Part35

221 21 4
                                    

ស្នូរទះកំភ្លៀងដែលបង្កឡើងដោយជីមីនធ្វើអោយជុងហ្គុកកាន់តែមិនអស់ចិត្តហើយក៏ព្រមទទួលបែបយ៉ាងព្រោះសមហើយដែលទទួលបានបែបនឹងវាតិចជាងការឈឺចាប់ដែលជីមីនបានជួបទៀតផង។

< ទះមក វាយមកបើអូនគិតថាវាយហើយធ្វើអោយចិត្តអូនបានត្រជាក់ > ជុងហ្គុកចាប់ដៃជីមីនជាប់ហើយលើកមកអោយនាងទះកំភ្លៀងគេម្តងទៀតតែជីមីនក្រវាស់ដៃចេញ

< ល្បិចរបស់លោកមែនទេ? លោកពូកែណាស់ ពូកែពិតមែន សម្ដែងបានល្អប៉ុន្តែខ្ញុំមិនរំជើបរំជួលទេ > ជីមីនទម្លាក់ប៉ុន្មានឃ្លារួចនាងក៏ដើរចេញទាំងមិនខ្ចីស្រក់ទេកភ្នែកបន្តិច ប៉ុន្តែជុងហ្គុកក៏ដើរតាម

ជីមីនមកដល់កន្លែងខ្លួនវិញក៏មិនឃើញឡាយឡានឹងជូលីនាងក៏ប្រញាប់ខលទៅសួរតែម្តងហើយឡាយឡាក៏ផ្ដល់ចម្លើយមកថានាងបាននាំជូលីមកកាន់ផ្ទះរបស់នាង...

ក្រោយឮបែបនោះជីមីនមិនស្រណុកចិត្តសោះទើបងាកមកស្ដីអោយជុងហ្គុកបន្តទៀតព្រោះតែគេទើបជូលីនៅផ្ទះចាស្ទឺនហើយជីមីក៏មិនចង់ទៅជាន់ទីនោះទៀតដែល

< ខ្ញុំមិនចង់ពាក់ព័ន្ធនឹងគ្រួសារលោកម្តងទៀតទេ ប្រាប់ឡាយឡាអោយប្រគល់ជូលីអោយខ្ញុំវិញរួចហើយលោកកុំព្យាយាមបង្ហាញខ្លួនអោយខ្ញុំឃើញទៀតរឿងយើងចប់ហើយ > ជីមីន

< មិនទាន់ចប់ទេ បងមិនអោយចប់ឡើយ បងមិនប្រគល់ក្មេងអោយអូនវិញទេបើអូននៅតែរឹងទទឹងជាមួយបង តែបើអូនព្រមអភ័យទោសអោយបងនោះក្មេងនឹងបានមកវិញ > ជុងហ្គុកនិយាយបែបមនុស្សឈាមត្រជាក់ដាក់ជីមីនធ្វើអោយជីមីនតបតម៨នរួចព្រោះសំណើរជុងហ្គុកពិបាកសម្រេច

< បើលោកមិនប្រគល់នាងអោយខ្ញុំទេ លោកក៏មិនបានសុខដែល > ជីមីនគម្រាម

< បើអញ្ចឹងបងចាំមើលថាតើអូនធ្វើយ៉ាងម៉េច បងរងចាំចម្លើយរបស់អូន សម្រេចចិត្តទៅ > ជុងហ្គុកក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងកំពុងតែយកឈ្នះជីមីនបានវិញហើយព្រោះបើជីមីនមិនស្របតាមគេទេជូលីក៏មិនបានមករកគេវិញ

< នេះលោក !? ហ្អឺយ...ខ្ញុំមិនដែលដឹងថាគេអាក្រក់ថ្នាក់នេះនោះទេ > ជីមីនក្រញេញខ្លួនព្រោះខឹងនឹងជុងហ្គុកដោយសារតែចង់ឈ្នះតែមិនឈ្នះដោយសារឡាយឡាយកជូលីទៅនេះហើយទើបជីមីនធ្វើអីមិនបាន

វិថីស្នេហ៍Where stories live. Discover now