Ep3 - Friend

127 33 1
                                    

Ep3 - Friend

« ដឹងខ្លួនដែរ? »

« នែ៎! ឆយ យ៉ុនជុន!! » កាយតូចកញ្ច្រោលស្រែកដាក់នាយធំ ក៏ព្រោះនិយាយយូរៗ បែរជាថាគេអត់បានការទៅវិញ ប៉ុន្តែក្រែងខ្លួនឯងជាអ្នកនិយាយដោយខ្លួនឯងទេតើ? តែទោះជាយ៉ាងណា គេក៏គ្រាន់តែផ្គើន នាយគ្មានសិទ្ធមកថាគេដែរនោះទេ!! ខឹងណាស់ៗ!

« យ៉ាងមិច? ឆយ ប៊មហ្គូ !! » យ៉ុនជុន លើកចិញ្ចើមញញឹមគួចមាត់ អស់សំណើចនឹងទឹកមុខអ្នកចំពោះមុខជាខ្លាំង។ យល់ថាក្មេងនេះពេលខឹងគឺគួរអោយស្រឡាញ់ ទើបនាយចេះតែចូលចិត្តញ៉ោះនឹងណា៎....

ឆយ ប៊មហ្គូ ត្រូវជាប្អូនប្រុសចុងរបស់ យ៉ុនជុន ( ម្តាយប៊មហ្គូ ជាប្រពន្ធទី2របស់លោក ឆយ ប៉ុន្តែ ប៊មហ្គូ គ្មានឈាមលោក ឆយ ទេ ) នាយតូច មានអាយុ24ឆ្នាំ សព្វថ្ងៃប្រកបការងារជាតារា Model ទទួលថតស្ពតអោយផលិតកម្មធំៗជាច្រើន ក៏ព្រោះតែគេមានមុខតូច សម្បុរស រាងតូច ចង្កេះមួយក្តាប់ កម្ពស់ក៏បាន និយាយរួមគេមានមួយចប់ខាងសម្រស់ ដូច្នេះហើយទើបគេបានធ្វើជាតារាបែបនេះ។

យ៉ុនជុន និង ប៊មហ្គូ ត្បិតជាបងប្អូនចុងនឹងគ្នា ប៉ុន្តែពួកគេមិនដែលមានចិត្តស្អប់គ្នានោះទេ គ្រាន់តែពេលខ្លះទាស់សម្តីឈ្លោះទាស់ទែងគ្នាបន្តិចបន្ទួចប៉ុណ្ណោះ ម៉្យាង ម្តាយរបស់ពួកគេទាំងពីរក៏ចុះសម្រុងគ្នា ពោលគឺ គ្រួសាររបស់គេមានទំនាក់ទំនងល្អ មិនល្អក់កករអ្វីនឹងគ្នាឡើយ។

« ហ៉ើយ!! នេះបង!! »

« ហ៉ឹស! មានអីក៏និយាយមក! បងនៅមានការងារច្រើន! »

« លោកប៉ា Call មកប្រាប់អោយបងសម្រាកមួយល្ងាច ព្រោះមានណាត់ជាមួយអ្នកណាមិនដឹងទេ! គាត់ទាក់ទងមកបងមិនបាន! »

« មុននេះបងរវល់ប្រជុំ ទើបមិនបានប្រើទូរស័ព្ទ! ហើយចុះឯងដឹងទេ ថាណាត់រឿងអ្វី? » ប៊មហ្គូ ក្រវីក្បាលជាការឆ្លើយតប ព្រោះខ្លួនក៏មិនដឹងពិតមែន គេកំពុងធ្វើការសុខៗគាត់ក៏ Call បន្តឿនយ៉ាងលឿន ព្រោះខ្លាច យ៉ុនជុន មិនបានដឹងរឿង ហើយក៏នៅធ្វើការដល់យប់ៗទៀត។

« អស់កិច្ចការខ្ញុំហើយ! បងធ្វើការចុះ! » ប៊មហ្គូ បោះជំហ៊ានដើរចេញ ទាំងរឹកពារខ្មឺតៗប្រចាំកំណើតរបស់គេ។ យ៉ុនជុន ក៏សម្លឹងមើលដំណើរគេទាំងសើចហួសចិត្ត គូថគេក្រវីខ្ទឺតៗ គួរអស់ចង់ចាប់ទះណាស់!

Stranger again 💫 ( Complete ✅ )Where stories live. Discover now