ភាគ4: តែមួយភ្លែតទេ

916 57 2
                                    

     " ថេយ៍ប្រយ័ត្ន! " មនុស្សមាឌធំស្រែកអស់សំឡេងស្រែកហៅឈ្មោះនាយតួចឲ្យគេ ប្រយ័ត្នពេលឃើញផ្ទាំងពិណូស្រាប់តែរកធ្លាក់នៅពីលើក្បាល នាយតូចងាកទៅមើលម្ចាសើសំឡេងទាំងឆ្ងល់សុខៗមកស្រែកហៅគេដោយមិនចាប់ អារម្មណ៍ថាផ្ទាំងនោះកំពុងតែរបូកជិតធ្លាក់មកហើយ  ព្រូស! ផ្ទាំងបានធ្លាក់មកលើដីតែជាសំណាងនាយក្រាស់រត់ចូលមកជួយទាន់ពេកកុំអីមិនដឹងថាមាឌល្អិតនោះទៅជាយ៉ាងណាទេ។

     " មានកើតអីទេ? " នាយសួរទាំង បារម្ភងើបមុខចោទសួរទៅអ្នកក្រោមទ្រូងចង់ដឹងថាគេមានរបួសឬក៏អត់ថេយ៍ក្រវីក្បាល

     " ល្អណាស់ដែលឯងមិនអី.. " នាយញញឹមបន្តិចមុខនឹងត្របកភ្នែកតាមផ្ដើមទន់បន្តិចម្ដងៗរហូតដល់សន្លប់ឈឹងនៅលើទ្រូងនាយតូច។

     " ជុងគុកឯងគិតអី ឯងកុំគិតអីឲ្យសោះណា... " ទោអជាហៅក៏គ្មានសំឡេងឆ្លើយតប ភ្លាមនោះឈាមក្រហមឆ្អិនឆ្អៅក៏ហូរចេញពីក្បាលនាយស្រក់ប៉ះនឹងដៃនាយតូចដែលគេចាប់ក្បាលនាយឲ្យដឹងថានាយបានត្រូវរបួស ថេយ៉ុងកាលបើឃើញឈាមរឹតតែភ័យនិងបារម្ភ។

•មន្ទីរពេទ្យ

     " អ្នកជំងឺមិនមានគិតអ្វីធ្ងន់ធ្ងរនោះទេ បន្តិចទៀតគេនឹងដឹងខ្លួនឯង "

     " អរគុណណាស់លោកគ្រូពេទ្យ "

     " បើអស់អីហើយខ្ញុំសុំទៅសិនហើយ "

     " ជុងគុកគេមិនអីទេកូនថេយ៍កុំ បារម្ភពេកហើយ " អ្នកស្រីចនចូលទៅក្រសោបដៃកូនប្រសារពេលឃើញទឹកមុខស្លេកស្លាំងដៃញ័រៗកល់ចង់យំ

     " បើគេមិនចូលមកជួយខ្ញុំគេក៏មិនអីដែរអ្នកម៉ាក់ " នាយតូចងើបមុខរួមដោយដំណក់ទឹកភ្នែក បើគេមិនចូលមកជួយខ្លួន ប្រហែលជាគេមិនមកទីនេះទេ

     " បើមិនបានកូនប្រហែលជាពេលនេះកូនជុងក៏មិនអាចរស់មកដែលពេលនេះដែរ អញ្ចឹងហើយកូនកុំគិតច្រើនអី ជុងគុកគេក៏ផុតគ្រោះថ្នាក់ហើយ ក្រោកមកយើងទៅមើលគេជាមួយគ្នា " អ្នកស្រីចនិយាយលួងលោមកូន ប្រសារកុំឲ្យគេគិតច្រើនទើបប្រាប់ឲ្យគេក្រោកចូលទៅមើលនាយជាមួយគ្នា ចំណែកលោកចនបានចេញទៅមើលការងាររបស់គាត់ហើយ ពេលដឹងថាកូនមិនអីគួរឲ្យបារម្ភទៀត ណាមួយក៏ចង់ទៅទទួលម៉ាក់គាត់ផង។

Omega & Alpha(ចប់❤️)Where stories live. Discover now