Part 3 ចាប់ចោរ

112 12 6
                                    

បន្ទាប់ចំណាយពេលប្រហែលជាងកន្លះម៉ោង Felix ក៏មកដល់ខុនដូររបស់គេវិញនឹងរៀបចំខ្លួនទៅធ្វេីការបន្តគឺរាងតូចធ្វេីការនៅក្នុងម៉ាតមួយកន្លែងមិនសូវឆ្ងាយពីខុនដូរប៉ុន្មានទេ

« នេះបងអស់ 8$ តេីបងបង់ជាទឹកប្រាក់ក៏ត្រូវបង់តាមកាត?» រាងតូចនិយាយសំដីស្រទន់ជាមួយនឹងភ្ញៀវដោយស្នាមញញឹម សម្រាប់អ្នកដែលឧស្សាហ៍មកទិញនៅទីនេះពួកគេស្រឡាញ់ចូលចិត្តរាងតូចណាស់ទោះគេមកធ្វេីការនៅទីនេះមិនទាន់បានមួយអាទិត្យក៏ពិតមែនតែអាចយកចិត្តមនុស្សគ្រប់គ្នាឲ្យស្រឡាញ់ចូលចិត្តគេទាំងអស់មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកនៅទីនេះស្រឡាញ់ចូលចិត្តរាងតូចគ្រប់ៗគ្នា

« នេះកាត» បន្ទាប់ពីគិតលុយហេីយអស់ភ្ញៀវផ្សេងៗក៏ដេីរចេញទៅវិញឯភ្ញៀវថ្មីក៏ដេីរចូលម្តងមួយៗ

« អរគុណច្រេីនលោកពូថ្ងៃក្រោយអញ្ជេីញមកទៀតណា» Felix

« អ៊ំនឹងមករាល់ថ្ងៃតែម្តង»

« សង្ឃឹមអ៊ីចឹងចុះហាសហា» រាងតូចក៏ធ្វេីការរហូតដល់ម៉ោង 9 យប់នេះជាពេលដែលគេត្រូវចេញពីធ្វេីការនឹងបន្តការងារផ្សេងៗទៀតទុកឲ្យបុគ្គលិកផ្សេង

« ខ្ញុំទៅសិនហេីយអ្នកទាំងអស់គ្នា » Felix

«បាទ/ចាស៌»

រាងតូចក៏ដេីរចេញមកខាងក្រៅដោយជួររបស់ញុំាខ្លះនៅនឹងដៃតែដេីរមិនទាន់ផុតពីកន្លែងដែលគេធ្វេីការផងក៏ប្រទះឃេីញ jeongin កំពុងតែដេីរពីផ្លូវម្ខាងទៀត

« អាយ៎អត់ទេ ហេតុអ្វី ខ្ញុំត្រូវមកជួបប្រុសម្នាក់ទៀតហេីយ» រាងតូចក៏រត់ទៅលាក់ពួននៅសសរមួយកន្លែងក្បែរម៉ាតដែលគេធ្វេីការដេីម្បីគេចខ្លួនពី jeongin តែកាន់តែស៊យទៀតនោះ jeongin ក៏ដេីរចូលក្នុងម៉ាតនោះហេីយក៏ឃេីញរាងតូចដូចគ្នា

« ឯងជាអ្នកណាហេតុអ្វីមកឈរនៅទីនេះ?» ដោយសារតែពេលនោះរាងតូចពាក់មួកនឹងម៉ាសទេីបធ្វេីឲ្យ jeongin មេីលគេមិនស្គាល់គេសួរព្រោះតែឆ្ងល់ឃេីញ Felix ឈរនៅទីនេះម្នាក់ឯងឡេីងស្ងាត់

« គ្មាន....អី.....ទេ...» Felixនិយាយទាក់ៗដោយសារតែគេភ័យណាមួយក៏មិនចង់ជួបមុខ jeongin ដូចគ្នាថាហេីយរាងតូចក៏រៀបនឹងដេីរចេញទៅតែក៏ត្រូវ jeongin កាន់ដៃជាប់

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now