ផ្ដើមរឿង

2.2K 126 8
                                    

     " ពួកឯងៗមានសិស្សនៅបន្ទប់ផ្សេងវ៉ៃគ្នាទៀតហើយ! " កូនសិស្សប្រុសម្នាក់រត់ចូលមកស្រែកប្រាប់ទៅមិត្តរួមថ្នាក់ក្រោយឮដំណឹងសិស្សក្បែរបន្ទប់វ៉ៃគ្នា។

     " អ្នកណាវ៉ៃគ្នាទៀតហើយ!? " យ៉ុងហ្គីម្នាក់ក្នុងចំណោមសិស្សទាំងអស់ក៏សួរទៅនាយម្នាក់ស្រែកប្រាប់មិញនេះ

     " គ្មានអ្នកណាត្រូវពីអាជុងនិងអាថេទៀតទេ ម្នាក់អាលហ្វាហើយម្នាក់ទៀតអូមេហ្កា ឈប់និយាយហើយទៅមើលវិញ " នាយនិយាយចប់ក៏រត់ទៅក្រៅដើម្បីមើលចង់ដឹងវ៉ៃគ្នាដល់ណាហើយ យ៉ុងហ្គីកាលបើបានឮដំណឹងនាយជាមិត្តឈ្មោះជុងគុកហើយគេក៏ស្ទុះរត់ទៅមើលដែរយ៉ាងណាៗក៏អាចជួយចូលទៅឃាតបានខ្លះៗតែកុំភ្លេចថាស្នាមជាំនៅជិតភ្នែកគេនៅមិនទាន់បាត់ទេ ដោយស្នាដៃអូមេហ្វាដាល់មួយដៃចំភ្នែក។

     " ឯងឌឺនឹងយើងណាស់មែនទេ!នេះនែ៎ៗ ស្លាប់ទៅៗ " ថេយ៉ុងឡើងទ្រើបពីលើជុងគុកដាលគេមិនព្រោះដកដៃប្រាប់ហើយថាគេខ្លាចជីងចក់ នៅតែរឹងឌឺផ្គើនយកមកបន្លាចគេទៀត លើកនេះវ៉ៃឲ្យស្លាប់បើមិនងាប់មិនមែន គីម ថេយ៉ុង កូនមេភូមិទេវើយ~~

     " អូយ!អូយ!អាថេយ៍ឈប់វ៉ៃយើងឈឺណា! " ជុងគុកស្រែកផងបាំងមុខផងកុំឲ្យអូមេហ្កាតូចវ៉ៃត្រូវមុខបាន បើមិនចឹងទេខ្ទិចមុខសង្ហារៗរបស់គេអស់ហើយ

     " មុខឯងវាពូកែឌឺពេក ដឹប! ស្លាប់ទៅហែង អាមនុស្សរឹងក្បាល " ថេយ៉ុងវ៉ៃផងស្រែកជេរផង ខឹងណាស់លោកអើយ...បានគេមិនមាត់ៗរឹងក្បាលឌឺចូលចិត្តឲ្យតែគេខឹង បើមិនរករឿងគេមួយថ្ងៃដាច់ខ្យល់ងាប់ឬយ៉ាងម៉េច?

     " អាថេយ៍បានហើយកុំវ៉ៃគេអី " កំលោះតូចឈ្មោះជីមីនចូលមកចាប់ដៃមិត្តខ្លួនកុំឲ្យគេវ៉ៃបន្តបើមិនចឹងទេនាយម្នាក់ក្រោមនឹងងាប់បាត់បានកូនអ្នកណាចេញសង

     " ឯងមិនឃើញវាមិនបង្ករឿងដាក់យើងមុនទេឬ? " ថេយ៉ុងងាកមកនិយាយប្រាប់ទៅមិត្ត បើមិនជួយកុំយកជើងបាំងទឹក

     " យើងថាបានហ__អូយ! " និយាយមិនទាន់ចប់សេចក្តីផង ជីមីនដែលកម្លាំងខ្សោយក៏ត្រូវថេយ៉ុងរុញទៅឲ្យឆ្ងាយងាយបើនៅជិតគេអាចនឹងត្រូវជុងគុករើត្រូវគេក៏ថាបាន ជីមីនដែលត្រូវរុញទៅក្រោយប៊ិសនឹងដួលផ្ងាក្រោយទៅហើយតែក៏មានដៃក្រាស់ធំក្រសោបចង្កេះជាប់ទប់លំនឹងមុន ជីមីនងើបមុខឡើងទើបដឹងថាជាអ្នកណាតាមពិតជាមិត្តនាយក្រាស់អាលហ្វាសោះ នាយតូចក៏ប្រញាប់ថយចេញឲ្យឆ្ងាយពីគេ ព្រោះដឹងហើយថាគេម្នាក់នេះជាអាលហ្វា។

Omega & Alpha(ចប់❤️)Where stories live. Discover now