Ep4 - Lover 1/2

159 35 2
                                    

Ep4 - Lover 1/2

« អរគុណ! »

« ហ៉ឹម? » ស៊ូនូ បើកភ្នែកក្រោយលឺពាក្យអរគុណចេញពីមាត់មនុស្សប្រុសចំពោះមុខ។ ស៊ុងហ៊ុន មិនមាត់ត្រឹមមើលទៅគេដោយកែវភ្នែកស្រស់ថ្លាជាងរាល់ដង ទើបស៊ូនូរហ័សងាកមុខចេញ ទាំងបេះដូងលោតញ៉ាប់ស្ទើរចេញមកក្រៅ។ ត្រឹមគេធ្វើមុខស្មើៗ មាំៗ នាយតូចចង់ខ្យល់ចាប់ទៅហើយ ទម្រាំមកសម្លឹងកែវភ្នែកស្រទន់បែបនេះទៀត សន្លប់ឈរឥឡូវហើយ.....

« អឺ...ចាំបន្តិច! លោកមិនទាន់លេបថ្នាំទេ ខ្ញុំទៅយកថ្នាំមកអោយលោកសិន! »

« ឯងនៅគិតថាយើងជាមនុស្សឆ្កួតទៀតហេស៎? » សម្តីបង្កប់ទៅដោយការអន់ចិត្ត នាយមិនយល់ ហេតុអ្វីត្រូវអោយគេលេបថ្នាំ? ឬស៊ូនូ គិតថាគេជាមនុស្សឆ្កួតពិតមែន? តើគេសមជាមនុស្សឆ្កួតដែរទេ?

« មិន...មិនមែនទេ! វាមិនមែនជាថ្នាំសម្រាប់មនុស្សឆ្កួតឡើយ! វាគ្រាន់តែជាថ្នាំជួយអោយលោកគេងលក់ស្រួលប៉ុណ្ណោះ! » ដុកទ័រតូចប្រញ៉ាប់ឆ្លើយប្រកែក ហើយវាក៏ពិត ថ្នាំនោះជាថ្នាំជួយអោយគេងស្រួល វាមិនប៉ះពាល់ដល់សតិ ឬអ្វីនោះទេ។

« អឹម! » នាយសង្ហារងក់ក្បាល ដើរទៅអង្គុយលើសាឡុង ទុកអោយស៊ូនូ ឈរអេះក្បាល ហាក់រារែកក្នុងចិត្ត មិនដឹងថាគេខឹង គេអន់ចិត្តឬមួយក៏អត់?

« មិនទៅយកថ្នាំទេហេស៎? »

« អ៎.គឺ...គឺទៅយកហើយ! » នាយតូច ស្ទុះចុះទៅក្រោម ដើម្បីយកថ្នាំមកអោយគេតាមការកំណត់។ បន្តិចក្រោយ ក៏ឡើងមកវិញជាមួយថ្នាំក្នុងដៃ និងទឹកមួយកែវសម្រាប់គេ។

« ថ្ងៃស្អែកខ្ញុំនឹងកត់កាលវិភាគសម្រាប់លោក ក្នុងការលេបថ្នាំអោយបានទៀងទាត់ ពេលខ្ញុំមិននៅ »

« ហើយឯងទៅណា? »

« ខ្ញុំត្រូវចូលទៅប្រចាំការនៅមន្ទីរពេទ្យចាប់ពីស្អែកនេះទៅ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញពេលយប់ លោកអាច Call រកខ្ញុំបានគ្រប់ពេល! » ស៊ុងហ៊ុន លើកទឹកផឹក ដើម្បីអោយថ្នាំចូលក្នុងក្រពះទាំងអស់ ទើបដាក់កែវទឹកចុះវិញ ដោយមិនស្រដីមួយម៉ាត់។

« អោយទូរស័ព្ទឯងមក! »

« យកធ្វើអី? »

« អ៎..គឺនេះ! ហិហិ » ទោះមិនដឹងថាគេយកធ្វើអ្វី ក៏ចុងក្រោយ ដុកទ័រតូចនៅតែយល់ព្រមប្រគល់ទូរស័ព្ទអោយគេដដែល។ ដៃក្រាស់ចាំទាញទូរស័ព្ទលោកដុកទ័រ យកមកចុចនេះចុចនោះ មួយសន្ទុះទើបប្រគល់អោយទៅម្ចាស់គេវិញ។

Stranger again 💫 ( Complete ✅ )Where stories live. Discover now