ភាគ1: ខ្ញុំខ្លាចតែជីនមិនព្រមទេលោកពូ

1.1K 76 3
                                    

     " ក្ដៅទេប្រុសស្អាត? " ជុងគុកនាយជិះម៉ូតូពីក្រោយកង់ថេយ៉ុងពេលចេញពីរៀន នាយជិះបណ្ដើរស្រែកសួរគេបណ្ដើរ ថ្ងៃនេះក្ដៅជិត34°ទៅហើយវាល្មមដែរហើយ។

     " ឯងភ្លើឬធ្វើល្ងង់? " ថេយ៉ុងឈប់កង់ងាកទៅសម្លុកខាំមាត់ខ្នាញ់នឹងចរិតឌឺដងគេជាខ្លាំងបានគេនៅស្ងាត់មិនវ៉ៃម្ដងស្លាប់ឬយ៉ាងម៉េច ម៉េចក៏ចូលចិត្តមេសអារករឿងដាក់ខ្លួនហ្នឹង

     " ឃើញក្ដៅពេកនឹងទើបសួរ ឆីថេយ៍ៗទៅ " ជុងគុកពេកមាត់បែបញិកញ៉ក់ តែកុំមើលថេយ៉ុងក្ដៅមេឃផងមករករឿងគេទាន់រឹតតែក្ដៅ

     " អាគុក!ឯងយើងនឹងសម្លាប់ឯងចោលមិនទាន់ទេ ក្ដៅណាស់! ព្រូស! " ថេយ៉ុងខាំមាត់ឮសូរក្រិបៗទាំងប៉ោងមាត់រុញកង់ផ្ដួលទៅម្ខាងសិមដើរសំដៅទៅរក តែជុងគុកនាយឯណាឲ្យគេវ៉ៃបានទៅ គ្រាន់តែឃើញមេខ្លាដើរមកភ្លាមនាយក៏ប្រញាប់បញ្ឆេះម៉ូតូចេញទៅបាន សំណាងហែងរួចខ្លួនកុំអីងាប់។

     " ម៉ាក់~~~" មកដល់ផ្ទះភ្លាមសំឡេងស្រួយៗក៏បន្លឺស្រែកហៅអ្នកជាម្ដាយឲ្យត្រហឹងពេញផ្ទះ កាលបានឮសំឡេងតូចមាសកូនពេជ្យស្រែកហៅ ដូច្នេះលោកស្រីគីមក៏រត់ចេញមកពីផ្ទះបាយមកមើលកូនពៅ

     " កូនអីអូនពៅ? " អ្នកជាម្ដាយសួរឡើងទាំង បារម្ភពេលឃើញកូនអង្គុយលើដីទាំងបែកញើសសូក

     " ហត់ណាស់ម៉ាក់ ហ្ហើយ... " ទាំងដឹងថាគូទខោប្រលាក់ដីក៏គេមិនខ្វល់ដែរ សំខាន់អង្គុយឲ្យបាត់ហត់សិន

     " ម៉ាក់ប្រាប់ហើយថាឲ្យជិះម៉ូតូទៅមិនព្រមទេ " គាត់ស្ដីឲ្យកូនហើយក៏ដើរទៅយក កន្សែងមកជូនមុខឲ្យកូន ពេលចុះញើសច្រើនណាស់

     " អារឿងជិះកង់មិនសូវជាហត់ណាស់ណាទេម៉ាក់ តែរឿងដែលហត់នោះគឺអាក្មេងឈ្លើយជុងគុកនឹងវារករឿងកូនរហូត " គេចង់យំឲ្យចេញជាភាសាអារ៉ាប់ទេ ហេតុអីក៏ចូលចិត្តតែរករឿងគេចឹង

     " មកពីកូនជុងចូលចិត្តញ៉ោះកូននឹងហើយ "

     " ម៉ាក់ហ៎...ខ្ញុំឈប់និយាយជាមួយម៉ាក់ហើយ " ថេយ៉ុងងើបមុខមើលទៅម្ដាយកាន់តែចង់យំពេលកាន់ជើងអ្នកផ្សេងច្រើនជាកូនបង្កើត គេទាញកាបូបរៀនទាំងទឹកមុខស្អុយដើរតាំងៗឡើងទៅខាងលើបាត់។

Omega & Alpha(ចប់❤️)Where stories live. Discover now