Part 5 មករៀនដល់ផ្ទះ

85 8 3
                                    

រងចាំអស់រយះពេលជាង3hទម្រាំតែដល់ម៉ោងចេញទៅផ្ទះសិស្សទាំងអស់ក៏នាំគ្នាចេញពីថ្នាក់អស់លេីកលែងតែរាងតូចនឹង hyunjin តែប៉ុណ្ណោះគឺគេចាំសុំឲ្យ hyunjin ជួយបង្រៀននឹងណាតែថារាងតូចដូចជាមិនសូវមិនភាពក្លាហានទាល់តែសោះគេបន្លំដូចជាអង្គុយកត់អក្សរកុំឲ្យ hyunjin សង្ស័យមួយសន្ទុះក្រោយមករាងក្រាស់ក៏ងេីបពីតុរៀបនឹងដេីរចេញក៏ត្រូវ Felix ស្រែកកាត់ធ្វេីឲ្យ hyunjin បញ្ឈប់ដំណេីរភ្លាមៗ

« អ៊រ.... Hyunjin.......» Felix

ចំណែករាងក្រាស់វិញមិនមាត់មិនកនោះទេគឺគ្រាន់តែបែរក្រោយដោយទឹកមុខតាមរាល់ដងគឺមុខងាប់អ្នកមិនស្គាល់គេវិញប្រហែលគិតថាhyunjin នេះខឹងរឿងអីមកពីហេីយទាំងដែលធាតុពិតគឺមុខធម្មជាតិ

« អ៊រ.....គឺ......គឺ.......» ទឹកមុខរបស់ hyunjin បូករួមជាមួយនឹងភាពភ័យផងរាងតូចនិយាយមិនចេញបានត្រឹមតែធ្វេីមុខឡែងឡង់ៗទម្លាប់របស់គេមិនដែលនិយាយរកអ្នកណាមុនទេហេីយណាមួយទៀតទេីបតែមករៀនសាលាថ្មីសុខៗទៅឲ្យមនុស្សដែលមិនសូវស្គាល់ឲ្យជួយបង្រៀននេះបង្រៀននោះគេក្រែងចិត្តផងភ័យខ្លាច hyunjin មិនយល់ព្រមផង

« ឯងហៅយេីងមានការអី មិនព្រមឆាប់និយាយមក» ដោយទ្រាំមេីលសកម្មភាពរាងតូចមិនបាន hyunjin ក៏សម្រេចហាមាត់ស្តីឡេីងវិញម្តង

« គឺថាលោកអាចជួយបង្រៀនមេរៀនខ្ញុំខ្លះបានទេ ក៏ព្រោះថាខ្ញុំក៏ចង់ចូលរួមប្រកួតក្នុងកម្មវិធីសិស្សពូកែនោះដែល តេីលោកព្រមឬអត់?» រាងតូច Felix និយាយទៅកាន់ hyunjin ដោយសម្តីផ្អែមបំផុតព្រោះខ្លាចតែ hyunjin មិនចិត្តទន់ជួយគេតែប៉ុណ្ណោះចំណែកឯ hyunjin គ្រាន់តែដូច្នេះក៏ដេីរទៅរក Felix ម្តងបន្តិចៗចំណែកឯរាងតូចក៏ចេះតែដេីរថយក្រោយរហូតដល់ផ្លូវទាល់

« អ៊រ.....នែ៎លោកធ្វេីអីនឹង» Felix ភ័យបុកពោះមិនស្ទេីរទេសុខៗគេក៏ដេីរមករកបែបនេះអ្នកណាមិនភ័យហេីយនៅក្នុងថ្នាក់នេះមានតែគេនឹង hyunjin តែប៉ុណ្ណោះ

« បេីថាលោកមិនជួយខ្ញុំក៏មិនអីដែលតែដេីរចេញពីខ្ញុំសិនទៅ» Felix

« ហឹម...... យេីងមិនទាន់បានធ្វេីអីឯងឯណានេះអាស័យដ្ឋានផ្ទះរបស់យេីងចាំយេីងជួយឯងថ្ងៃនេះបេីឯងទំនេរមករកយេីងមក» បន្ទាប់មក hyunjin ក៏ដេីរចេញទៅវិញ

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now