ភាគ 15 : ⚠️‼️

366 52 16
                                    

នៅចំកណ្ដាលផ្ទះតូចដែលជាផ្ទះរបស់ប្ដីប្រពន្ធមួយគូរមានអ្នកបម្រើរួមទាំងសូនូដែលកំពុងតែរៀបចំម្ហូបជាច្រើនតម្រៀបនៅលើតុ។ បានបន្តិចយើងក៏ឃើញនីគីមាននាមជាប្ដីចុះមកស្របពេលដែលសូណាចេញពីបន្ទប់របស់នាងដែរ ពួកគេក៏ចុះមកព្រមគ្នាតែម្ដងទៅ ។

" នីគី! បងសូណា មកញុាំអាហារពេលពេលព្រឹកជុំគ្នាមកខ្ញុំរៀបចំរួចអស់ហើយ " រាងតូចញញឹមរាក់ទាក់ដាក់អ្នកទាំងពីរក្រោយពេលដែលឃើញពួកគេចុះមក។ សូណាសម្លក់សូនូបន្តិចហាក់ដូចជាស្អប់ខ្ពើមណាស់ តែក៏បែរជាមកញញឹមដាក់នីគីយ៉ាងស្រស់ហើយបណ្ដើរគ្នាមកអង្គុយតុរៀងៗខ្លួន ដោយសូណាអង្គុយតុស្ដាំដៃនីគីធ្វើដូចនាងជាភរិយារបស់នីគី។

" ម៉ែដោះដួសបាយទៅ " នាយសង្ហារស្រដីឡើងបន្ទាប់ពីខ្លួនដាក់គូទអង្គុយដល់កៅអីហើយ

" ច៎ាសចៅហ្វាយ "

" ដៃលោកនីគទៅត្រូវនិងអ្វីមកមែនទេ? លាងរបួសហើយឬនៅចាំខ្ញុំលាងរបួសឲ្យលោកនីគ " នាងក្រលែកប៉ះដៃស្ដាំរបស់នីគីដែលត្រូវទឹកដោះគោក្ដៅរលាកកាលពីយប់មិញហើយក៏និយាយឡើង

" មិនអីទេបងសូណា! ខ្ញុំលាងរបួសឲ្យគាត់រួចហើយ " សូនូនិយាយកាត់

" អ៎រ...ល្អហើយអញ្ចឹង " នាងសម្លក់សូនូ

" ចឹងលោកនីគញុាំសាច់ឲ្យបានច្រើនៗទៅខ្ញុំចាប់ឲ្យ! " នាងប្ដូរមកញញឹមដាក់នីគីសារជាថ្មីហើយចាប់សាច់មួយចំនួនដាក់ចានរបស់នីគី

" នីគីមិនចូលចិត្តសាច់ទេបងសូណា! គាត់ចូលចិត្តញុាំបន្លែដែលជំនួយដល់សុខភាពជាង " សូនូនិយាយកាត់ម្ដងទៀតធ្វើឲ្យសូណាបញ្ឈប់សកម្មភាពរបស់នាងព្រមទាំងងាកមកសម្លក់សូនូម្ដងទៀត។
នីគីញញឹមបិទមាត់មិនជិតក្រោយពេលឃើញបងប្អូនចិញ្ចឹមគេឌឺដងគ្នាបែបនេះអ្នកបម្រើក្នុងផ្ទះក៏នាំគ្នាសើចចម្អកសូណាដូចគ្នា។

" នេះឯងញុាំវិញទៅសុទ្ធតែសាច់ទាំងអស់ " នីគីចាប់សាច់ពីចានរបស់ខ្លួនដែលសូណាចាប់ដាក់ឲ្យមុននេះឲ្យសូនូវិញ ចំណែកឯសូណានេះបាក់មុខមិនស្ទើរទេ។ អាហារពេលព្រឹកត្រូវបានបញ្ចប់បន្ទាប់ពីឌឺដងគ្នាក្នុងពេលអាហារពេលព្រឹកឆ្អែត។ នីគីចេញទៅមើលចម្ការរបស់ខ្លួនជាមួយនាយជេតតាមធម្មតាចំណែកឯសូនូក៏ដើរមើលជុំវិញផ្ទះក្រែងល៎រមានអ្វីឲ្យគេធ្វើព្រោះគេទំនេរពេកមិនចេះអង្គុយអត់ប្រយោជន៍ឡើយ។

Power of the heart | SUNKIWhere stories live. Discover now