Part 1 ថ្ងៃស៊យ

240 14 2
                                    

« ម៉ាក់ខ្ញុំទៅសាលាហេីយ » សម្លេងខ្សោះៗគ្មានជាតិចេញពីមាត់កម្លោះម្នាក់ដែលជាកូនច្បងនៅក្នុងគ្រួសារគេនោះមានឈ្មោះថា hwang hyunjin  hyunjin ជាមនុស្សស្ងៀមស្ងាត់ ម៉ត់ចត់លេីការងារ ជាមនុស្សឯកភាព មិនចូលចិត្តរញ៉ែរញ៉ៃ ជាពិសេសទៀតនោះ hyunjin ក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តចាយលុយរបស់ប៉ាម៉ាក់ទោះបីជាគេជាកូនអ្នកមានលុយច្រេីនយ៉ាងណាក៏ដោយ

« ខ្ញុំទៅជាមួយមិត្តរបស់ខ្ញុំថ្ងៃនេះ» បន្ទាប់មកនោះជាកូនពៅក្នុងគ្រួសារគឺមានឈ្មោះថា hwang jeongin ជាបងប្អូនបង្កេីតជាមួយនឹង hyunjin តែថាពីរនាក់គេនេះមានចរិកខុសពីគ្នាច្រេីនណាស់ jeongin  ជាមនុស្សចូលចិត្តដេីរលេងច្រេីន ខុសពី hyunjin ជាពិសេសនោះជាមនុស្សចូលចិត្តបង្ករឿងក្នុងសាលា ហេីយក៏មានអ្នកតាមស្រឡាញ់ច្រេីនដែល

« ហេតុអ្វីមិនទៅជាមួយគ្នា?» លោកស្រី hwang សួរឡេីងព្រោះតែគេទៅសាលាជាមួយគ្នាតែហេតុអ្វីមិនចេះឡានទៅជាមួយគ្នា

« មិនចង់ជួបមុខអ្នកខ្លះ» jeongin

« ពួកឯងឈ្លោះទៀតហេីយមែនទេ?» អ្នកស្រី hwang គាត់ដឹងច្បាស់គឺពីរនាក់បងប្អូនគេនេះមិនដែលចេះត្រូវគ្នាម្តងណាឡេីយ

« គឺមកពីគាត់នឹងហេីយរកតែរឿងឈ្លោះអត់ប្រយោជន៍» jeongin និយាយទៅកាន់ម៉ាក់របស់ខ្លួនទាំងភ្នែកលួចសម្លក់ទៅកាន់ hyunjin

« មនុស្សអត់ខួរដូចជាឯងគ្មានស្អីអស្ចារ្យឲ្យយេីងទៅលួកមាត់និយាយទេ»hyunjin មនុស្សស្ងៀមស្ងាត់ទេតែមួយម៉ាត់ៗចុកណាស់

« នេះបង....» jeongin រៀបនឹងដេីរទៅរក hyunjin ហេីយតែត្រូវអ្នកស្រី hwang និយាយកាត់

« បានហេីយៗ នេះពួកឯងមួយថ្ងៃៗមិនចេះហត់ខ្លះទេហេស៎បានចេះតែឈ្លោះគ្នាបែបនេះ»

« ម៉ាក់មិនសួរកូនប្រុសរបស់ម៉ាក់ទៅ ក្រៅពីបង្ករឿងតេីចេះធ្វេីអីផ្សេងខ្លះទៀតឬអត់» hyunjin

« ចុះឯងមិនមែនជាកូនរបស់ម៉ាក់ទេឬ? ពួកឯងធំៗអស់ហេីយកុំធ្វេីចរិកដូចកូនក្មេងទៀតអី មួយថ្ងៃបេីពួកឯងមិនបានឈ្លោះគ្នាមួយថ្ងៃសុីបាយមិនឆ្ងាញ់ទេហេស៎?» អ្នកស្រី hwang និយាយទាំងសម្លក់ទៅកាន់កូនប្រុសរបស់គាត់ទាំងពីររាល់ថ្ងៃនេះបេីឃេីញពួកគេត្រូវគ្នាមួយថ្ងៃគាត់ប្រហែលគេងលក់ស្រួលមួយថ្ងៃហេីយ

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now