~ឈុតដកស្រង់~

4.6K 107 2
                                    

        ធ្លាប់ឮទេ ចាស់ៗនិយាយទេ ថាស្អប់ជំពប់លើ? ស្នេហារវាងអារ៉ានិងជុងគុគជាស្នេហាដែលកើតឡើងដោយឥតព្រៀងទុក នាងស្អប់គេមែនទែនហ្មង ឃើញតែមុខក៏អត់និស្ស័យនឹងរាប់ដែរប៉ុន្តែលោកប៉ូលីសសង្ហាជុងគុគវិញណា៎ ជាមនុស្សដែលមានចិត្តស្រលាញ់ស្មោះហ៊ានតស៊ូលះបង់ជីវិតដើម្បីមនុស្សដែលខ្លួនស្រលាញ់ គេមិនខ្លាចស្លាប់ គេមិនខ្លាចគ្រោះថ្នាក់ដើម្បីនាងគេអាចធ្វើបានគ្រប់យ៉ាងទាំងអស់ គេក្លាយជាមនុស្សមុខក្រាស់ជាងបេតុងដើម្បីតាមសុំស្នេហ៍នាងព្រោះសង្ឃឹមថានៅថ្ងៃណាមួយនាងនឹងព្រមទទួលយកស្នេហាបរិសុទ្ធរបស់គេឲ្យទៅនាងដោយគ្មានលក្ខខណ្ឌ ។
       
        “ ស្អប់អាប៉ិជុងគុគអីគេហ្នឹងណាស់! រាល់ថ្ងៃផ្ទះខ្លួនឯងមិនចេះនៅទេ ហើយទំនេរៗលោក្មេងយកនំស៊ីទៀត! ចរិតអាក្រក់គ្មាន ២ក្នុងលោក ចូលចិត្តញ៉ោះគេ មិនបានគេជេរមួយថ្ងៃដូចបាយមិនឆ្ងាញ់សោះ! បើអ្នកណាបានយកមកធ្វើប្តីមិនដឹងថាពីជាតិមុនធ្វើបុណ្យអីទេទើបបានប្តីចរិតស្វាយ៉ាងនេះ ” អារ៉ា
       
        “ និយាយត្រង់ចុះ! អ្នកជិតខាងខ្ញុំគួរឲ្យស្រលាញ់ដល់ហើយ! មុខក៏ cute ចិត្តក៏ល្អ តែ...ទាស់ត្រង់តែថារៀងឆ្នាស់បន្តិច! គេញ៉ោះលេង អូនបងអីតិចតួចមិនបានទេ ដឹងតែ rap យកៗហ្មង! សំខាន់បេះដូងរឹងដូចដែកថែប បើនិយាយពីរឿងសុំស្រលាញ់វិញ មកទល់ឥលូវសារភាពជាង ១លានដងហើយតែមិនដែលយល់ព្រមសូម្បីម្តង! ប៉ុន្តែកុំសង្ឃឹមថាប្រុសសង្ហាដូចជាខ្ញុំបោះបង់ងាយៗឲ្យសោះ! ចាំតែមើលទៅ Ara គេចមិនផុតពីខ្ញុំ ទេ ㅋㅋㅋ ” ជុងគុគ
       
.............................................
តុមូល! ទីប្រឹក្សាស្នេហារបស់បងធំសេអ៊ូល....

        “ គួរធ្វើម៉េចទៅបានគេចិត្តទន់? ចិត្តមនុស្សស្រីពិបាកជាងដោះស្រាយលំហាត់គណិតទៀត ជួយរកនឹកឲ្យតិចមើល ” ជុងគុគនិយាយទាំងមុខស្អុយប៉ែ គេគិតមិនចេញពិតមែនមិនដឹងថាអារ៉ាត្រូវការអីឲ្យប្រាកដឡើយ ។
       
        “ នាំទៅលេងសួនពស់ទៅ ” ជីមីនលើកចិញ្ចើមម្ខាងដាក់ជុងគុគ គេជួយជ្រោមជ្រែងនិងរកវិធីសាស្រ្តប្លែកៗដើម្បីឲ្យទាំងពីរនាក់បានស្និទ្ធស្នាលគ្នា ។
       
        “ ចាំយើងយកហែងទៅឲ្យវាចឹកមុនគេ ” ជុងគុគមិនដឹងថានេះជាស្ទាយញ៉ែរបៀបណាទេ ស្តាប់ហើយវាព្រឺព្រួចណាស់ ។
       
        “ មែនហ្នឹង! អានេះដៃតុញហើយ គំនិតវាតុញជាងដៃទៀត ” ថេយ៉ុងឮហើយទប់សើចមិនជាប់ពិតមែន វាចម្លែកហួសសម្រាប់ស្ទាយញ៉ែមួយនេះ តាំងពីកើតពោះម៉ែមកវាជាលើកទីមួយហើយដែលគេបានឮ ។
       
        “ សង្ស័យកាលវា dating ជាមួយសង្សារវា វានាំទៅកន្លែងហ្នឹងទេដឹង? ” ស៊ូហ្កាជួយបន្ថែមទាំងអស់សំណើចរៀងៗខ្លួននឹងគំនិតរបស់ជីមីន ។
       
        “ ប្រហែលហើយ ” ជុងគុគ
       
        “ អាគុកបើហែងស្រលាញ់គេ ហែងហៅគេទៅមើលកុន ដើរផ្សារ shopping ទៅ ” ថេយ៉ុងយល់ថាមនុស្សស្រីចូលចិត្តបែបនេះព្រោះគេក៏ឧស្សាហ៍នាំសង្សារមកដើរលេងតាមផ្សារទំនើបដែរឲ្យតែទំនេរពីការងារ ដូច្នេះជុងគុគគួរតែសាកល្បងក្រែងលោបានជោគជ័យ ។
       
        សម្តីរបស់លោកទីប្រឹក្សាម្នាក់ៗ សាហាវជាងបណ្ឌិតទៅទៀត?🌚
..................................................
តួអង្គ
ជុងគុគ❤អារ៉ា
យ៉ុនហ្គី❤ម៉ូន
ថេយ៉ុង❤ចាស្មីន
ណាមជូន❤លូណា
ជីមីន❤ស៊ូលី
ជីន❤ឡារ៉ូស
ជេហូប❤ហេមីន

(Short Novel លក្ខណៈ cute cute ឃិឃិ😹)       

បង្ក្រាបស្នេហ៍នារីបេះដូងដែកDonde viven las historias. Descúbrelo ahora