part 8:ទៅមិនដែរប្រាប់មុន

43 2 0
                                    

ស៊ាវចាន់ជាមួយ អុីបូ ស្គាល់គ្នាចៃដន្យអាចថា មកពីហេតុហួសនិស្ស័យរវាងអ្នកទាំងពីរ ជួបគ្នាដំបូងគ្រាន់តែ ម្នាក់ជាអ្នកជួយនឹង ម្នាក់់អ្នករងរបួស ទំនាក់ទំនងក៏ចេះតែកើតឡើងបន្តបន្ទាប់ មិនអាចប៉ាន់ស្មានទុកមុន បាន ពីធម្មតាៗ ប្រែក្លាយទៅជាជ្រាលជ្រៅ
_____

បន្ទាប់ពីបញ្ចប់កិច្ចការផ្ទាល់ខ្លួននៅជាន់ខាងក្រោមរួច អុីបូបានលើកបីស៊ាវចាន់ដែលគេងលក់យកទៅលើចាត់ចែងរៀបចំគ្រប់យ៉ាង ងូតទឹក សម្អាតខ្លួនពីរនាក់!

យប់ជ្រៅណាស់ហើយ មានតែហ្វូងផ្កាយជាច្រើនដែរ
រះអមព្រះចន្ទ បញ្ចេះពន្លឺយ៉ាងត្រចះត្រចង់ ស្រស់ស្អាតគ្មានទុកកង្វល់មនុស្សណាបានសម្លឹងមើលហើយចិត្តក៏រំសាយ ហាក់ធូរស្បើយគ្រាន់តែបានគយគន់ សម្រស់នាពេលរាត្រី!

ហ្វ៊ូ~

នាយកម្លោះមិនទាន់គេងលក់ឈរច្រត់ចង្កេះក្បែរមាត់បង្អួចមានតែកន្សែងរុំចង្កេះដៃស្តាំរបស់នាយកាន់បារី១ដើមជក់បង់ហុយផ្សែងចេញទៅខាងក្រៅបង្អួច មានតែពន្លឺអំពូលរាត្រីដែលមិនទាន់បិទក្បែរគ្រែផ្លុងៗ

" ខ្ញុំមានអារម្មណ៍ស្រលាញ់លើគេ...ឬដោយសារមិនអាចទប់ចិត្តបាន?" អុីបូស្តីតិចៗតែឯងរួចសម្លឹងទៅមើលអ្នកដែលគេងលក់នៅលើគ្រែ  ទំនាក់ទំនងមួយនេះវាមិនទាន់មានឋាន:ច្បាស់លាស់ឡើយ មួយទៀតគឺត្រឹមរយ:ពេលពេលខ្លី? ឬគ្រាន់តែអារម្មណ៍នៃចំណង់មួយពេលៗររបស់មនុស្សប្រុស?

នាយទទួលស្គាល់ថា ពេលស៊ាវចាន់ញញឹមគេពិតស្រស់ស្អាតគ្មានមន្ទិល មានភាពស្រទន់នៅលើផ្ទៃមុខដែលមិនចេះរីងស្ងួត ទោះមាត់ថាខឹង តែផ្ទៃបែរជាគួរអោយស្រលាញ់ដល់ថ្នាក់នាយសម្លឹងមើលម្តងៗហាក់ផុងតាមអារម្មណ៍ដែលមិនអាចបដិសេដបាន ថាគេពិតជាឥតខ្ចោះ!

តើជាអារម្មណ៍ស្អីទៅ?

" ហ្អឹម!" នាយនិយាយក្នុងចិត្តអីតែឯង រួចឈ្លីកន្ទុយបារីចោលក្នុងកន្រ្តកតូចសម្រាប់ដាក់សម្រាម រួចទើបឡើងលើគ្រែគេងក្បែរស៊ាវចាន់ទើបលូកដៃបិទអំពូលរាត្រីហើយគេងអោបមនុស្សធ្វើអោយនាយគិតច្រើនប៉ុន្តែខ្លូនគេងលក់ស្រួលរំភើយ នាយលែងបន្តគិតព្រោះស្អែកឡើងមានការងារត្រូវធ្វើ

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now