chapter 02 : អ្នកមើលថែថ្មី

613 53 3
                                    

ក្រោយភាពភ័យខ្លាចរបស់ក្មេងប្រុសម្នាក់ បែរជាមានអ្នកសាទរនឹងការរកបានមនុស្សថ្មី។ពួកគេបង្ហាញស្នាមញញឹមដ៏គួរឲ្យខ្លាច ម្នាក់ៗចាប់ខ្ទប់មាត់ផង ខ្ទប់ភ្នែកផង ពួកគេមិនខ្វល់ថាក្មេងម្នាក់នេះខំរើប៉ុណ្ណានោះទេ។

"គេឥតខ្ចោះណាស់"

"ត្រូវហើយ!នេះជាលើកដំបូងដែលខ្ញុំរកឃើញក្មេងប្រុសឥតខ្ចោះនិងមានសក់ពណ៌សទៀតផង"

"ចុះឪពុកម្ដាយរបស់គេ?"

"ខ្ញុំមិនល្ងង់ទេ"

ថ្ងៃស្អែកមកដល់ ឪពុកម្ដាយថេយ៉ុងត្រឡប់មកពីជំនួញវិញទាំងព្រឹក។អ្វីដែលធ្វើឲ្យពួកគាត់រន្ធត់នោះ គឺភាពទទេស្អាតអំពីផ្ទះ មិនមានសូម្បីមនុស្សម្នាក់។ទាំងអ្នកម៉ាក់និងលោកប៉ា សុទ្ធតែដើរស្វែងរកគ្រប់កន្លែង តែគាត់បានត្រឹមតែឃើញម៉ែដោះដួលសន្លប់នៅឯគុម្ពព្រៃខាងក្រោយផ្ទះ។លោកគីមត្រកងម៉ែដោះចូលទៅក្នុងផ្ទះ ឯអ្នកស្រីគីមក៏យកទឹកមកប្រោសឲ្យគាត់ដឹងខ្លួនវិញ

"ម៉ែដោះ-ម៉ែដោះ!មានអ្វីបានកើតឡើង?ថេយ៉ុងរបស់ខ្ញុំនៅឯណា?ហេតុអីម៉ែដោះសន្លប់បែបនេះ?"

"អ្នកប្រុសតូច?អ្នកប្រុសតូចមិនបានត្រឡប់មកផ្ទះវិញទេ?អាចទេថាគាត់កំពុងតែនៅជាមួយជុងហ្គុក-អូយ!ខ្ញុំឈឺក្បាលណាស់"ម៉ែដោះមិនបានចងចាំថាហេតុអ្វីគាត់ដួលសន្លប់ឡើយ។គាត់ព្យាយាមរកនឹកយ៉ាងណាក៏រកនឹកមិនឃើញ លើសពីនេះគាត់ចាប់ផ្ដើមបុកពោះភឹបៗបន្ទាប់ពីមិនឃើញវត្តមានថេយ៉ុង។

អ្នកស្រីគីមក្ដាប់ដៃជាប់ គាត់ញ័រសាច់និងតក់ស្លុតរហូតដល់ស្រក់ទឹកភ្នែក។គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើចិត្ត រួចដឹកដៃប្ដីរបស់គាត់ចេញទៅរកជុងហ្គុក។គ្រាន់តែមកដល់ផ្ទះជុងហ្គុក ឃើញគេកំពុងតែអង្គុយកត់អក្សរនៅខាងមុខផ្ទះ គាត់ក៏ចូលទៅទាំងកម្រោល។

"ឯងនាំថេយ៉ុងទៅឯណា?យើងមិនបានប្រាប់ទេឬថាកុំឲ្យមកពាក់ព័ន្ធនឹងកូនរបស់យើង?"

"ខ្ញុំ-ខ្ញុំបានជូនគេទៅផ្ទះតាំងពីល្ងាចមិញ-ខ្ញុំថែមទាំងបានឈរមើលគេចូលផ្ទះទៀតផង"

ផាច់

"ឯងកុហក!!!កូនរបស់យើងមិនបាននៅផ្ទះនោះទេ!!!និយាយមកថាឯងនាំគេទៅណាខ្លះ??ហ្ហឹកហ្ហឹក នាំកូនយើងមកវិញភ្លាម"បាតដៃរបស់មនុស្សធំលើកទះទៅកូនក្មេងមួយទំហឹង បណ្ដាលឲ្យជុងហ្គុកត្រូវដួលធ្លាក់ពីលើកៅអីទប់ជំហរខ្លួនមិនជាប់។មុខរបស់គេប្រែជាមានស្នាម ជុងហ្គុកចាប់ផ្ដើមរកកលចង់យំបន្ទាប់ពីត្រូវអ្នកស្រីគីមស្រែកដាក់និងចាប់អង្រួនគេខ្លាំងៗ។

ក្រោមពន្លឺពណ៌ក្រហមWhere stories live. Discover now