+ 5PM
ដូចការសន្យាបន្ទាប់ពីសាលាចេញទៅផ្ទះ ជុងហ្គុកក៏ធ្វើដំណើរទៅរកថេយ៍ជាមួយនឹងយ៉ុនហ្គី ។ ដើរតាមផ្លូវឃើញមានសិស្សស្រីៗជាច្រើនដែរតាមសម្លឹងពួកគេព្រោះ ពួកគេគឺជាប្រុសសង្ហារប្រចាំសាលា ជារឿងសាមញ្ញទៅហើយគ្មានអីប្លែកទេ ចុះមកដល់ខាងក្រោមក៏បានឃើញថេយ៍នឹងជីមីនឈរនៅខាងក្រោមល្មម ។ ថេយ៉ុងបែរភ្នែកក៏ឃើញជុងហ្គុក ទើបរហ័សនិយាយប្រាប់ជីមីនឲ្យបានដឹង
« អ៎ូ!..ពួកបងមកហើយឬ? » រហ័សបែរមុខមកមើលពួកគេព្រមទាំងសួរក្រោយពីថេយ៉ុងបានប្រាប់
« បងមកហើយតោះពួកយើងចេញដំណើរទៅ » ជុងហ្គុកឆ្លើយទៅជីមីន ហើយក៏ដើរមករកថេយ៍នៅឯជិតគេនេះវិញ
« តោះទៅ » នាយញញឹមបន្តិចរួចក៏ ចាប់កាន់ដៃថេយ៍ ឲ្យមកកៀកដៃរបស់ខ្លួន មុននឹងដើរចេញពីទីនោះទុកឲ្យជីមីននឹង យ៉ុនហ្គីឈរនៅកណ្តាលសាលាតែពីរនាក់ មិនចាំយូរពួកគេក៏ដើរទៅតាមពីក្រោយទៅព្រោះតែភាំងនិងទង្វើជុងហ្គុកស្នេហារន្ទះបាញ់មែនទេបានជាលឿនយ៉ាងនេះ
« ហ្អេស៎?!បងដឹងទេថាជុងហ្គុកគាត់ចូលមក ជិតមិត្តខ្ញុំដើម្បីអីទេ? » ស្ងាត់ៗ ជីមីនក៏សួរទៅយ៉ុនហ្គីតែម្តង ព្រោះដឹងថានាយគឺជិតស្និតនឹងជុងហ្គុកស្រាប់ប្រហែលអាចដឹងតម្រុយច្លះប្រសិនជាគេសួរនាយ
« រឿងគេកុំចេះដឹងអីល្អជាង »
« មិនឲ្យ ដឹងយ៉ាងមិចព្រោះគេជាមិត្តខ្ញុំ
ណា » គិតបារម្ភជំនួសថេយ៍ ដោយសារគេមិនធ្លាប់ជួបមនុស្សអញ្ចឹងពីមុនមក ណាមួយមនុស្សជុងហ្គុកប្រវត្តិក៏មិនល្អទៀត
« ចាំមានឧកាសល្អចាំបងប្រាប់ » យ៉ុនហ្គី ថារួចក៏ដើរទៅបាត់ទៅ
« ហ៉ើយតាស្លេកនេះយ៉ាប់ណាស់! » ជីមីន ពោរក្នុងចិត្តទាំងខឹងនាយ ប្រហែលជាមានអីលាក់បាំងហើយទើបមិនប្រាប់បែបនេះ
ចំណែកជុងហ្គុក នឹងថេយ៍ឯណេះវិញបណ្តើរគ្នាមកដល់កន្លែងមុនយ៉ុនហ្គីនឹងជីមីនទៅទៀត ដោយសារតែកន្លែងដែរនាយ នាំថេយ៍នោះវានៅមិនឆ្ងាយពីសាលាប៉ុន្មាន ទេ ។
« មើលនោះស្អាតទេ » ឡើងមកដល់លើ ស្ពានជុងហ្គុកក៏ចង្អុលទៅក្ងាន់មួយគូរដែរ ហែលទឹកប្រលែងគ្នានៅលើទន្លេនោះ
