ភាគ:បញ្ចប់❤️

1.1K 76 0
                                    

#3ឆ្នាំក្រោយមក

     វាមានរយះពេល3ឆ្នាំទៅហើយក្រោយពីពួកគេបានរៀបការជាមួយគ្នាពេលនេះថេយ៉ុងក៏មានកូនម្នាក់ផងដែរក្រោយពីការនឹងទុកពោះចោលត្រឹមតែកន្លះខែ បើនិយាយពីទំនាក់ទំនងពួកគេវិញកាន់តែស្អិតរមួតដូចស្ករតាំងម៉ែផ្អែមឲ្យដូចស្ករ អ្នកផ្ទះដំបូងៗគិតថាប្រហែលរផបការហើយពួកគេអាចនឹងឈ្លោះគ្នទៅហើយតែការគិតពួកគាត់គឺខុសទាំងស្រុងតាំងពីការមកពួកគេមិនដែលឈ្លោះគ្នា សូម្បីតែម្ដងទោះជាពួកគេទាំងពីររៀបការទាំងវ័យក្មេងគិតថាពួកគេមិនចុះសម្រុងគ្នាទៅហើយ។

     " ប៉ាៗ " សំឡេងស្រួយស្រេះបន្លឺហៅអ្នកជាឪពុកពេញចំការនាងតូចលីលីៗអាយុត្រឹមតែ2ឆ្នាំជាងតែអាចនិយាយចេញមកបានស្ដាប់ទៅហើយ មូលហេតុមកពីឪពុកម្ដាយគេបង្រៀនឲ្យនិយាយ ដូច្នេះហើយទើបនាងចេះនិយាយលឿន នាងតួចលីលីៗសម្រូតចុះពីដៃអ្នកអាប៉ាដើរត្រុកៗសំដៅទៅកន្លែងការងារឪពុកជាជាប្រចាំក្នុងដៃកាន់របស់លេងមកជាមួយដោយនាយតូចដើរតាមពីក្រោយកូនក្នុងដៃកាន់ប្រអប់អាហារដែលគេធ្វើមកឲ្យប៉ាវ័យក្មេងអាយុត្រឹម22ឆ្នាំមានកូនស្រីតូចម្នាក់។

    ជុងគុកឮសំឡេងហៅមកពី ចម្ងាយក៏ងាកទៅឃើញកូនទើបទំលាក់ សៀវភៅបញ្ជីចុះ បន្ទន់ជើងចុះត្រដាងដៃចាំឲ្យនាងតូចច្រញិចលីលីរត់មកឱប ផឹប!

     " នឹកប៉ាៗណាស់ " នាយតូចឱបហើយក៏និយាយឡើងទើបជុងគុកនាយលើពរកូនឡើងទាំងលើកដៃបែរខ្នងដៃកូនញើសពីថ្ងាសនាង។

     " កូនមកធ្វើអីមេឃក្ដៅណាស់ណា " សម្ដីស្រទន់ចោទសួរទៅកូនស្រីនាយតូចពេបមាត់ក្រោយស្ដាប់សម្ដីចប់របស់ឪពុកខ្លួន

     " អូនមកមើលប៉ាៗធ្វើការនោះអី...អាប៉ាក៏មកដែរ " ឮពាក្យកូនមាសនិយាយនាងក៏ងាកទៅមើលក៏ឃើញនាយតូចដើរមកជិតដល់ទៅហើយ

     " អូនយកអាហារមកឲ្យបង នេះក៏ថ្ងៃត្រង់ហើយដែរ បងៗញ៉ាំបាយសិនទៅចាំធ្វើការបន្ត " ថេយ៉ុងនិយាយចប់ជាមួយប្ដីហើយក៏ងាកទៅនិយាយជាមួយកូនចៅឲ្យពួកគេសម្រាកញ៉ាំបាយ ដោយគ្រួសារតូចនាំគ្នាទៅអង្គុយនៅក្រោមដើមឈើក៏ដូចជាអ្នកធ្វើការជាមួយដែរ នេះហើយជីវិតរបស់ពួកគេជាអ្នកធ្វើការ ញ៉ាំបាយជុំគ្នានិយាយគ្នាលេងពីសម្រាកញ៉ាំបាយទោះមិនស៊ីវីល័យតែមានក្ដីសុខ។

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

Omega & Alpha(ចប់❤️)Where stories live. Discover now