ភាគ ៣: រៀបការនឹងខ្ញុំបានទេ?

911 42 9
                                    

        អារ៉ាដើរមកបើកទ្វារហើយខណៈនោះជុងគុគក៏ស្ញេញដាក់នាងចេញធ្មេញទន្សាយដោយក្នុងដៃមានកាន់កន្សែង សាប៊ូ ច្រាស់ដុសធ្មេញនិងខោអាវគេងយប់មកជាមួយ៖

        “ ទៅណា? ” នាងក្រមុំជ្រួញចិញ្ចើមសួរ ទាំងភ្នែកសម្លឹងមុខគេនិងរបស់របរដែលកាន់ក្នុងដៃឆ្លាស់គ្នាទៅមក ឯអ្នកដែលត្រូវគេសួរក៏រហ័សឆ្លើយភ្លាម៖

        “ គេមកសុំខ្ចីបន្ទប់ទឹកយើងប្រើមួយយប់សិនណា៎ បន្ទប់ទឹកផ្ទះគេដាច់ទឹកបាត់ហើយ ឥឡូវអត់មានកន្លែងងូតទឹកទេ ” ជុងគុគបើកទឹកមិនចេញពិតមែន សូម្បីចានដែលប្រឡាក់ប្រឡូសពេលញ៉ាំបាយរួចក៏មិនទាន់បានយកទៅលាងទៀត មិនដឹងថាវាខូចទុយោកន្លែងណាទេបានជាបើកទឹកលែងចេញបែបនេះ ។

        “ បើងូត ងូតឲ្យលឿនបន្តិចទៅ! កុំនៅស៊ីម៉ោងយូរពេក តិចមេឃភ្លៀងខានបានទៅផ្ទះ ” អារ៉ាមិនបានប្រកែកគ្រាន់តែតឿនឲ្យរូតរះព្រោះដឹងហើយថាខែនេះសម្បូរភ្លៀងធ្លាក់ បើគេស៊ីពេលយឺតយូរច្បាស់ជាត្រូវពិបាកមិនខានទេ ។

        “ គេដឹងហើយ ” និយាយចប់ អ្នកកំលោះក៏កាន់កន្សែង សាប៊ូ និងខោអាវគេងយប់យកចូលក្នុងបន្ទប់ទឹកដើម្បីងូតជម្រះកាយចេញ ។ ប្រហែល ២០នាទីក្រោយ គេក៏រួចរាល់ដោយពាក់ខោអាវគេយប់ BT21 Cookie មើលទៅខ្យូតដូចក្មេង ១៥ឆ្នាំមិនខុស ។ គេដាក់បង្គុយចុះនៅមុខតុគ្រឿងសម្អាងរបស់អារ៉ា បន្ទាប់មកយកកន្សែងមកជូតរលាស់សក់សើមថ្នមៗដែលទើបនឹងកក់រួចដោយមិនខ្ចីនឹកចង់ទៅផ្ទះវិញសោះ ។

        “ អង្គុយទំនងដល់ហើយណ៎! ធ្វើដូចផ្ទះខ្លួនឯង ” អារ៉ាឈរឱបដៃមើលជុងគុគជូតសក់យ៉ាងរំភើយ ដូចគ្មានថាខ្វល់ខ្វាយឃើញម្ចាស់គេនៅនឹងមុខទាល់តែសោះ ។

        “ ជូតឲ្យគេតិចមកហី ” អ្នកកំលោះបែរមុខមកញញឹមដាក់នាងព្រមទាំងហុចកន្សែងក្នុងបំណងពឹងពាក់ឲ្យនាងជួយជូតសក់ឲ្យតែនាងក៏តបវិញទាំងមុខឌឺ៖

        “ អត់ ” អារ៉ាលើកចិញ្ចើមម្ខាងដាក់ជុងគុគហើយនាងក៏ដើរបង្ហួសប៉ុន្តែចៃដន្យអីជុងគុគក៏ទាញដៃនាងឲ្យជ្រមិលមកអង្គុយលើភ្លៅរបស់ខ្លួនទើបនាងបើកភ្នែកធំៗ នាងរើដែរតែគេមិនខ្ចីលែងដូចគ្នា៖

បង្ក្រាបស្នេហ៍នារីបេះដូងដែកWhere stories live. Discover now