chapter 28 : ទុកឲ្យខ្ញុំជាអ្នកការពារ

314 45 4
                                    

គ្រាំង

"អ្ហឹក-ហ្ហឹក"ជើងទាំងគូរកំពុងតែញ័រ ម្ចាស់រាងកាយខំត្រដរទម្លុះទ្វារចេញទៅក្រៅពោរពេញដោយភាពឈឺចាប់ ខណៈពេលដែលអ្នកយាមនៅខាងមុខទ្វាភ្ញាក់ផ្អើលមិនស្ទើរ។

"នេះ?-ឆ្វាច់"ស្រដីមិនទាន់ចប់ ពួកគេម្នាក់ៗត្រូវរាងស្ដើងយកដៃបុកទម្លុះចូលដើមទ្រូងរបស់ពួកគេខ្វេះយកបេះដូងចេញមកក្រៅ។ឃើញដូច្នោះ អ្នកដទៃទាញដាវយកទៅវាយប្រហារទប់ស្កាត់នឹងគេ តែគេម្នាក់នេះដូចជាបិសាចមួយក្បាលវាយប្រហារទៅលើអ្នកយាមទាំងនោះឲ្យស្លាប់អស់គ្មានសល់។

"អ្ហឹក-ហ្ហឹកហ្ហឹក"ក្រោយបញ្ចប់គ្រប់យ៉ាង រាងល្អិតបន្ទន់ជង្គង់ដួលនៅលើដីដែលស្រោបទៅដោយលោហិតគ្មានដែនកំណត់ នៅទីនេះប្រែជាស្ងប់ស្ងាត់មានត្រឹមសម្លេងយំប៉ុណ្ណោះ។ហ្វីអូណាយំដោយក្ដីឈឺចាប់ម្ដងហើយម្ដងទៀត គេខ្ទប់មុខមិនហ៊ានសម្លឹងមើលគ្រប់យ៉ាងទាំងដែលហេតុការណ៍នៃការប្រព្រឹត្តរបស់គេមុននេះ គឺគេមើលឃើញនិងចងចាំទាំងអស់។គ្រាន់តែថា-រាងកាយរបស់គេដូចមិនមែនគេជាអ្នកបញ្ជានោះទេ គេព្យាយាមហាមឃាត់ណាស់ តែវាហាក់បីដូចជាមានអ្វីមកសង្កត់មិនឲ្យគេធ្វើអ្វីបានក្រៅពីសម្លឹងមើលភាពឃោឃៅរបស់ខ្លួនឯងធ្វើដាក់អ្នកយាមទាំងនោះ។

រំពេចនោះ នរណាម្នាក់បានមកដល់ទីនេះ។មនុស្សប្រុសគ្រងឈុតពណ៌សដើរទៅរកសម្លេងយំដោយគ្មានភាពច្បាស់លាស់ គេភ្ញាក់ផ្អើលនិងតក់ស្លុតពេលឃើញមនុស្សស្លាប់នៅពាសពេញទីនោះ និងមាននរណាម្នាក់កំពុងតែអង្គុយយំ។ហ្វីអូណាក្លែងក្លាយដើរយឺតៗម្ដងមួយជំហ៊ានៗ ស្រាប់តែអ្នកកំពុងយំបែរជាបញ្ឈប់សកម្មភាព រួចបែរមុខមកមើលគេយឺតៗ

ក្ដុក

បេះដូងរបស់គេស្ទើរប្រេះបែកជា2បន្ទាប់ពីឃើញមុខរបស់មនុស្សម្នាក់នោះច្បាស់ៗ។តើគេកំពុងតែយល់សប្តិមែនទេ?បើទោះជាមុខប្រលាក់ទៅដោយឈាម ក៏មិនអាចលាក់បាំងពីភាពឥតខ្ចោះមួយនោះឡើយ។

(ហេតុអី-?)ហ្វីអូណាពិតប្រាកដគឺកំពុងតែនៅទីនេះ។ហ្វីអូណាក្លែងក្លាយម្នាក់នេះចាប់ផ្ដើមរកកលចង់យំ បន្ទាប់ពីដឹងថាស្ដេចបានសម្រេចបំណងរបស់ទ្រង់ហើយ។ហ្វីអូណាឃើញដូច្នោះគេរាងឆ្ងល់ ហើយក៏ងើបមករកហ្វីអូណាក្លែងក្លាយ និងលើកដៃស្ទាបមុខថ្នមៗ

ក្រោមពន្លឺពណ៌ក្រហមWhere stories live. Discover now