part 6:ចិត្តដែលបារម្ភ

33 2 0
                                    

រសៀលបន្តិច

ឃ្លាំងទំនិញ

អុីបូជាមួយហាជិបានធ្វើដំណើរមកដល់ទីតាំងមួយនេះនាយចតឡានឈប់ខាងមុខឃ្លាំង រួចនាយជាមួយកូនចៅបានដើរសម្តៅចូលខាងក្នុង បញ្ជាក់ថាកន្លែងមួយនេះនាយស្គាល់ច្បាស់និងចេញចូលសេរី កូនចៅផ្សេងៗដែលកំពុងធ្វើការញាប់ដៃញាប់ជើងលើកទំនិញទុកចូលក្នុងឃ្លាំងក្រែងមេស្តីបន្ទោសអោយ

អុីបូនាយដើរមកដល់ខាងមុខបន្ទប់ធ្វើការរបស់អ្នកមានឋានន:ខ្ពស់ជាងនាយ ក៏បានធ្វើការគោះទ្វារជាមុនទើបទទួលបានការអនុញ្ញាតពីម្ចាស់បន្ទប់ហើយទើបនាយនិងហាជិឈានជើងចូល

"ថៅកែមានរឿងអ្វីជាមួយខ្ញុំឬ? " ចូលខាងក្នុងភ្លាមនាយរហ័សអោនគោរពបន្តិចទើបសួរទៅកាន់ថៅកែដែរវ័យចំណាស់អាយុក៏ប្រហែលជាវ័យ៥០ប្លាយមានពុកមាត់តិចៗកំពុងជក់បារីមើលបញ្ជីការងារ

គាត់ឈ្មោះថា ថៅកែសុងយ៉ាន ឬធម្មតាគេហៅថៅកែសុង គាត់ជាអ្នកមានអំណាច មានលុយសន្ធឹកសន្ធាប់ចាយមិនអស់ ការរកស៊ីគាត់កាក់កប មានកូនចៅបម្រើច្រើន

អុីបូក៏ជាកូនចៅគាត់ដែរចូលចិត្ត មានការសំខាន់ដឹងតែហៅប្រើលុយក៏មិនតិចដែរ អុីបូធ្វើការអោយគាត់ច្រើនឆ្នាំហើយ រឿងកាប់សម្លាប់ក៏នាយធ្វើអស់ហើយដែរ អាចថានាយមិនមែនជាមនុស្សស្អាតស្អំប៉ុន្មានដែរព្រោះដៃនាយតែងតែ ប្រលាក់ឈាមពេលកាន់កាំភ្លើង

" លឺថាឯងមានរឿងជាមួយពួកអាអ្នកលេងឈ្មោះកាង!" គាត់ងើបមុខចេញពីការងារសម្លឹងមើលមុខអុីបូ បញ្ជាក់ថាគាត់ជាមនុស្សកាច...

" ..." នាយងក់ក្បាលតប

" ហេតុអីមិនសម្លាប់មេវាចោលកុំអោយតាមរំខានឯងទៀត? "

" ខ្ញុំក៏កំពុងគិត...ណាមួយអីលូវវាក៏មិនតាមឆាឆៅខ្ញុំទៀត ខ្ញុំក៏អោយកូនចៅតាមមើលពួកវាដែរ"

" ណ្ហើយចុះ រឿងរបស់ឯងយើងមិនចង់លូកដៃទេ! ប៉ុន្តែការងារស្អែកនេះយើងត្រូវបញ្ជូនទំនិញអោយពួកឈ្មួញនៅកោះ ប្រហែលចំណាយពេលពីបីរថ្ងៃយើងចង់អោយឯងដឹកនាំកូនចៅការពារទំនិញគិតយ៉ាងម៉េចដែរ?"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now