ភាគ ២: ប្រច័ណ្ឌឬ?

1.5K 69 9
                                    

        ថ្ងៃបន្ទាប់...
        ព្រឹកឡើងដើមឈើនៅមុខផ្ទះក៏ជោកជាំដោយតំណក់ទឹកភ្លៀងដោយសារម៉ោង ៤បៀតភ្លឺមានភ្លៀងបង្អុរមកយ៉ាងខ្លាំងស្ទើររហែកមេឃជាពីរ ។ អារ៉ាបានភ្ញាក់ពីដំណេកមុនលូណាហើយក៏រៀបចំអាហារតិចតួចសម្រាប់ទទួលទានពេលព្រឹកផងដែរទើបព្រឹកនេះមិនមានអីច្រើនក្រៅពីនំប័ុងពងទាចៀននិងទឹកដោះគោ ២កែវ ។

        “ អើយអ្នកនាង កាលបានងើបហាស៎? ថ្ងៃរះឡើងជិតលិចវិញហើយនៅមិនទាន់ក្រោកទៀត! ” អារ៉ាដាស់លូណាដោយយកទឹកមកប្រោះព្រំតិចៗឲ្យសិរីសួស្តីទាំងព្រឹកទើបអ្នកដែលត្រូវគេប្រោះព្រំទាញភួយយកមកឃ្លុំកុំឲ្យត្រូវទឹកទាំងភ្នែកបើកមិនរួច

        “ បានហើយងើបមក ” អារ៉ាចាប់ទាញភួយចេញហើយក៏ទាញលូណាឲ្យអង្គុយទាំងភ្នែកមមីសក់ក្បាលកន្រ្ទីងកន្ត្រើង ឃើញហើយគួរឲ្យអស់សំណើចណាស់

        “ អាឡប់អើយ ម៉ោងមិនទាន់ ៨ផង សុទ្ធតែជិតយប់ទៅវិញ ” លូណាយកដៃញីត្របកភ្នែកនិងក្រឡេកមើលទៅនាឡិកាជាប់ជញ្ជាំងខណះដែលពេលនេះវាចង្អុលដល់ម៉ោង ៨:១៣នាទី

        “ កុំតវ៉ាច្រើន! ក្រោកមកលុបមុខលុបមាត់អាលនឹងញ៉ាំអាហារ ពេលព្រឹកយើងធ្វើទុកឲ្យឯងរួចហើយ ” អ្នកជាម្ចាស់ផ្ទះតឿនដោយបំណងល្អព្រមទាំងហុចកន្សែងនិងច្រាស់ដុះធ្មេញមួយឲ្យលូណា ។ នាងក្រមុំទទួលហើយក៏ងូតទឹករៀបចំខ្លួន បន្ទាប់មកទើបមកញ៉ាំអាហារពេលព្រឹកជាមួយគ្នា ។

        ថ្លែងពីណាមជុននិងជុងគុគ ពេលនេះពួកគេក៏កំពុងអង្គុយញ៉ាំអាហារពេលព្រឹកដែរដែកមាននំប៉័ងនិងកាហ្វេម្នាក់មួយកែវ ងាយៗហើយលឿនទាន់ចិត្តទៀត ចំណាយពេលត្រឹមតែ ៥នាទីបានញ៉ាំហើយ ។

        “ អាជុនយើងសួរឯងមួយមើល៍! កាលឯងតាមស្រលាញ់លូណាដំបូង ឯងទៅធ្វើអីខ្លះ?? ” ជុងគុគចង់បានការណែនាំពីមិត្តភក្តិខ្លះ គេឆ្លងកាត់បទពិសោធន៍មុន ដូច្នេះគេប្រហែលជាអាចនឹងដឹងច្រើនហើយបើល្មមអាចសាកល្បងបាន គេនឹងអនុវត្តយកទៅញ៉ែអ្នកជិតខាងមិនខានទេ

        “ ងាយៗ កាលស្រលាញ់ដំបូងយើងចូលចិត្តហៅលូណាស្រីភ្នែក ៤ព្រោះនាងពាក់វ៉ែនតា ហើយយើងតាមបង្អាប់និងញ៉ោះនាងលេងរាល់ថ្ងៃ យូរៗក៏មានអារម្មណ៍ល្អលើគ្នាហើយបន្ទាប់មកក៏ស្រលាញ់គ្នាតែម្តងទៅ ” ប្រវត្តិស្នេហារបស់ពួកគេស្តាប់ទៅហាក់ឆាប់យល់ចិត្តគ្នាខ្លាំងណាស់ ស្តាប់មកងាយពិតមែន ងាយជាងទៅបោះបាយបិណ្ឌទៀតតែសម្រាប់ជុងគុគវិញ គេយល់ថាគេមិនអាចអនុវត្តក្បួននេះបានទេ

បង្ក្រាបស្នេហ៍នារីបេះដូងដែកWhere stories live. Discover now