chapter 29 : ស្លាប់ទៅ!!

273 39 3
                                    

"ពូកែណាស់ជីមីនរបស់ម៉ាក់"ស្រ្តីវ័យកណ្ដាលក្នុងសម្រស់ដ៏ស្រស់ស្អាតអង្គុយនៅខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ គាត់ស្រដីបណ្ដើរលើកដៃអង្អែលក្បាលកូនប្រុសរបស់គាត់ដែលមានអាយុ12ឆ្នាំ។ជីមីនសើចពោរពេញដោយភាពរីករាយ ស្របពេលនោះផងដែរវត្តមានរបស់ឪពុកគេនិងនរណាម្នាក់ដែលគេមិនស្គាល់កំពុងចូលមក។

"ជម្រាបសួរអ្នកស្រីផាក"

"ចាស៎ជម្រាបសួរអ្នកស្រីមីន ពិតជាមានកិត្តិយសណាស់ដែលអ្នកស្រីអញ្ជើញមកទីនេះ"

"ជម្រាបសួរអ្នកមីង"ក្មេងប្រុសវ័យ18ឆ្នាំឱនគោរពចំពោះគាត់ដោយសេចក្ដីថ្លៃថ្នូរ។ម៉ាក់របស់ជីមីនញញឹមនិងហៅគេមកឲ្យជិតគាត់

"បែកតែប៉ុន្មានឆ្នាំសោះក្មួយធំដល់ថ្នាក់នេះហើយ ជីមីនឆាប់និយាយសួស្ដីមកកាន់បងទៅ"គាត់បង្គាប់ តែជីមីនកំពុងតែរេរាមិនដឹងធ្វើយ៉ាងណាសោះឡើយ។គេមើលមករាងក្រាស់មិនដាក់ភ្នែករបៀបមនុស្សមិនស្គាល់គ្នា រួចឱនក្បាលគោរពមកកាន់នាយ។យ៉ុងហ្គីលួចញញឹមពេញចិត្តនឹងភាពគួរឲ្យស្រឡាញ់របស់ជីមីន។បន្ទាប់មកឪពុកជីមីនឲ្យយ៉ុងហ្គីនាំជីមីនទៅដើរលេងនៅខាងក្រោយផ្ទះ ទុកឲ្យចាស់ៗនិយាយគ្នា។

"ពេលនេះយ៉ុងហ្គីធំពេញរូបពេញរាងហើយទើបខ្ញុំចង់នាំគេមកឲ្យស្គាល់គូដណ្ដឹងដែលត្រូវបានពួកយើងផ្សំផ្គុំតាំងពីនៅតូច អ្នកស្រីមិនប្រកាន់ទេមែនទេ?"អ្នកម៉ាក់យ៉ុងហ្គីលើកតែមកក្រេបសន្សឹមៗ។

"ម្ដេចនឹងអាចប្រកាន់ទៅ?ខ្ញុំរាងខ្មាស់អៀនបន្តិច ព្រោះកាលពីពេលនោះខ្ញុំឃើញជីមីនមិនខុសអ្វីពីទារកដែលកើតមកក្នុងរូបរាងដូចជាomegaទើបខ្ញុំយល់ព្រមឲ្យគេនិងយ៉ុងហ្គីភ្ជាប់ពាក្យ តែពេលនេះភេទទី2របស់គេទើបនឹងលេចរូបរាងឡើងយ៉ាងច្បាស់ទើបចុងក្រោយខ្ញុំដឹងថាតាមការពិតគេជាalphaដែលមានរូបរាងខាងក្រៅដូចomegaប៉ុណ្ណោះ បែបនេះពួកគេមិនអាចនៅជាមួយគ្នាបានឡើយ ខ្ញុំគិតថា-"

"មិនអីទេខ្ញុំយល់ រៀងអាណិតកូនយ៉ុងបន្តិចព្រោះគេស្រឡាញ់និងចូលចិត្តជីមីនណាស់ ដោយសារតែនៅមិនទាន់មានការអនុញ្ញាតទើបគេមិនហ៊ានមកជួបនឹងជីមីន បានត្រឹមតែលួចមើលជីមីនដោយសម្ងាត់ តែមិនអីទេ-គេធំប៉ុណ្ណេះហើយគេនឹងយល់ពីបញ្ហានេះ ថាមិនត្រូវគេអាចស្វែងរកomegaដែលសាកសមសម្រាប់គេបាន"ចាស់ៗដូចជានិយាយគ្នាត្រូវនិងមិនប្រកាន់ខឹងនឹងគ្នា។ឯក្មេងៗនៅឯសួនខាងក្រោយផ្ទះវិញក៏សប្បាយ ឃើញយ៉ុងហ្គីដំបូងជីមីនរៀងខ្លាច តែដោយសារយ៉ុងហ្គីជាមនុស្សកក់ក្ដៅទើបជីមីនអាចនៅជាមួយនាយដោយសុវត្ថិភាពនិងស្ងប់ចិត្ត។

ក្រោមពន្លឺពណ៌ក្រហមWhere stories live. Discover now