Ep5 - Lover 2/2

118 29 1
                                    

Ep5 - Lover 2/2

មួយសប្តាហ៍ក្រោយ

សកម្មភាពដដែលៗ នៅតែបន្តទៅមុខរៀងរាល់ថ្ងៃ។ ស៊ូនូ ចេញពីផ្ទះពេលព្រឹក ត្រឡប់មកវិញពេលល្ងាច ប៉ុន្តែថ្ងៃខ្លះក៏មកវិញពេលថ្ងៃ ដោយសារការតេរំខាន របស់ ផាក ស៊ុងហ៊ុន នេះហើយ។ ចំណែកឯស៊ុងហ៊ុនវិញ ចាប់តាំងពីស៊ូនូចូលមករស់នៅជាមួយខ្លួន នាយប្រែប្រួលច្រើន នាយចេះសម្អាតបន្ទប់ ចេះញញឹម ហើយពេលខ្លះក៏ចេះរកធ្វើការងារទៀតផង។ ទំនាក់ទំនងរវាងអ្នកទាំងពីរក៏ចាប់ផ្តើមស្និទ្ធស្នាល ទោះបីស្គាល់គ្នារយៈពេលខ្លី ប៉ុន្តែពួកគេហាក់យល់ចិត្តគ្នាច្រើន ចូលចិត្តញ៉ោះគ្នាហើយក៏លួងតាមក្រោយ ហួងហែងតែមិនដឹងក្នុងឋានៈជាអ្វីអោយតែប្រាកដ? ហើយក៏ដូចជាពេលនេះ.....

« ឈប់ខឹងបានហើយ! គ្រូពេទ្យសានគ្រាន់តែជាជំនួយការខ្ញុំប៉ុណ្ណោះ! »

« ខ្វះជំនួយការហេស៎? ទើបយកអាប៉ិសក់ឆេះ មុខសរនឹង!? »

« លោកថាអោយខ្លួនឯងមែនទេ? ហ៉ឹសៗ » ស៊ូនូ ខ្ទប់មាត់សើច កាលបើលឺស៊ុងហ៊ុនហៅគ្រូពេទ្យសានបែបនឹង ក៏ព្រោះអ្នកទាំងពីរមានសក់ពណ៌ដូចគ្នា ហើយក៏សរដូចគ្នាទៀត

« មិនកំប្លែង! » គេមិនបាននិយាយលេង គេខឹងពិតមែន! ថ្ងៃនេះគ្រូពេទ្យសានស្ម័គ្រចិត្តជូនស៊ូនូមក នៅយកអាសារជួយនេះជួយនោះ ប្រកៀកប្រកិតស៊ូនូនៅនឹងមុខគេទៀត!! អ្នកណាមិនខឹង!?

« អា៎.....ក៏ព្រោះតែគេចេះភាសាកូរ៉េ ទើបដុកទ័រឆយអោយគេធ្វើនឹងណា៎....ឈប់ខឹងបានហើយ ប្រយ័ត្នមុខចាស់ទៅ! »

« មិនអោយស្និទ្ធស្នាលជាមួយវាទៀតទេ! »

« ហួងហែងបែបនេះ ស្រឡាញ់ខ្ញុំមែនទេ? ហាសហា៎ » ស៊ូនូ និយាយបង្អាប់គេលេង តែគេក៏ស្ងាត់ ទើបស៊ូនូឈប់សើច ស្ងាត់ដែរ។ នាយតូច សម្លឹងចំកែវភ្នែកស្រទន់របស់គេ បេះដូងក៏ចាប់លោតញ៉ាប់ម្តងទៀត

« .... »

« ខ្ញុំស្រឡាញ់ឯង! » ក្រោយស្ងាត់មួយសន្ទុះ ស៊ុងហ៊ុន ក៏និយាយសារភាព ស្របពេលដៃចាប់ក្រសោបមុខដុកទ័រតូចជាប់ អោយសម្លឹងមុខគេ

« លោក.... »

« ខ្ញុំស្រឡាញ់ឯងពិតមែន! ស៊ូនូ បងស្រឡាញ់អូន! » គ្រប់យ៉ាងពេលនេះកំពុងតែឈប់ដើរ វាហាក់បីដូចជាការយល់សប្តិដែលបុរសបេះដូងដែក បុរសសោះកក្រោះសារភាពស្រឡាញ់ក្តែងៗដាក់គ្រូពេទ្យតូចរូបស្រស់បែបនេះ។

Stranger again 💫 ( Complete ✅ )Where stories live. Discover now