ភាគ2 : យើងនិងធ្វើឲ្យឯងទ្រាំលែងបាន!

124 23 8
                                    

" ពិតប្រាកដទេ? តើមានភស្តុតាងមកបញ្ជាក់ទេ? " លោកម៉ូរ៉ាដែលស្ងាតមកជាយូរគាត់ក៏ហាស្ដីឡលងកាត់ផ្ដាច់បរិយាយកាស ធ្វើឲ្យអ្នកស្រីគីមញញឹមឡើងតិចៗព្រមទាំងនិយាយ

" អូស៍ រឿងមកបារម្ភអីលោកបងនេះគឺជាក្រដាសឌីអិនអេរបស់សូនូកាលពីគេអាយុ18ឆ្នាំ គេមានHeat ប្រចាំខែនិងនុងអាចមានកូនដូចជាមនុស្សស្រីទូទៅដែរ " គាត់និយាយទាំងទាញយកក្រដាសសមួយសន្លឹកចេញមកពីសឺមីហុចឲ្យលោកម៉ូរានិងអ្នកស្រីម៉ូរាមើលទាំងញញឹមពព្រាយ ។ អ្នកស្រីម៉ូរានិងលោកម៉ូរាទទួលក្រដាសពីអ្នកស្រីគីមមកមើលរួចក៏សម្កឹងមុខគ្នាម៉ក់ៗឆ្លាស់មកអ្នកស្រីគីមនិងសូនូវិញមុននិងហុចក្រដាស់នោះឲ្យទៅអ្នកស្រីគីមវិញសឹមនិយាយ

" ចុះរឿងកិច្ចការងារក្នុងផ្ទះវិញអ្នកដន្លង? បើគ្រាន់តែអាចមានកូនបានមិនចេះការងារក្នុងផ្ទះស្អីបែបក៏មិនកើតដែរ "

" ហាសហា...រឿងនេះគឺកាន់តែមិនចាំបាច់បារម្ភទៀតរឿងការងារផ្ទះទុកចិត្តលើកូននូចុះ គេចេះគ្រប់យ៉ាងកាលនៅសេអ៊ូសគេក៏ឧស្សាហ៍ធ្វើម្ហូបឲ្យខ្ញុំនិងកូនណាញុាំដែរ " និយាយទាំងសើចតិចៗ

" ហុឹសៗ...បើអញ្ចឹងមែនប្រាកដជាល្អហើយមើលទៅក្មួយនូនេះក៏ស្អាតមិនចាញ់ក្មួយណាប៉ុន្មានដែរយល់ល្អយើងយល់ព្រមតែម្ដងទៅអូន " លោកម៉ូរាសើចដើម.កបន្តិចហើយក៏និយាយជាមួយប្រពន្ធរបស់គាត់ជាមួយពាក្យសម្ដីដ៏ផ្អែមល្ហែម

" បង...គ្រួសារយើងជាគ្រួសារលំដាប់...អ្នកណាៗក៏ស្គាល់គ្រួសារ នីសុីម៉ូរា នេះដែរនៅក្នុងក្រុងប៊ូសាននេះ បើឲ្យកូនយើងទៅរៀបការជាមួយមនុស្សប្រុសដូចគ្នាបែបនេះឲ្យតើអូនយកមុខទៅទុកនៅឯណា? " អ្នកស្រីម៉ូរាហាក់ដូចជាប្រកែកហាក់ដូចជាមិនចង់ឲ្យសូនូមករៀបការជំនួសសូណា

" អូន...នេះសម័យណាទៅហើយអូននៅគិតរឿងមុខមាត់គ្រួសារទៀតឬ? ក្រែងអូនចង់បានចៅពរចង់បាចៅមកស្នងមរតកនោះអី? នេះគឺអូមេហ្កាណាអូនអាចបង្កើយកូនបានដូចមនុស្សស្រីចឹង!! " លោកម៉ូរានិយាយដោយសម្ដីផ្អែមបំផុតដើម្បីបន្ទន់ចិត្តភរិយារបស់គាត់

" ពិតមែនហើយអ្នកមីង! សម័យនេះគេមិនប្រាកាន់រឿងភេទឯណា សំខាន់ឲ្យតែពួកគេចេះស្រឡាញ់គ្នាទៅបានហើយ ពិតមែនទេអូននូ? " សូណាលូកមាត់មកនិយាយថែមទាំងមកហៅសូនូថាអូនទៀតធ្វើឲ្យសូនូងីងឺមិនដឹងឆ្លើយតបយ៉ាងមិច

Power of the heart | SUNKIWhere stories live. Discover now