ភាគ3: ភ្ជាប់ពាក្យតាំងពីក្មេង

823 61 0
                                    

    លុះល្ងាចរសៀលព្រលប់មេឃទំលាក់ពន្លឺព្រះ  អាទិត្យ កាយតូចល្អិតតាមរូបរាងអូមេហ្កាបោះជំហានខ្លីៗដើរចូលមកក្នុងផ្ទះទាំង សប្បាយរីករាយមុខរីចដូចគ្រាប់ជី ពេលវូលមកដល់ក្នុងកាលបើមិនឃើញអ្នកណានៅផ្ទះក្នុងចិត្តក៏នឹកឆ្ងល់ថាបាត់ប៉ាម៉ាក់គេទៅណាអា់ហើយ ទៅដើរលេងតែមួយល្ងាចមកវិញបាត់មនុស្សអស់ តែមិនខ្វល់ច្រើនទេគេដើរហួសទៅផ្ទះបាយបើកឆ្នាំងមើលក្រែងមានអ្វីញាំ ញ៉ាំហើយគេក៏ឡើងទៅខាងលើបាត់។

     ពេលយប់ម៉ោងជា7មេឃនៅភ្លឺតិចៗប៉ាម៉ាក់នាយតួចក៏បានដើរមកវិញក្រោយពីនិយាយរឿងកូនៗរបស់ពួកគាត់ហើយ។

     " លោកប៉ាអ្នកម៉ាក់ទើបមកពីណាហ្នឹង? " ថេយ៉ុងសួរនឹងដើរចុះមកពីខាងលើពេលឃើញគាត់ដើរចូលមក

     " ប៉ាម៉ាក់មានរឿងនិយាយនិងប្រាប់កូន " លោកគីមដើរទៅជាមួយ ប្រពន្ធចូលទៅអង្គុយចាំនឹងសាឡុងមុន ថេយ៉ិងដើរទៅអង្គុយទាំងធ្វើមុសឆ្ងល់ៗ

     " លោកប៉ាមានរឿងអីមែន? "

     " ចប់ទី12ប៉ាឲ្យកូនរៀបការហើយ " លោកគីម ដកដង្ហើមធំបន្តិចងើបមុខសម្លឹងមើលទៅកូន តែរឿងនេះបើនៅយូរមិនបានទេ វាអាចមានគ្រោះបាន ថេយ៉ុងឮហើយក៏រាងភ្ញាក់បន្តិចដែរ តែក៏សម្រូបអារម្មណ៍មកវិញ រឿងនេះគេក៏ធ្លាប់ឮម៉ាក់គេនិយាយដែរតែមិនដឹងថារៀបការជាមួយអ្នកណា

     " លោកប៉ាចង់ឲ្យកូនរៀបការជាមួយអ្នកណា? " គេមិនប្រកែកនឹងពាក្យគាត់និយាយ អម្បាញ់មិញតែសួរចង់ដឹងរឿងអ្នកម្ខាងទៀតជាអ្នកណា

     " ក្មួយជុង " ឮហើយនាយតូចអើត.កសម្លឹងមុខឪពុកអីគេអាមួយហ្នឹង?

     " លោកប៉ា~~អាមុខឆ្លើង ហ្នឹង ខ្ញុំរៀបការជាមួយ!? ខ្ញុំស្លាប់មិនខានទេ ព្រះអើយ .."

     " បើមិនប្រញាប់ការពួកកូននឹងមានគ្រោះថ្នាក់ដល់ជីវិតមិនខាត " អ្នកស្រីគីមលូកមាត់និយាយពេលឃើញកូនស្រែកឡើង

     " គ្រូណាទាយនិយាយអញ្ចឹង ខ្ញុំចង់ជួបឲ្យលុយគាត់1000វ៉ុន " ថេយ៉ុងងាកមកនិយាយទាំងហួសចិត្ត ចេះកុំប្រាប់ថាពួកគាត់ជឿគ្រូទាយឲ្យសោះ នេះសម័យអីទៅហើយនៅជឿរឿងអស់ហ្នឹងទៀត

Omega & Alpha(ចប់❤️)Waar verhalen tot leven komen. Ontdek het nu