part 1: ជួយអ្នកដែលមិនស្គាល់

104 9 0
                                    

ការដែលចាកចេញពីគ្រួសារមករស់នៅតែម្នាក់ឯងវាមិនអាក្រក់ពេកណាស់ណាទេ យ៉ាងណាក៏អាចស្វែងយល់នៅភាពលំបាក មិនបាច់រស់នៅដោយពឹងផ្អែកលើគ្រួសារពេក ពេលនៅម្នាក់ឯងយូរៗក៏យល់ថាទម្លាប់ វាមិនឯកាពេកឡើយ។

ស៊ាវចាន់ អាយុ២៨ឆ្នាំ គេជាម្ចាស់ហាងកាហ្វេមួយ!
គេបានចាកចេញពីគ្រួសារតាំងពីអាយុ២០ឆ្នាំ គេខំប្រឹងប្រែងរស់នៅដើម្បីខ្លួនឯងមិនពាក់ព័ន្ធជាមួយគ្រួសារតាំងពីម្តាយគេស្លាប់ទៅ ឪពុកមានប្រពន្ធថ្មីគេក៏សុខចិត្តចាកចេញទោះយ៉ាងណាគេគ្មានភាពសំខាន់ចំពោះឪពុកគេស្រាប់ទៅហើយ ការដែលសម្រេចចិត្តចាកចេញជារឿងត្រឹមត្រូវ

ជីវិតពិតវាមិនបានស្រស់ស្អាត ល្អឥតខ្ចោះដូចនៅក្នុងប្រលោមលោក  ដែលយើងចង់បានទេ ! ព្រោះថាអ្នកណាៗក៏មានភាពខ្វះខាតនៅក្នុងជីវិត

ទឺង!ទឺង!

សម្លេងកណ្តឹងខាងមុខផ្ទះបន្លឺឡើងបញ្ជាក់ថាមានជនណាម្នាក់កំពុងតែចុច ដើម្បីអោយម្ចាស់ផ្ទះរហ័សបើកទ្វារ

ចំណែកឯម្ចាស់ផ្ទះ ដែលកំពុងតែជូតសក់ស្លៀកឈុតគេងដៃវែង ក្រោយងូតទឹករួចបានលឺសម្លេងកណ្តឹងមុខផ្ទះបែបនេះក៏ប្រញាប់ចុះពីលើផ្ទះចេញទៅខាងក្រៅដើម្បីរកមើលមនុស្សម្នាក់នោះ ទាំងនឹកឆ្ងល់ថាយប់ស្មាននេះម៉ោង៩ជាងហើយអ្នកណាមករកអីចុចកណ្តឹងផ្ទះទាំងយប់?

ក្រាក...

ទ្វាររបងផ្ទះ បានបើកឡើងអោយឃើញ ប្រុសរាងខ្ពស់ជាងម្ចាស់ផ្ទះ មានសភាព យ៉ាប់យឺនដៃរបស់នាយកំពុងខ្ទប់ស្មារដែលហូរឈាម មុខមាត់មានសភាពជាំ ធ្វើអោយម្ចាស់ផ្ទះដែលបានឃើញនាយហើយហាក់រារែកស្រឡាំងកាំងព្រោះមិនដែលស្គាល់នាយ! សុខៗក៏មកទាំងសភាពបែបនេះតើគេចង់ធ្វើអីទៅ?

" សូមជួយខ្ញុំផង! "  គំនិតម្ចាស់ផ្ទះដែលកំពុងគិតក្នុងចិត្តបានកាត់ផ្តាច់ក្រោយប្រុសកម្ពស់ខ្ពស់ជាងខ្កួនដែលមានរបួសបាននិយាយសុំជំនួយមកកាន់គេ! តើគេគួរជួយមនុស្សមិនដែលស្គាល់ម្នាក់នេះឬទេ?

ផឹប!

រាងកាយដែលខ្សោះអស់កម្លាំង បូករួម ឈាមហូរមកមិនឈប់ធ្វើអោយនាយប្រុងដួល តែត្រូវម្ចាស់ផ្ទះចិត្តមិនដាច់ក៏ស្រវាជួយទប់នាយជាប់ ទើបបិទរបងទ្វារផ្ទះយកអ្នករបួសមកខាងក្នុងផ្ទះ ទាំងនឹកភ័យខ្លាចក្រែងគេមិនមែនជាមនុស្សល្អក្រែងនាំទុក្ខដាក់ខ្លួន

បញ្ចាំចិត្តស្នេហ៍حيث تعيش القصص. اكتشف الآن