Part48

141 18 0
                                    

ធ្មេចបើកៗពេលនេះក៏ដលើពេលត្រូវប្រារព្ធពិធីជប់លៀងល្មមចំណែកភ្ញៀវដែលបានអញ្ជើញចូលរួមក៏ចាប់ផ្ដើមនាំគ្នាមកបណ្ដើរដូចគ្នា។

ពេលនេះភ្ញៀវនៅពេញផ្ទះតែចម្លែកអីតែជីមីនដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ផ្ទាល់ខ្លួនបើមើលតាមទឹកមុខគឺដូចជាស្លន់ស្លោបំផុត...

< ជួយរកគ្នាៗ ! ម៉ាក់ធ្វើយ៉ាងម៉េចទៅ? > ជីមីនអង្រួនដៃម្ខាងរបស់ម្ដាយដាក់ដូចជាចង់បង្ហាញអារម្មណ៍ព្រួយបារម្ភដល់គាត់

< យកមើលអោយសព្វកន្លែងទៅ > មីងវ៉ុនព្យាយាមអោយអ្នកបម្រើស្វែងរកអោយគ្រប់កន្លែងមុននឹងមានរឿងធំទាន់កើតឡើង

< ម៉ាក់វាជារបស់តែមួយដែលជុងហ្គុកអោយមកខ្ញុំហើយគេបាននិយាយថាអោយខ្ញុំពាក់នៅក្នុងកម្មវិធីយប់នេះតែអីឡូវតើធ្វើបែបណាទៅម៉ាក់ វាគឺជារបស់ប្រចាំចិត្តរបស់ខ្ញុំនឹងជុងហ្គុក > ជីមីនដាក់ខ្លួនអង្គុយលើពូកហើយសម្រក់ទឹកភ្នែកចុះមកព្រោះតែនឹកដល់ខ្សែកដែលជាវត្ថុប្រចាំចិត្តរបស់ពួកគេទាំងពីរ

< លោកស្រីរកមិនឃើញទេ > អ្នកបម្រើអស់សមត្ថភាពរកបន្តទើបចូលមកប្រាប់

< គិតយ៉ាងម៉េចទៅម៉ាក់ ហ៊ឹកៗ > ជីមីនចាប់ផ្តើមភ័យហើយក៏យំកាន់តែខ្លាំង

< កុំយំៗ មិនអីទេប្រហែលជាវាធ្លាក់ទៅកន្លែងណាមួយបើរកអីឡូវច្បាស់ជាមិនឃើញទេ អីឡូវកូនពាក់របស់ផ្សេងសិនបានទេ? កម្មវិធីចាប់ផ្ដើមហើយបើកូនមិនចេញមុខនោះជុងហ្គុកច្បាស់ជាខឹងមិនខាន > មីងវ៉ុនព្យាយាមលួងលោមកូនសិនព្រោះពេលនេះគាត់ក៏ពិបាកដែល

< មិនបានទេម៉ាក់ ! បើមិនអញ្ចឹងទេខ្ញុំច្បាស់ជាស្លាប់ហើយ ហ៊ឹកៗ > ជីមីនទួញសោកកាន់តែខ្លាំងទៅៗព្រោះមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ

< ជីមីនហេតុអីយូរម្ល៉េះ ? ពេលណាបានចេញទៅភ្ញៀវរងចាំចង់ជួបអូន > វត្តមានរបស់ជុងហ្គុកដើរចូលមកធ្វើអោយជីមីនងាកមើលមុខម្ដាយទាំងទឹកភ្នែកមុននឹងអោនមុខចុះមិនហ៊ានមើលមុខប្ដីចំៗ

< មានបញ្ហាអីឬម៉ាក់ក្មេក? > ជុងហ្គុកបន្តសំណួរក្រោយឃើញម្នាក់ៗស្ងាត់មាត់មិននិយាយហើយទឹកមុខក៏ហាក់ដូចជាក្រៀមក្រំ

វិថីស្នេហ៍Where stories live. Discover now