ភាគ ១: មានអីឲ្យប្លន់?

1.5K 57 4
                                    

        ~ smooth like butter like criminal under cover... ~ ជុងគុគអារម្មណ៍ល្អច្រៀងផងបើកឡានផង តម្លង់អារ៉ាឲ្យថ្លង់មិនឲ្យគេងលក់ឯភ្នែកគេក៏ដៀងមើលនាងតិចៗដែរព្រោះចង់ដឹងថានាងទ្រាំស្ដាប់សំឡេងគេឬអត់តែផ្ទុយទៅវិញអារ៉ាគេងលក់មែនទែនហើយមិនមែនធ្វើពុតជាគេងនោះទេ បើនាងមិនទាន់គេងពេលនេះគេអាចនឹងត្រូវ ៤-៥ ដៃក៏ថាបានដែរ ។
       
        “ មុខមានមន្តស្នេហ៍ណាស់យើងហ្នឹង សូម្បីពេលគេងក៏មើលទៅនៅតែស្អាតដែរ ” ជុងគុគនិយាយតិចៗហើយក៏ញញឹមតែឯងតាមលក្ខណ:មនុស្សដែលមានក្តីសុខ ។ 
       
        ទម្រាំតែបើកឡានមកដល់ផ្ទះជួលវិញវាយប់ជ្រៅណាស់ទៅហើយ ជុងគុគប្រុងដាស់ស្រីឆ្នាស់តែដោយសារឃើញនាងគេងលក់ស្រួលពេកក៏ខ្ជិលដាស់វិញ ។ ឆ្លៀតឱកាសឃើញរាងតូចគេងលក់បែបនេះ កំលោះធ្មេញទន្សាយក៏ទាញទូរស័ព្ទរបស់ខ្លួនមកថត selfie ធ្វើ style ខ្ជីតខ្ជូតតែឯងហើយថតបានច្រើនប៉ុស្តិ៍ទៀតផង ។
       
        “ អារ៉ា! អារ៉ា! ភ្ញាក់ឡើង! ដល់ផ្ទះហើយណា៎! គេងនៅក្នុងនេះយូរពេកប្រយ័ត្នឈឺជើងទៅ! ” បន្ទាប់ពីថតរូបអស់ចិត្តអស់ចង់ ជុងគុគក៏ដាស់អារ៉ាឲ្យភ្ញាក់ឡើងព្រោះនាងគេងលើឡានជាង ២ម៉ោងហើយ បើនៅយូរទៀតអាចនឹងស្រពន់ជើងក៏ថាបានដែរ (ក្រែងលោស្រពន់ចំណេញអូនគុក
គបានបីគេទៀត><) ។ ស្រីតូចងើបមកក៏យកដៃញី
ភ្នែកតិចៗព្រោះមិនទាន់អស់ងងុយនៅឡើយកំពុងតែយល់សប្តិយល់សូងឥលូវក៏មកដល់ផ្ទះវិញ ។

        “ ដល់ផ្ទះលឿនម៉េះ?? ដេកមិនទាន់ឆ្អែតផង ” អារ៉ានិយាយទាំងនៅស្ងាបព្រោះយប់ជ្រៅហើយងងុយពិតមែន
       
        “ ចង់នៅដល់ស្មើណា?? បើងើបមិនរួចចាំគេបីចឹង ”
       
        “ អឺ ងើបហើយៗ ” នាងក៏ស្ទុះចុះពីឡានយ៉ាងលឿនរកតែជុងគុគបីសិនមិនទាន់
       
        “ អរគុណហើយដែលជូនមកផ្ទះ ” ទោះស្អប់ទៅមិនចូលចិត្តតែក៏មិនភ្លេចពោលពាក្យអរគុណទៅកាន់គេដូចគ្នា
       
        “ បាទសំណព្វចិត្ត! ” ជុងគុគញញឹមផ្អែមហើយក៏យកដៃច្បិចថ្ពាល់អារ៉ា
       
        “ សំណព្វជួយ ” ចប់សម្តី នាងតូចក៏រត់មកចាក់សោរបងចូលផ្ទះឯជុងគុគក៏យកឡានទៅទុក ប៉ុន្តែអារ៉ាបែរបែរជារកកូនសោរមិនឃើញទៅវិញ
       
        “ យើងទុកក្នុងនេះច្បាស់ណាស់ ហើយឥឡូវវាទៅណាហើយ?? ” នាងកកាយកាបូបរកមើលសោហើយនៅតែមិនឃើញទៀត ថ្ងៃនេះចំជាស៊យមែនទែនហើយ ត្រូវគេចាប់ថើប free ហើយនៅមកបាត់សោផ្ទះថែមទៀត ។
       
        “ យើងនៅធ្វើអីទៀតហ្នឹង?? ស្មើណាចូលផ្ទះ?? យប់អាធ្រាត្រហើយប្រយ័ត្នអាណាអូសយកទៅម'លោភបាត់ទៅ ” ជុងគុគអើតកតាមរបងមកមើលអារ៉ាថាចូលផ្ទះឬនៅតែបែរជាឃើញនាងនៅមុខផ្ទះដដែលទៅវិញ
       
        “ បាត់សោផ្ទះ! មិនដឹងអាចោរជាប់គុកណាវាលួចទេ ”
       
        “ គេអត់ដឹងទេណា! គេអត់បានរើរុះអីក្នុងកាបូបយើងទេ ”
       
        “ ចុះខ្ញុំថាលោកអ្នកយកមែន?? មិនទាន់បាននិយាយផងរើសដាក់ខ្លួនបាត់ហើយ ”
       
        “ យើងសាក call ទៅសួរមិត្តយើងបន្តិចមើល! មុនពេលចេញពី party គេធ្វើឲ្យកាបូបយើងជ្រុះ ” ជុងគុគចាំបានថាមុនពេលចាកចេញគេធ្វើឲ្យកាបូបនាងធ្លាក់ហើយរបស់របរក៏ជ្រុះពីក្នុងនោះ មិនដឹងថាមានធ្លាក់កូនសោនាងដែរឬអត់ទេព្រោះមិនបានមើលឲ្យសព្វផង
       
        “ Call ស្អី?? ស្មើនេះពួកហ្នឹងទៅផ្ទះដេកអស់ហើយ មើលម៉ោងមើល! ១ ជិត ២ ហើយហ្នឹង ” នាងមិនចង់រំខានមិត្តទេណាមួយពាក់កណ្តាលយប់ទៅហើយ តើអ្នកណានឹងលើកទូរស័ព្ទនោះ? ជុងគុគគិតរកដំណោះស្រាយព្រោះនេះក៏អាចជាកំហុសគេដែរដែលមិនបានមើលឲ្យសព្វ
       
        “ ឥឡូវយើងមកគេងផ្ទះគេសិនមក! ចាំស្អែកចាំគិត ត ទៀត ” គេគ្មានគំនិតអាក្រក់ទេប៉ុន្តែគេបារម្ភពីសុវត្ថិភាពរបស់នាងច្រើនជាង គេម៉េចនឹងបណ្តោយឲ្យនាងនៅក្រៅផ្ទះបានទៅ?
       
        “ មិនទៅដេកទេ! ” អារ៉ាគ្រវីក្បាលញាប់ឆ្មេញ តើអ្នកណាទៅទុកចិត្តបាននោះ? មនុស្សប្រុសស្រីនៅក្នុងផ្ទះតែពីរនាក់ប្រាកដទេដែលថាគេមិនលួចគិតអីផ្តេសផ្តាសលើនាង?
       
        “ នៅហ្នឹងយ័ត្នមានអ្នកប្លន់ ”
       
        “ គ្មានអ្នកណាមកប្លន់ស្អីទេ! ហើយក៏គ្មានអីឲ្យប្លន់ដូចគ្នា ” នាងគិតថាគ្មានចោរឯណាមកប្លន់ទេ បើបរិវេណផ្ទះដែលជួលនៅមានការយាមកាមពីសន្តិសុខត្រឹមត្រូវ អ៊ីចឹងហើយទើបមិនដែលបានភ័យព្រួយពីរឿងនេះ
       
        “ ទុកឲ្យគេអ្នកប្លន់ចឹង” ជុងគុគលេងទឹកមុខកំហូចធ្វើឲ្យនាងឈរឱបដៃមើល
       
        “ ប្លន់អី? ”
       
        “ ប្លន់បេះដូងនោះអី! បេះដូងដែកដែលមិនព្រមស្រលាញ់គេ ” គេស្ញេញចេញធ្មេញទន្សាយទើបនាងសម្លក់ថ្មែ
       
        “ អត់ប្រយោជន៍ណាស់ ”
       
        “ គេយាយមែនណា! គេស្រលាញ់យើងយូរហើយ កាលបានឆ្លើយថា ok? ឬចាំអាយុ ៨០ រៀងខ្លួនបានព្រម?? ”
       
        “ សុខចិត្តនៅលីវ! ”
       
        “ គុគមិនល្អត្រង់ណាមែនទេ បានមិនព្រមស្រឡាញ់គុគ?? ” អ្នកកំលោះនិយាយព្រមទាំងធ្វើទឹកមុខគួរឲ្យអាណិតថែមទៀត
       
        “ មិនដឹង ” ចប់សម្តី នាងក៏អង្គុយឱបក្បាលជង្គង់តែឯងព្រោះអត់សោ នាងមិនអាចចូលផ្ទះបានឡើយទើបជុងគុគនឹកឃើញវិធីមួយ៖
       
        “ មកគេងទីនេះមួយយប់មក! គេសន្យាមែនណា៎ថាគេមិនធ្វើអីយើងទេ ”
       
        “ មុខអ៊ីចឹងទុកចិត្តបានដែរ? នៅសុខៗមកថើបខ្ញុំហើយឥឡូវនៅមកបបួលឲ្យគេងផ្ទះជាមួយគ្នាទៀតព្រឺសម្បុរណាស់ ”
       
        “ ហួយ៎! ថាមិនអីគឺមិនអីហើយសុភាពបុរស ១០០% មើលតែមុខក៏ដឹងដែរ ”
       
        “ ហៅជនឆ្លៀតឱកាសដូចជាត្រូវជាង ”
       
        “ មុខគេឡើងសង្ហា ចេះមកហៅជនឆ្លៀតឱកាសទៅកើតនៀក! ខូច credit ប្រុសស្អាតអស់ហើយ ”
       
        “ អូកាច់:> ”
       
        “ ហើយអត់ងងុយទេអ្ហេស៎?? ម៉ោង ២ ឡូវហើយ ”
ជុងគុគនិយាយព្រមទាំងស្ងាបទៀត នាំអារ៉ានិយាយយូរយ៉ាងនេះហើយនាងនៅមិនពោលថាងុយគេងទៀត សង្ស័យតែគេងលក់លើឡានឆ្អែតហ្មងទើបមិនងងុយបែបនេះ ។

បង្ក្រាបស្នេហ៍នារីបេះដូងដែកWhere stories live. Discover now