនេះមុខជូរបណ្ដើរៗហើយ គេដើរតាមឡើងហត់ចង់ដាច់ជើងហើយតែស៊ុងហ៊ុនវិញដូចធម្មតាគ្មានហត់អីសោះជេគចេះតែធ្វើមាត់ជីបអូចៗព្រោះចង់ថាអោយតែមិនហ៊ានបានត្រឹមគិតហើយជីបអូចៗម្នាក់ឯង

Coincidence(JAKEHOON)[END]Where stories live. Discover now