Part12

183 21 1
                                    

< ឈប់សិនអ្នកនាង ចូលមិនបានទេអ្នកនាង >

យ៉ុនអ៉ីប្រុងរត់ចូលទៅតែត្រូវបានអ្នកយាមហាមឃាត់ព្រោះដូចអ្វីដែរបាននិយាយអញ្ចឹងថាបើអ្នកគ្មានភារកិច្ចឬក៏គ្មានសាច់ញាតិទីនេះទេគឺមិនអោយចូលឡើយ...។

< អោយខ្ញុំចូលទៅ សាច់ញាតិខ្ញុំនៅទីនោះពិតមែនខ្ញុំមិនកុហកលោកទេ នោះគឺនាងម្នាក់នោះហើយ > យ៉ុនអ៉ីប្រាប់ទៅកាន់អ្នកយាមធ្វើយ៉ាងណាអោយតែបានចូលទៅសិន

< អេ...! ប្រហែលជាក្មេងស្រីដែរមកទីនេះកាលពី1ខែមុនជាសាច់ញាតិគេទេដឹង អោយនាងចូលទៅសិនទៅ > អ្នកយាមម្នាក់ទៀតដើរមកនិយាយប្រាប់អ្នកយាមដែរឃាត់យ៉ុនអ៉ីមិនអោយចូល

< អញ្ចឹងសូមអញ្ជើញ > អ្នកយាមក៏អនុញ្ញាតអោយយ៉ុនអ៉ីចូល

យ៉ុនអ៉ីរត់មកយ៉ាងលឿនលូកដៃចាប់ដៃរបស់យុវត្តីម្នាក់សក់វែងស្បែកសសណ្ដែកបាយម្នាក់ដែរអង្គុយក្រោមដើមឈើបន្ទាប់ពីអស់សង្ឃឹមក្នុងកាតស្វែងរករបស់ម្យ៉ាង

< ជីមីនដល់ម៉ោងរៀនភាសាអង់គ្លេសហើយឆាប់ឡើងមកលោកគ្រូកំពុងតែរងចាំ > អ្នកគ្រប់គ្រងនៅទីនោះស្រែកហៅឈ្មោះរបស់ជីមីនធ្វើអោយយ៉ុនអ៉ីមានក្ដីសង្ឃឹមជាក់លាក់ក្នុងចិត្តថានោះជាជីមីន100%

< ចា៎សអ្នកគ្រប់គ្រង > ជីមីនក៏ចាប់ផ្តើមងើបចេញទៅប៉ុន្តែមានដៃស្រឡូនមួយនឹងត្រជាក់មកលូកចាប់ដៃនាងជាប់

< ជីមីន !!! >

សូរសព្ទសំឡេងរបស់អ្នកម្ខាងទៀតធ្វើអោយជីមីនភ្ញាក់ផ្អើលបើកភ្នែកធំព្រោះនាងចាំសំឡេងនោះបានថាជាអ្នកណាតែនាងមិនហ៊ានងាកមកមើលមុខម្នាក់នោះចំនោះទេ...

< ជីមីន ! ហេតុអីធ្វើបែបនេះ? ងាកមករកខ្ញុំបន្តិចបានទេជីមីន ខ្ញុំនឹកនាងណាស់ > យ៉ុនអ៉ីចាប់ដៃជីមីនមិនលែងព្យាយាមពោលពាក្យយ៉ាងក្តុកក្តួលអួលដើមក

< អ្នកនាងមិនគួរនឹកខ្ញុំទេ ខ្ញុំមិនមែនជាមនុស្សល្អឡើយ ខ្ញុំអាក្រក់ណាស់ហេតុអីអ្នកនាងនឹកដល់ខ្ញុំទៀត អ្នកនាងមិនបាច់ខំតាមរកខ្ញុំដល់ទីនេះទេ ទោះបីជាខ្ញុំស្រឡាញ់អ្នកនាងយ៉ាងណាឬអ្នកនាងអង្វរខ្ញុំយ៉ាងណាខ្ញុំមិនទៅវិញឡើយ > ជីមីនងាកមករកយ៉ុនអ៉ីយឺនៗទាំងទឹកភ្នែកស្រក់ព្រោះតែអាណិតយ៉ុនអ៉ីហើយក៏អាណិតខ្លួនឯងព្រោះតែមិននឹកស្មានថាមានចៅហ្វាយល្អបែបនេះ

វិថីស្នេហ៍Where stories live. Discover now