part 5:ប្រាប់ហើយថាកុំនិយាយ

43 2 0
                                    

ភាពធ្លោះធ្លោយ ដែលកើតឡើងហើយទោះបីជាចង់ឬមិនចង់មានតែទទួលស្គាល់មិនអាចគេចវេសបាន

ស៊ាវចាន់មិនបានខឹងអុីបូទេ ប៉ុន្តែគេខឹងខ្លួនឯងជាងដែលបណ្តោយអោយមានរឿងមិនសមរម្យមួយនេះបានកើតឡើង

បើបន្ទោសតែម្ខាងក៏មិនត្រូវព្រោះគេក៏មានចំំណែកខុស  គ្រាន់តែមិនចង់លឺនាយនិយាយពីរឿងយប់មិញទៀត ព្រោះគេមានអារម្មណ៍អាម៉ាស់ ខ្មាសអៀនចំពោះទង្វើខ្លួនឯង ជាមួយនាយ សមដែរទេដែលមនុស្សប្រុសពីរនាក់បែរជាជ្រុលជ្រួសរាងកាយជាមួយគ្នាដោយសារតែជាតិស្រាតិចតួចនោះ?

" ហ្អឹម...ហ្អឹក! " គេសំងំយំយូរហើយ សោកស្តាយដែលមានរឿងនឹកស្មានមិនដល់បែបនេះកើតឡើង ហាក់មិនចង់ទទួលស្គាល់ ត្រូវមើលមុខនាយចំបែបណាទៅ?

ក្រាក...

" ញាំបបរក្តៅទៅៗ រួចលេបថ្នាំក្រែងកាត់បន្ថយការឈឺចាប់" អុីបូលើកថាសចូលមកដាក់លើតុក្បែរគ្រែនិយាយទៅស៊ាវចាន់ដែលអង្គុយបែរខ្នងសំយ៉ុងជើងចុះទៅក្រោមមើលទេសភាពតាមបង្អួច

" ..." ស៊ាវចាន់មិនបានតបព្រោះគេទើបតែយំទើបយកដៃជូតទឹកភ្នែកកុំអោយគេឃើញ យ៉ាងណាក៏ភ្នែកនៅក្រហមដដែល  ទើបញាំបបរតាមនាយប្រាប់ ខ្ជិលនិយាយវែងឆ្ងាយ

អុីបូឃើញអាវពណ៍ខ្មៅដៃវែងស៊ាវចាន់ពាក់ក៏ដឹងថាជារបស់នាយ តែក៏មិនបាននិយាយវិញដែរនាយចូលបន្ទប់ទឹកឃើញខោអាវដែលដោះរាយប៉ាយកាលពីយប់ យកទៅដាក់កន្រ្តកទុកបោក

អុីបូចេញពីបន្ទប់ទឹកមកវិញឃើញស៊ាវចាន់គេងលក់បាត់ហើយនាយក៏ជួយយកភួយដណ្តប់អោយ ឃើញទឹកមុខគេស្លេកស្លាំង ថែមទាំងភ្នែកក្រហមទៀតក៏មានចិត្តបារម្ភ ឃើញគេញាំបបរតែបន្តិច លេបថ្នាំតាមនាយប្រាប់ក៏រាងធូរចិត្តខ្លះដែរ

"សុំទោស" នាយនិយាយទៅកាន់អ្នកដែលគេងលក់ទាំងយកដៃជូតទឹកភ្នែកដែលហូរតាមកន្ទុយនោះទើបនាយលើកថាសបបរចេញពីបន្ទប់យកទៅទុក

តែថា ស៊ាវចាន់គ្រាន់តែធ្វើពុតគេងលក់គេចពីនាយប៉ុណ្ណោះ!

ជាន់ខាងក្រោម

" គេចឆ្វេង គេចស្តាំយល់ទេ?  គេចមិនទាន់ឯងវាយមុខរបស់យើងទៀតហើយ"  ហាជិនិយាយទៅកាន់
តូសា ពីនាក់និងកំពុងហាត់វ៉ៃគ្នា

បញ្ចាំចិត្តស្នេហ៍Opowieści tętniące życiem. Odkryj je teraz