ភាគ1 : រៀបការជំនួស

169 21 3
                                    

ផ្ទះគ្រួសារគី

" សូណាហ៌ា! ឯងព្រមរៀបការទៅណាម៉ាក់ធានាថាពេលឯងរៀបការហើយឯងច្បាស់រស់ស្រួលមិនលំបាកទេ " អ្នកស្រីគីមាននាមជាម្ដាយកំពុងតែព្យាយាមលួងលោមកូនស្រីដើម្បីឲ្យនាងព្រមរៀបការចូលទៅក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភមួយ

" អត់ទេម៉ាក់ខ្ញុំមិនការ! ខ្ញុំមិនចង់ទៅនៅប៊ូសានទេ " នាងប្រកែកដាច់អហង្ការយ៉ាងណាក៏នាងមិនរៀបការដាច់ខាត

" តែគ្រួសារគេគឺជាគ្រួសារអ្នកមានណាកូន បើកូនមិនរៀបការច្បាស់ជាស្ដាយក្រោយស្លាប់ហើយ " គាត់បន្តនិយាយ

" អត់ទេខ្ញុំមិនរៀបការជាដាច់ខាត! ខ្ញុំមិនចង់ទៅនៅប៊ូសានទេស្រួលមិនស្រួលការហើយប្រើខ្ញុំឥ្យបេះស្លឹកតែធ្វើកាតក្រោមពន្លឺថ្ងៃជាមួយកម្មករស្អីហ្នឹងទៀត " ស្រីស្រស់ក្រញ៉ែងខ្លួនបញ្ចាក់ពីការខ្ពើមរអើម

" កុំគិតបែបហ្នឹងអី...ការហើយឯងច្បាស់ជារស់ស្រួលមិនលំបាកទេក្មួយគីច្បាស់ជាឲ្យឯងរស់ស្រួល ប្ដីឯណាចង់ឃើញប្រពន្ធលំបាកនោះ? "

" អត់ទេ! ខ្ញុំមិនការ! ម៉ាក់ឲ្យអានូវាការជំនួសខ្ញុំទៅខ្ញុំមិនការជាដាច់ខាត " និយាយចប់នាងក៏ទាញទូរស័ព្ទយកមកមើលបន្តមិនខ្វល់ពីវត្តមានរបស់ម្ដាយដែលនៅរួមបន្ទប់ជាមួយនាងសោះ

" តែម៉ាក់សន្យានិងគ្រួសារគេរួចហើយថាត្រូវតែជាកូនស្រីមិនមែនជាកូនប្រុសទេ "

" ម៉ាក់កែប្រែស្ថានការបន្តិចទៅ! រឿងប៉ុណ្ណឹងខ្ញុំមិនជឿថាម៉ាក់ដោះស្រាយមិនបានទេ " នាងងើបមុខចេញពីអេក្រង់ទូរស័ព្ទមកនិយាយជាមួយម្ដាយរួចក៏បន្តឆ្ងល់កម្មមើលទូរស័ព្ទវិញ

" សូណា...ឯងគិតម្ដងទៀតទៅមើលថា-... " គាត់និយាយមិនទាន់ចប់ផងកូនស្រីសំណព្វចិត្តរបស់គាត់ក៏និយាយកាត់ទាំងសម្លេងធុញទ្រាន់

" ម៉ាក!!! ខ្ញុំថាមិនការគឺមិនការហើយម៉ាក់និយាយច្រើនម្លេះ? " នាងសម្លុត

" ចឹង...ឯងសម្រេចចិត្តច្បាស់ហើយហ៌េសថាមិនការ? " ទោះជាស្ថិតក្នុងស្ថានភាពណាក៏អ្នកស្រីគីមនៅតែប្រើពាក្យសម្ដីពិរោះពិសាផ្អែមល្ហែមដាក់កូនស្រី កូនស្រីម្នាក់នេះគាត់ស្រឡាញ់ស្ទើរលេបទៅហើយ គាត់តាមចិត្តនាងគ្រប់យ៉ាងដល់ថ្នាក់នាងក្លាយជាមនុស្សមានអត្តចរិកមិនល្អ ក្រអើតក្រទម មិនស្គាល់ចាស់មិនស្គាល់ទុំ មិនស្គាល់អ្វីល្អអ្វីអាក្រក់ របស់អ្វីដែលនាងចង់បានត្រូវតែបានមិនថារបស់នោះមានម្ចាស់ឬគ្មានម្ចាស់ទេនាងត្រូវតែយកឲ្យបាន។

Power of the heart | SUNKIWhere stories live. Discover now