The end - Stranger again

246 36 8
                                    

The end - Stranger again

ចំណេរកាលមិនយូរប៉ុន្មាន រយៈពេលមួយខែក៏បានកន្លងផុត។ ពេលវេលាដើរទៅមុខឥតឈប់ឈរ ក៏មិនអាចដើរបកក្រោយបាន អ្វីដែលយើងគួរតែធ្វើ ត្រូវធ្វើអោយហើយទាន់មានពេលវេលា ព្រោះពេលវេលាមិនចាំយើងនោះទេ។

@មន្ទីរពេទ្យ CMH

« ដុកទ័រគីម! មានមនុស្សទូរស័ព្ទមកសុំជួប! » គ្រូពេទ្យសាន ស្ទុះមកផ្តល់ជាដំណឹងដល់ដុកទ័រតូច ព្រោះតួនាទីជាជំនួយការរបស់គេ។ ធម្មតានៅពេលដល់ម៉ោងធ្វើការ ទូរស័ព្ទទាំងអស់ត្រូវប្រមូលទុកដោយឡែក មិនអាចអោយក្រុមគ្រូពេទ្យប្រើតាមតែចិត្តចង់នោះទេ លុះត្រាតែមានការសំខាន់ទើបអាចប្រើប្រាស់បាន។

« អូ៎! បាទ អរគុណលោកគ្រូពេទ្យ! » ស៊ូនូ ទទួលទូរស័ព្ទមកកាន់ ដំបូងគិតថាជាលេខរបស់ស៊ុងហ៊ុន ដែល Call មកដូចរាល់ដង តែពេលលើកមកមើលទើបដឹងថាមិនមែនជាលេខរបស់ស៊ុងហ៊ុន គឺជាលេខ....

« ជម្រាបសួរលោកអ៊ំ! » នោះគឺជាលេខរបស់លោកផាក ប៉ារបស់ស៊ុងហ៊ុននោះហើយ! កម្លោះតូចលើកនិយាយទាំងអារម្មណ៍មិនល្អ គេហាក់ទទួលបានអារម្មណ៍មួយដែលមិនអាចនិយាយបាន ក្រោយដឹងថាជាលោកផាក ជាអ្នក Call មក! គេគួរតែសប្បាយចិត្តត្រូវទេ? ព្រោះតាំងពីឈានជើងមក California នេះ គាត់ពុំបានទាក់ទងមក សូម្បីតែសួរសុខទក្ខកូនរបស់គាត់!

< ស៊ូនូ! ក្មួយសុខសប្បាយដែរទេ? >

« បាទ! គឺសុខធម្មតាទេលោកអ៊ំ! ចុះលោកអ៊ំវិញនោះ? សុខភាពយ៉ាងណាដែរ? »

< អ៊ំបានធូរចិត្តច្រើន អ៊ំក៏ទើបតែទាក់ទងស៊ុងហ៊ុនបានដូចគ្នា គេយល់ព្រមជួយអ៊ំធ្វើការហើយ ទាំងអស់នេះព្រោះតែការខំប្រឹងរបស់ក្មួយ! អ៊ំពិតជាអរគុណដល់ក្មួយខ្លាំងណាស់!! >

« មិនអីទេលោកអ៊ំ! យ៉ាងណាវាជាតួនាទីស្រាប់ទៅហើយ.... »

< អ៊ំកំពុងនៅផ្ទះជាមួយស៊ុងហ៊ុន ក្មួយអាចឆ្លៀតមកមួយភ្លែតបានទេ? ព្រោះអ៊ំមានរឿងចង់និយាយជាមួយក្មួយ >

« បាទបាន! ខ្ញុំនឹងចេញទៅឥឡូវនេះ! » តឺតៗ

ស៊ូនូ ក្តាប់ទូរស័ព្ទជាប់ បេះដូងបែរជាលោតផឹបៗស្ទើរចេញមកក្រៅ។ នាយតូច សម្រួលអារម្មណ៍បន្តិច មុននឹងផ្តល់ដំណឹងទៅកាន់គ្រូពេទ្យប្រចាំការ ហើយក៏សុំចាកចេញទៅមុន។ គេមិនបានទៅសុំដុកទ័រឆយ ព្រោះថ្ងៃនេះនាយហាក់មានទឹកមុខមិនល្អតាំងតែពីព្រឹក គិតតែអង្គុយក្នុងការិយាល័យ មិនសូម្បីតែចេញមកមើលការខុសត្រូវនៅខាងក្រៅនោះទេ។

Stranger again 💫 ( Complete ✅ )Where stories live. Discover now