Part 30

215 22 2
                                    

ជីមីនបិទភ្នែកដេកយំក្នុងមន្ទីរពេទ្យម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ពេលនេះនាងឈឺចិត្តស្ទើរស្លាប់ស្ទើររស់ទៅហើយក៏ព្រោះតែនឹកស្ដាយកូនក្នុងពោះដែលខំប្រឹងថែរក្សាប៉ុន្ដែចុងក្រោយគេនៅតែចាកចេញ។

អារម្មណ៍ជាម្ដាយជាមួយកូនមិនអាចកាត់ថ្លៃបានទេនាងខំប្រឹងពុះពារណាស់តស៊ូជម្នះនៅសេចក្តីឈឺចាប់ក៏ព្រោះកូន

ទឹកភ្នែកជាច្រើនដំណក់ស្រក់ប្រដេញប្រដោលគ្នាចេញមកក្រៅមិនឈប់ នាងដែលជាជនរងគ្រោះព្យាយាមខាំមាត់ទប់ទឹកភ្នែកតែនៅតែទប់មិនជាប់

< ជាតិនេះមកនៅជាមួយខ្ញុំមិនបាន តែជាតិក្រោយមកនៅជាមួយខ្ញុំម្តងទៀត ខ្ញុំសូមទោស ខ្ញុំពិតជាសូមទោស > ជីមីនលើកដៃដែលជាប់សេរ៉ូមហើយអង្អែលពោះស្របពេលមាត់ញ័រចំប្រប់និយាយមិនចង់ចេញ

< ជីវិតខ្ញុំគិតថាពេលបានអ្នកមកនៅជាមួយគឺល្អបំផុតប៉ុន្តែអ្នកទៅម្នាក់ទៀតហើយ ហ៊ឹកៗ អយុត្តិធម៌ណាស់ហេតុអី? ហេតុអី > ក្មេងស្រីសាច់សម៉ដ្ឋរលោងខំប្រឹងទប់ចិត្តមិនអោយយំមិនអោយមានភាពឈឺចាប់ព្រោះនាងចង់រឹងមាំប៉ុន្ដែដូចដែលបាននិយាយ គឺនាងនៅតែស្រក់ទឹកភ្នែក

< អ្នកនាង !? > អ្នកគ្រូពេទ្យដែលត្រូវចូលមកពិនិត្យសុខភាពជីមីនក៏ចូលមកហើយឃើញថាជីមីនកំពុងតែយំខ្លាំងទើបនាងព្យាយាមលួងលោម

< អ្នកនាងកុំយំអីវាអាចធ្វើអោយអ្នកនាងហូរឈាមបាន កុំយំអី > អ្នកគ្រូពេទ្យចូលមកអោបរាងតូចដើម្បីជាការលួងលោម

< កូនខ្ញុំ ! > ជីមីនគ្រាន់តែហាមាត់និយាយតែពីរម៉ាត់រួចក៏ឈប់និយាយ ចំណែកអ្នកគ្រូពេទ្យក៏ដឹងយ៉ាងច្បាស់

< អ្នកនាងកុំយំអ្នកនាងត្រូវមានសង្ឃឹម អ្នកនាងអាចមានកូនបានម្តងទៀតបើអ្នកនាងជ្រើសរើសទទួលការព្យាបាលជំងឺរបស់អ្នកនាង កុំអស់សង្ឃឹមអី > អ្នកគ្រូពេទ្យ

< ខ្ញុំនៅមានសង្ឃឹមទៀតមែនទេ? ប៉ុន្តែខ្ញុំគ្មានប្ដីទេ > ជីមីន

< បើគ្មានប្ដីក៏អ្នកនាងត្រូវព្យាបាលជំងឺហើយព្យាយាមថែរក្សាខ្លួនពេលនោះមនុស្សល្អនឹងចូលមករកអ្នកនាង > អ្នកគ្រូពេទ្យ

វិថីស្នេហ៍Where stories live. Discover now