part 7: ធ្វើតាមបេះដូង🔞

46 2 0
                                    

ស្រម៉ៃ

គ្រាន់តែអ៊ីបូចាកចេញពីផ្ទះបាត់ មួយសន្ទុះក្រោយមកស៊ាវចាន់ក៏បានចុះទៅខាងក្រោម និយាយជាមួយតូសាយ៉ាងយូរទើប តូសាជូនមកមន្ទីរពេទ្យហើយរង់ចាំខាងមុខបន្ទប់

ខាងក្នុងបន្ទប់

ស៊ាវចាន់គ្រាន់តែបានឈានជើងចូលភ្លាមឃើញលោកប៉ាខ្លួនកំពុងគេងសម្រាកលើគ្រែពេទ្យមានសារ៉ូមបន្ទោងភ្ជាប់នៅនឹងដៃ ខាងឆ្វេងដៃប្រពន្ធរបស់គាត់កំពុងចិតផ្លែឈើអោយ សឺលៀរ៍អង្គុយក្បែរ ចំណែកមនុស្សប្រុសប្លែកមុខមួយទៀតគេមិនបានស្គាល់

" ប៉ា..."

" ទីបំផុតកូនមកហើយ " គាត់ញញឹមត្រេកអរត្រដាងដៃរង់ចាំការអោប ស៊ាវចាន់ក៏បានអោនខ្លួនទៅអោបគាត់ដូចគ្នា

ខ្ញុំស្ទើរភ្លេចការអោយដ៏កក់ក្តៅមួយនេះហើយ!

រយៈពេល៨ឆ្នាំ ៨ឆ្នាំហើយប៉ា!

" ប៉ា...គ្រាន់បើឬនៅ? " ព្រលែងពីការអោបចាន់បន្លឺឡើងនិយាយទៅកាន់គាត់

"រោគមនុស្សចាស់ឈឺជាអញ្ចឹងឯង...បែកប៉ុន្មានឆ្នាំកូនធំច្រើនណាស់សុំទោសប៉ា...មិនបានទាក់ទងទៅកាន់កូន" គាត់ក្តោបដៃស៊ាវចាន់ជាប់អង្គុយក្បែរខ្លួន និយាយទាំងការដឹងខុស

" អ្អឹម! សុំទោសធ្វើអីប៉ាមិនបានខុសទេ...កូនជាអ្នកសម្រេចចិត្តចាកចេញពីផ្ទះដោយខ្លួនឯងមិនបន្ទោសអ្នកណាឡើយ-"

" ចាន់កូន..ខឹស!ខឹស"

" លោកប្តីពិសាថ្នាំសិនទៅ! " អ្នកស្រីភីរ៉ាដែលជាប្រពន្ធបានមកជិតនិងហុចថ្នាំនិងទឹកអោយគាត់ព្រោះដល់ម៉ោងលេបថ្នាំហើយ

" ប៉ាឈឺអ្វីទៅ? "

" ក៏មកពីបងនឹង! " សឺលៀរ៍និយាយកាត់ ចាន់ងាកមើល

" អាសឺ!! " អ្នកស្រីភីរ៉ាសម្លឹងមុខកូនស្រីនាងក៏ចាកចេញពីបន្ទប់បាត់

មូលហេតុក៏អាចមកពីចាន់ខ្លះដែរ តាំងពីគេចាកចេញពីផ្ទះលោកស៊ាវគាត់បារម្ភសុខទុក្ខកូនក៏ធ្លាក់ខ្លួនជារឿយៗមិនព្រមជាព្យាបាល ជំងឺក៏វិវត្តន៍បន្តិចម្តងៗ

" ខ្ញុំគួរទុកពេលអោយគ្រួសារបាននិយាយគ្នាល្អជាង" នាយកម្លោះរហ័សនិយាយឡើង

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now