part 3:ប្រុសគ្មានបេះដូងហេស៎?

42 2 0
                                    

ពេលយប់
នៅតាមដងផ្លូវដែលមានពន្លឺភ្លើងភ្លឺព្រាលៗ ឡានម៉ូតូបើកបរពាសពេញផ្ទៃថ្នល់ខ្វាត់ខ្វែង សម្លេងឡានសុីភ្លេ ទឺតៗព្រោះមាន មនុស្សឆ្លងកាត់ផ្លូវមិនជាមើលមុខក្រោយ

" ប្អូនរបួសត្រង់ណាដែលទេ? " សម្លេងស្រទន់បន្លឺឡើងសួរទៅកាន់ក្មេងប្រុសជំទង់ដែរឆ្លងផ្លូវមិនប្រយ័ត្នឡានបើកមក ជាសំណាងគេកំពុងធ្វើដំណើរឆ្លងកាត់ទៅផ្ទះវិញឃើញក៏រហ័សទាញក្មេងនោះគេចពីឡាន

" អរគុណបងណាស់! តែខ្ញុំគ្មានរបួសទេ...អ្ហេះ ដៃបងប្រុសចេញឈាម"  មុននេះរវល់បារម្ភពីក្មេង មិនបានជាសង្កេតថាដៃខ្លួនឯងចេញឈាម សង្ស័យមកពីដួលរមៀលប្រឹងយកដៃទប់ពេលជួយក្មេងនេះហើយ បានជាបាតដៃដាច់រលាត់ចេញឈាម

"របួសតិចតួច ឯងឆាប់ទៅផ្ទះចុះ"

" អញ្ចឹងខ្ញុំទៅហើយ"

ស៊ាវចាន់បន្តដំណើរថ្មើរជើង ព្រោះខ្ជិលជិះតាក់សុី មុននេះជិះឡានមកបែកកង់យកដាក់ការ៉ាស់ជួសជុសបាត់ហើយ ទើបដើរលេងៗជួបក្មេងបិសត្រូវឡានបុកក៏ទៅជួយ

ងឺត!

ឡានពណ៌ខ្មៅបានចាប់ហ្វាំ្រងជិះឈប់ចតស្កាត់ខាងមុខស៊ាវចាន់ដែលមានតែកញ្ចក់ខ្មៅមិនអាចមើលឃើញខាងក្នុង

ស៊ាវចាន់ ស្មានជាពួកជម្រិតមនុស្សអីបែបនឹងទើបដើរថយក្រោយរហ័សចាកចេញតែថា...

ដឹប!

" អក៎!!! " គ្រាន់តែឈានជើងបែរក្រោយភ្លាមបុកក្បាលអ្នកនៅខាងក្រោយខ្កួនមួយទំហឹងឡើងចង់ពកក្បាល ស្រែកឈឺមួយវ៉ាស ទាំងដែរអ្នកត្រូវគេបុកដែលនោះអត់មាត់មួយអឹស!

" អេ!!!មកនៅស្អីក្រោយខ្នងខ្ញុំ"មិនបានជាមើលមុខគេព្រោះរវល់ឈឺអង្អែលកន្លែងដែលទង្គិតមូយទំហឹងមុននេះក៏ស្រែកស្តីអោយគេ

" គឺ..." នាយមិនបានជាតបព្រោះមិនដឹងតបយ៉ាងម៉េច ស៊ាវចាន់គ្រាន់តែលឺសម្លេងនាយរហ័សងើយមុខមើលទៅកាន់នាយ

" អុីបូ ...លោក? "រៀងភ្ញាក់ផ្អើលបន្តិចដែល សុខៗក៏ឃើញនាយដូច្នេះ មើលរឹកពារហាក់ទាក់ទើយ៉ាងម៉េចមិនដឹង តិចអារម្មណ៍ដែលមានអារម្មណ៍អ្នកណាតាមមើលជានាយទេដឹង? គិតតែក្នុងចិត្ត មិនបានបញ្ចេញមកខាងក្រៅអីបន្តិច

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now