Part 7 មនុស្សអាក្រក់

137 16 13
                                    

អស់រយះពេលជាងមួយអាទិត្យដែលរាងតូចមករៀននៅទីនេះចំណែកឯទំនាក់ទំនងរវាងរាងតូចនឹងរាងក្រាស់ទាំងពីរក៏កាន់តែស្និតស្នាលទៅៗជាពិសេសរាងតូចនឹងរាងក្រាស់ hyunjin ពួកគេឧស្សាហ្មនៅក្បែរគ្នាណាស់រយះពេលជាងមួយអាទិត្យមកនេះព្រោះរាងតូចមកផ្ទះ hyunjin ជារៀងរាល់ថ្ងៃដេីម្បីជួយបង្រៀនមេរៀនត្រៀមចូលប្រកួតនោះអី

« ថ្ងៃនេះមីងធ្វេីម្ហូបច្រេីនណាស់ នៅចាំញាុំជាមួយគ្នាទៅ» អ្នកស្រី hwang និយាយទៅកាន់រាងតូចដែលទេីបតែចេញពីមេីលលោកប្រុស hwang ជាមួយ hyunjin

« បាទ» Felix រាងតូចនិយាយដោយស្នាមញញឹមទៅជាមួយរួចក៏ដេីរទៅតុអាហារដេីម្បីជួយរៀបចំម៉ាក់របស់ hyunjin

«ចុះឯណា jeongin មួយថ្ងៃនេះម៉ាក់មិនទាន់បានឃេីញគេទាល់តែសោះ?» កំពុងតែរៀបចំអាហារដាក់លេីតុសុខៗលោកស្រី hwang បានក្រឡេករកមេីល jeongin តែមិនបានឃេីញហេីយក៏សួរឡេីង

« jeongin គេទៅជាមួយមិត្តភក្តិតាំងពីព្រឹកមកម្លេះ» hyunjin

«កូននេះដេីរលេងរហូតយ៉ាប់ណាស់» អ្នកស្រី hwang បន្ទាប់មកពួកគេទាំងបីអ្នកក៏នាំគ្នាញុាំអាហារយ៉ាងស្ងៀមស្ងាត់ខណះពេលនោះ hyunjin ក៏ដួសម្ហូបទៅឲ្យរាងតូចដូចគ្នា Felix ឃេីញបែបនេះញញឹមបិទមាត់មិនជិតទេរួចពីនោះអាហារពេលថ្ងៃក៏ត្រូវបានបញ្ចប់រាងក្រាស់ hyunjin ក៏នាំរាងតូចទៅមេីលសួនច្បារនៅក្រោយផ្ទះដេីម្បីស្រូបយកខ្យល់អាកាសខ្លះ

« ខ្ញុំចូលចិត្តធម្មជាតិបែបនេះ» Felix រាងតូចនិយាយទាំងលាដៃត្រដាងសងខាងរួចក៏បិទភ្នែកស្រូបយកខ្យល់អាហារធម្មជាតិ hyunjin ឃេីញហេីយក៏លួចសេីចក្នុងបំពង់ករបន្តិចតែនៅមិនអាចគេចផុតពីត្រចៀករាងតូចដដែល

« លោកសេីចអី?» Felix

« អត់បានសេីចអីផងឯងប្រហែលស្តាប់ច្រឡំហេីយ» hyunjin ក៏ងាកទៅមេីលអីផ្សេងធ្វេីដូចជាមិនដឹងរឿងអីទាល់តែសោះ

« ខ្ញុំលឺច្បាស់ណាស់ថាលោកសេីចខ្ញុំ ប្រាប់ភ្លាមមកម៉េចក៏សេីច» Felix រាងតូចក៏មកឈរទល់មក hyunjin តែម្តង

« ចុះបេីយេីងប្រាប់ថាយេីងសេីចមែនឯងចង់យ៉ាងម៉េច?» hyunjin ម្តងនេះក៏មេីលមុខរាងតូចវិញដូចគ្នារួចក៏ដេីរទៅរក Felix ម្តងបន្តិចៗធ្វេីឲ្យអ្នកដែលឈរពីមុខខ្លួននោះភ័យមិនស្ទេីរ

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now