Part 4 អ្នកជិតខាង

117 10 2
                                    

មួយសន្ទុះក្រោយមកពួកគេទាំងពីរក៏ដេីរមកដល់ខុនដូររបស់ខ្លួនតែគួរឲ្យភ្ញាក់ផ្អេីលនោះពួកគេទាំងពីរគឺស្នាក់នៅខុនដូរកន្លែងតែមួយហេីយជាន់តែមួយដូចគ្នាទៀតផងគិតយូរៗទៅពួកគេទាំងពីជាអ្នកជិតខាងគ្នាតាំងពីយូរតែបែរជាទេីបមកស្គាល់គ្នាឥលូវ

« មិនដឹងធ្វេីបាបកម្មជាតិមុនយ៉ាងម៉េចខ្លះទេ បែរជាមកមនុស្សដដែលៗរហូតបែបនេះ» felix រាងតូចសម្លក់មុខទៅ jeongin បន្តិចមុននឹងហារស្តីឡេីងគិតមេីលទៅគេទេីបតែចូលរៀនសាលាដំបូងនៅថ្ងៃនេះទេតែដូចមាននិស្ស័យជាមួយ jeongin ច្រេីនដល់ហេីយថាក្នុងសាលាទៅនេះនៅក្រៅក៏គេចមិនផុតទៀតសង្ស័យតែមួយជីវិតនេះគេទៅណាមកណាត្រូវតែជួបមុខ jeongin គ្រប់ពេលវេលាហេីយមេីលទៅ

« គិតថាយេីងចង់ជួបខ្លាំងណាស់ចឹង» jeongin ក៏មិនណយតបទៅរាងតូចវិញឲ្យធ្វេីយ៉ាងម៉េចបេីទៅណាមកណាជួបតែមុខរាងតូចគ្រប់ពេលវេលាបែបនេះបន្តិចទៀតនេះប្រហែលរផ្ទះទៅនៅជាមួយគ្នាហេីយកុំឲ្យពិបាក

« មកពីលោកឯងនឹងចេះតែបង្ហាញមុខនៅចំពោះមុខខ្ញុំរហូត» felix

« ឯងគិតថាពិភពលោកនឹងឯងរស់នៅម្នាក់ឯងមែន បេីមិនចង់ឃេីញមុខយេីងទេចេញពីផែនដីនេះទេលែងឃេីងមុខគ្នាហេីយ» jeongin និយាយចង់មួយជួរនេះរាងតូចនិយាយតែមួយម៉ាត់ទេតែគេវិញតមកវិញចង់10 ម៉ាត់ហីចំណែកឯរាងតូចយេីងវិញមុខឡេីងក្រហមអស់ហេីយព្រោះខឹងនឹង jeongin មិនស្ទេីរទេនិយាយចេញមកដូចជាចង់ឲ្យគេចេញពីពិភពលោកនេះណាស់ចឹង

« ចាំមេីលណាតែរកកន្លែងនៅផ្សេងបានមិនមកនៅទីនេះក្បែរលោកឯងទេ» felix

« គិតថាយេីងខ្វល់មែន» បន្ទាប់មកពួកគេទាំងពីរក៏នាំគ្នាដេីរចូលបន្ទប់ស្នាក់នៅរៀងៗខ្លួនដោយបន្ទប់ពួកគេទាំងពីរគឺនៅទល់មុខគ្នា

ថ្ងៃស្អែកក៏ឈានមកដល់ព្រះអាទិត្យក៏ចែងចាំងមកកាន់ផែនដីហេីយក៏ចាំងមកដល់បន្ទប់ខុនដូររបស់រាងតូចដូចគ្នាដោយសារតែចាំងពន្លឺព្រះអាទិត្យចេញពីបង្អួចទេីបធ្វេីឲ្យរាងតូចភ្ញាក់នឹងងេីបរៀបចំខ្លួនទៅរៀនបន្តមួយសន្ទុះក្រោយមករាងតូចក៏រៀបចំខ្លួនរួចរាល់ក៏រៀបចំបន្ទប់ឲ្យបានរៀបរយមុននឹងទៅសាលាគ្រាន់តែឈានជេីងចេញពីបន្ទប់ភ្លាមគេក៏ឃេីញ jeongin ឈរនៅពីមុខបន្ទប់គេស្រាប់

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now