Ep2 - Enermy

130 31 0
                                    

Ep2 - Enermy

« អឹក! លោក? មិចក៏លោកមកទីនេះ? » ស៊ូនូ បង្ហាញពីភាពផ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយវត្តមានទេវបុត្រដែលគេបានជួបនៅអាកាសយាន្តដ្ឋាននោះ កំពុងឈរនៅពីមុខគេ។ តើនាយម្នាក់នេះ មិនមែនចង់មកតាមរករឿងគេទេមែនទេ? អួយ ស៊ូនូ អើយ!! រស់ដល់ស្អែកឬអត់ហា៎?

« យើងទេដែលត្រូវសួរឯង! មិចក៏ចូលផ្ទះយើងបាន? » គ្រប់យ៉ាងហាក់គាំង មានន័យថា នាយសង្ហារម្នាក់នេះជាកូនប្រុសរបស់អ៊ំគេឬ? ជាគេពិតមែនហេស៎? តែហេតុអីជាគេទៅវិញ? គេមើលទៅរឹងមាំ ហើយក៏ម៉ឺងម៉ាត់ណាស់ ម្តេចនឹងអាចជាមនុស្សមិនគ្រប់សតិដូចគាត់និយាយបានទៅ? តើលោកអ៊ំមានច្រឡំឬអត់?

« ដូច្នេះលោកគឺជាកូនប្រុសលោកអ៊ំ ផាក? »

« .... » នាយសង្ហារមិនមាត់ ទឹកមុខស្មើរតាមទម្លាប់ ប៉ុន្តែក្នុងចិត្តក៏ឆ្ងល់នឹងក្មេងម្នាកើនេះដែរ! តើក្មេងនេះមកពីណា? មកធ្វើអី? ហើយត្រូវជាអ្វីនឹងប៉ាគេ? ប៉ុន្តែគេនៅតែជ្រើសយកភាពមិននិយាយរករបស់គេដដែល។

« ហ៉ឹម! សួរស្តី! ខ្ញុំឈ្មោះ គីម ស៊ូនូ ត្រូវជាក្មួយប្រុសប៉ារបស់លោក! ខ្ញុំមកនេះ គឺមានតួនាទីព្យាបាលលោក តាមពាក្យរបស់លោកអ៊ំ ផាក! » ស៊ូនូ មិនប្រកាន់នឹងចរិកអត់សិលធម៌របស់ប្រុសម្នាក់នេះទេ នាយតូចសុខចិត្តខាំមាត់ទ្រាំថោកនិយាយរកគេមុនម្តងទៀតចុះ ហើយក៏សង្ឃឹមថាគេនឹងឆ្លើយឆ្លងជាមួយខ្លួនវិញដែរ!

« .... » ក្រៅពីរវល់ហើយ នាយសង្ហារបែរជាដើរជៀសមាឌតូច តម្រង់ទៅរកទូរស័ព្ទលើតុ មុននឹងចុច Call ទៅនរណាមិនដឹង បង្ករជាការមិនពេញចិត្តដល់ដុកទ័រគីម ជាខ្លាំង។

« ចង់លេងស្អីរបស់ប៉ា? ខ្ញុំមិនត្រូវពេទ្យស្អីនោះទេ! ខ្ញុំមិនបានឆ្កួត!! » បន្ទាប់ពីដឹងថាឪពុករបស់ខ្លួន លើកទទួលហើយ នាយមិនចាំយូរក៏ស្រែកកញ្ជ្រោលអោយគាត់ខ្លាំងៗតាមចិត្តខឹងស្អប់របស់គេ

< និយាយអោយស្រួល ផាក ស៊ុងហ៊ុន!! យើងជាឪរបស់ឯងឬអត់!? > លោកផាក ឆ្លើយតបពីខ្សែម្ខាងទាំងតឹងទ្រូង តឹងសរសៃក គាត់ពិតជាពិបាកចិត្តនឹងកូនប្រុសតែមួយរបស់គាត់នេះណាស់! តែយើងក៏មិនដឹងថាមានអ្វីនៅពីក្រោយមូលហេតុទាំងនេះដែរ។

Stranger again 💫 ( Complete ✅ )Where stories live. Discover now