Ep20 : ដោះលែងគេគឺជាជម្រើសល្អបំផុត

2.3K 83 0
                                        


+ ភូមិគ្រឹះចន

ក្រោយពីត្រឡប់មកពីផ្ទះថេយ៍វិញជុងហ្គុក ចេះតែអង្គុយសំកុករហូតមិនជាកើតអី បាយក៏មិនឃ្លានទឹកក៏មិននឹក ។ ពេលឃើញ កូនខ្លួនឯងក្លាយជាបែបនេះអ្នកស្រី ចនក៏ចូលទៅសួរនាយដែរ តែដូចមិនសូវ ឆ្លើយតបវិញសោះ

« ប្រាប់ម៉ាក់មកកូន មានរឿងអី? »

« ... » នាយមិនតប តែក៏សម្លឹងមុខម៉ាក់ របស់ខ្លួន

« ប្រាប់ម៉ាក់មក ក្រែងម៉ាក់ជួយបាន »

« គឺរឿងខ្ញុំជាមួយថេយ៍នឹងណាម៉ាក់ » ទម្រាំដាច់ចិត្តឆ្លើយគិតចង់ ស្ទះខ្យល់ទៅហើយ អ្នកស្រីចនដកដង្ហើមបន្ធូរអារម្មណ៍ រួចក៏តបនឹងកូនប្រុសរបស់ខ្លួនវិញ

« កើតអីទៀតហើយ? »

« ម៉ាក់..ខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់ថេយ៍ ឬក៏អត់ទេ »មិនយល់ពីអារម្មណ៍ខ្លួនឯង ទាល់តែសោះថាស្រឡាញ់ឬក៏អត់ ព្រោះតែ គេមិនច្បាស់លាស់ជាមួយថេយ៍នឹងហើយ ទើបបានជាមិនហ៊ានស្និតស្នាលជាមួយគ្រួសាររបស់ថេយ៍

« ចុះកូនមានចិត្តស្រឡាញ់គេឬអត់? »

« ដូចជា..អត់ទេម៉ាក់ ខ្ញុំគ្រាន់តែយកគេមក កំដរអារម្មណ៍មួយភ្លេតប៉ុណ្ណោះតែ.. »

« ជុងហ្គុកហា៎..កូនកុំយកបេះដូងអ្នកដទៃ មកលេងសើចណា »

« ខ្ញុំអត់ស្រឡាញ់គេមែន តែពេលបាននៅ ក្បែរគេហេតុអីក៏ខ្ញុំសប្បាយចិត្តម្លេះ..? »

« បើចិត្តកូនមិនច្បាស់លាស់ជាមួយ គេបែកគ្នាទៅកូន កុំឲ្យគេស្រឡាញ់កូនលើសនឹងទៀត »

« បើបែកគ្នាមែនខ្ញុំមិនហ៊ាស្រម៉ៃទេ ថាថេយ៍នឹងក្លាយជាទៅជាយ៉ាងណា? » គ្រាន់តែគិតក៏..នេះដែរបើថេយ៍ស្រឡាញ់ នាយម្លឹងៗហើយនៅសុខៗទៅសុំបែកដោយគ្មាន ហេតុផលច្បាស់លាសតើថេយ៍ឈឺចាប់ ប៉ុណ្ណោទៅ?

« តែបើកូនមិនចង់ឲ្យគេឈឺចាប់ខ្លាំងជាងនេះទេ ដោះលែងគេទៅកូន » ជុងហ្គុក លឺហើយក៏សញ្ចឹងគិតមួយសន្ទុះ បើគេធ្វើ តាមម៉ាក់គេក៏ត្រូវដែរ ព្រោះគេអត់បាន ស្រឡាញ់ថេយ៍ផង ហើយណាមួយក៏ជិតទៅ អាមេរិចដែរ គេដឹងខ្លួនច្បាស់ណាស់ថា ពេលទៅអាមេរិចបាត់ប្រាកដជា មានសង្សារថ្មីទៀតហើយ មិននៅទំនេរទេ អញ្ចឹងបើសម្រេចតាមម៉ាក់គេក៏ត្រូវដែរ

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now