Part1/2 : មនុស្សកំដរ

32.5K 453 12
                                    

ថេយ៉ុង Top
ហូស៊ុក Bottom
គីម ថេយ៉ុង & ជុង ហូស៊ុក គេទាំងពីរជាមិត្តនិងគ្នាយូរមកហើយ តែមាននាក់ម្ខាងទៀត ដែលមិនបានទុកថេយ៉ុងជាមិត្តនោះទេ ព្រោះតែថេយ៉ុងមានសង្សាររួចទៅ
ហើយ។
  « អាឡូ មីននី ពេលនេះអូននៅឯណា »
អ៊ុន មីននី ជាសង្សាររបស់ថេយ៉ុង ពួកគេស្រឡាញ់គ្នាយូរមកហើយ តែសម្រាប់នាងវិញ នាងមិនដែលស្រឡាញ់ថេយ៉ុងស្មោះទេ នាងគ្រាន់តែស្រឡាញ់បោកយកលុយរបស់នាយតែប៉ុណ្ណោះ។  
« ថេ ពេលនេះអូនរវល់ខ្លាំងណាស់មិនអាចនិយាយទូរស័ព្ទបានទេ » មីននី និយាយទៅកាន់នាក់ម្ខាងទៀត ដូចជាមានរឿងអ្វីលាក់បាំងចឹង។ 
« នេះយើងខានជួបគ្នាច្រើនថ្ងៃហើយ អូនមិននឹកបងខ្លះទេឬ » ថេយ៉ុង និយាយទាំងហួសចិត្ត ពួកគេខាតជួបគ្នាយូរហើយ តែនាងដូចជាគ្មានពេលសម្រាប់គេសោះ។
  « បានហើយថេអូនរវល់ ចាំតិចទៀតអូន
ខលទៅបងវិញ » ទឺត…និយាយបានតែត្រឹមនេះ នាងក៏រហ័សចុចបិទយ៉ាងលឿន រកតែអ្នកម្ខាងទៀតសួររកហេតុផលមិនបាន។
  « ហ៊ើយ…វាស្អីណាស់ណាទៅវើយ » ថេយ៉ុង និយាយហើយក៏ស្រាប់តែមានគេខលមក។
   « ហេឡូ អាស្វាថ្ងៃនេះមកផឹកទៀតទេ » ស៊ុកជីន ដែលជាសិស្សច្បងរបស់គេ កាលសម័យនូវរៀនជាអ្នកខលមកនាយ។
  « ប្រាកដជាទៅហើយ កំពុងតែមួម៉ៅស្រាប់ផង »
  « នេះកុំប្រាប់ថា ឈ្លោះគ្នាជាមួយសង្សារឯងទៀតវើយ » ស៊ុកជីន និយាយទាំងសើចចុងមាត់ ខលទៅថេយ៉ុងពេលណា ថាមិនដែលឈ្លោះគ្នាជាមួយនិងស្រីរបស់គេនោះ។
   « តិចតួចទេ បានហើយនៅកន្លែងណាប្រាប់មក »
  « កន្លែងដដែល »
   « បន្តិចទៀតខ្ងុំទៅដល់ » ទឺត… ទូរស័ព្ទក៏ផ្តាច់។ 20នាទីថេយ៉ុងក៏ជិះមកដល់clubដែលជាកន្លែងប្រចាំរបស់គេ ពេលចូលទៅដល់ក៏ឃើញបងៗរបស់គេចាំស្រេច។
  « កម្ម៉ង់អីហើយឬនៅ » ថេយ៉ុង ដាក់គូទអង្គុយភ្លាម ក៏សួរទៅបងៗគេភ្លាម។
 « រួចហើយ តោះផឹកទៅ » យ៉ុនហ្គី និយាយហើយ ក៏នាំគ្នាផឹកម្នាក់ពីរបីកែវ ក៏មាននាក់ចាប់ផ្តើមនិយាយឡើង។
 « នែ៎អាថេ យើងសួរឯងតាមត្រង់ ហេតុអីក៏ឯងស្រលាញ់នាងម្នាក់និងម្ល៉េះ ទាំងដែលនាងមិនដែលស្រលាញ់ឯងស្មោះទេ » ជីមីន និយាយទៅកាន់អ្នកម្ខាងទៀត ដែលអង្គុយមិននិយាយអី គិតតែពីលើកកែវស្រាលើកដាច់ៗ។ 
« Hyung តែងតែនិយាយបែបនេះរហូត ខ្ញុំប្រាប់ហើយថានាងមិនដូចបងគិតនោះទេ នាងស្រឡាញ់ខ្ញុំ មិនមែនស្រលាញ់លុយខ្ងុំទេ » យ៉ុនហ្គី និង ជីមីន តែងតែប្រាប់ថេយ៉ុងរហូត ថាស្រីម្នាក់និងមិនដែលស្រលាញ់គេនោះទេ តែមានតែនាយទេ ដែលមិនជឿពាក្យសម្តីបងៗរបស់គេ។
« អឺ! តែចាំមើលពេលដែលឯងដឹងការពិតកុំមកស្តាយក្រោយឲ្យសោះ » ពួកគេឈប់និយាយ ហើយក៏ផឹកបន្តបានបន្តិច ស្រាប់តែថេយ៉ុងងាកទៅឃើញមនុស្សស្រីប្រហែលៗដូចជាសង្សាររបស់គេ ទើបគេដើរទៅចាប់ដៃរបស់នាងឲ្យបែរមកខ្លួន អ្វីដែលធ្វើឲ្យគេបើកភ្នែកធំៗនោះគឺ...
« មីននី ម៉េចក៏អូនមកទីនេះ ក្រែងអូនប្រាប់បងថារវល់មិនចឹង » ថេយ៉ុង ស្ទើរតែមិននិងភ្នែកថា មនុស្សស្រីដែលគេស្រលាញ់រាំឱបថើបគ្នាជាមួយប្រុសផ្សេងទៅវិញ អ្វីដែលមិនគួរឲ្យជឿបំផុត ពេលគេខលទៅនាង នាងបែរជាថារវល់ តែនេះឬ អ្វីដែលនាងថារវល់នោះ កំពុងតែឱបថើបជាមួយប្រុសថ្មីនិងមែនទេ?
« ថេយ៉ុង ម៉េចក៏បងនៅទីនេះ »  មីននី សួរទៅថេយ៉ុងទាំងរដាក់រដុប ភ័យមិនស្ទើរទេ ពេលត្រូវនាយមកឃើញគេនៅជាមួយនិងប្រុសថ្មីបែបនេះ។
« បងទេដែលត្រូវសួរអូន ចុះអាម្នាក់និងជាអ្នកណា? » នាយសំដៅលើប្រុសដែលកំពុងតែឱបចង្គេះរបស់នាង។
« សង្សារថ្មីរបស់អូន » មីននី  នាងឆ្លើយហីៗ ហាក់មិនខ្វល់ពីទឹកមុខរបស់គេ ដែលកំពុងតែស្លុងនិងពាក្យសម្តីរបស់នាង។
« ចុះបង នេះកុំប្រាប់ថាអូនមិនបានស្រលាញ់បង តែអូនស្រឡាញ់លុយរបស់បង អូនមិនបានស្រឡាញ់បងទេហ្ហេស » ថេយ៉ុង សួរទៅកាន់នាងទាំងហួសចិត្ត តែក៏មិនបានឈឺចាប់ស្អិតទ្រូងអ្វីឡើយ រាល់ដងគេល្ងង់ខ្លួនឯង ដែលត្រូវឲ្យនាងបោកគេបានយ៉ាងងាយ ទាំងដែលបងៗរបស់គេធ្លាប់និយាយប្រាប់ជាច្រើនលើកច្រើនសារ តែគេនៅតែមិនជឿ ដល់ឥឡូវទើបជឿ ឮ
ពេញៗត្រចៀកបែបនេះ អ្នកណាមិនជឿនោះ។
«មែនហើយ ដូចដែលលោកស្តាប់ឮ បើលោកដឹងហើយ យើងបែកគ្នាទៅ តោះបងសម្លាញ់ »  នាងនិយាយក៏ដឹកដៃប្រុសរបស់នាងចេញទៅ ទាំងមិនខ្វល់ពីរាងក្រាស់អីបន្តិច ព្រោះនាងបានពីគេគ្រប់គ្រាន់ហើយ ហើយពេលនេះ នាងក៏រកបានអ្នកថ្មី ទៅខ្វល់និងគេធ្វើអីទៀត។
« យ៉ាងម៉េច យើងប្រាប់ហើយមិនជឿ ឥលូវឃើញហើយមែនទេ? » ជីមីន ដើរមកនិយាយពេលដែលឃើញគ្រប់យ៉ាងកើតឡើងមិញនេះ។
« បងកុំមកជាន់បន្ថែមបានទេ » ថេយ៉ុង ងាកមកសម្លក់មុខរបស់នាយ មនុស្សកំពុងតែខូចចិត្តផង មកជាន់បន្ថែមទៅកើត។
« កុំខ្វល់ច្រើនអី តោះទៅផឹក ដើម្បីបំភ្លេចរឿងអាក្រក់ៗថ្ងៃនេះចោលឲ្យអស់ » យ៉ុនហ្គីដើរមកជិតថេយ៉ុងរួចនិយាយ ហើយពួកគេក៏បន្តផឹកម្នាក់បួនប្រាំកែវ ផឹកបានតែបន្តិច ថេយ៉ុងក៏ងើបទៅផ្ទះវិញ ព្រោះមិនចង់នៅបន្តទៀត គេក៏បើកឡានទៅខនដូរមិត្តភក្តិរបស់គេ។
    តុក តុក តុក
« ថេយ៉ុង មកបានយ៉ាងម៉េចហ្នឹង នេះយប់ជ្រៅហើយ »  ជុង ហូស៊ុក  ជាមនុស្សដែលលួចស្រលាញ់ថេយ៉ុងយូរ មកហើយ តែមិនហ៊ានសារភាព ខ្លាចនាយមិនស្រលាញ់គេវិញ ទើបសុខចិត្តលាក់អារម្មណ៍ម្នាក់ឯង បើសិនជាប្រាប់នាយហើយ ហើយនាយស្អប់គេថែមនោះ អាចធ្វើឲ្យមិត្តភក្តិបែកបាក់បាន ស្នេហាខុដធម្មជាតិ ទើបគេមិនហ៊ានប្រាប់ទៅនាយ ខ្លាចថានាយអាចជាស្អប់គេ។
« ខ្ញុំមកលេងឯងនិងណា » ថេយ៉ុង  និយាយហើយ ក៏ដើរទៅដេកលើពូកតែម្តង។
« នេះកុំប្រាប់ថាខូចចិត្តរឿងសង្សាររបស់លោកទៀត ថេយ៉ុង » ហូស៊ុក សួរទៅនាយ ព្រោះពេលដែលនាយមករកគេពេលណា ឮរអ៊ូតែរឿងស្រីរបស់គេរហូត។
« មានតែឯងទេ ដែលយល់ចិត្តខ្ងុំជាងគេ » មែនហើយ ឲ្យតែពេលខូចចិត្តម្តងៗ នាយតែងតែមករកមិត្តរបស់គេ ខ្លះក៏មានស៊ីគ្នាបន្តិចបន្តួចដែរ។
« ឆាប់ងើបទៅងូតទឹកទៅ បើនៅបែបនេះខ្ញុំមិនឲ្យនៅទេ » ហូស៊ុក ចូលទៅទាញនាយឲ្យងើបឡើង ដើម្បីទៅសម្អាតខ្លួន។
« ក៏បាន មកវិញឯងត្រូវមិនខាន »ងាកមកញញឹមកំហូចដាក់រាងតូច រួចហើយក៏ចូលទៅបន្ទប់ទឹកសម្អាតខ្លួន។
« គេគិតថាខ្ញុំជាស្អី ជារបស់លេងមែនទេ? » 10នាទីក្រោយ ថេយ៉ុងក៏ចេញពីបន្ទប់ទឹកវិញ ដោយមានតែកន្សែងរុំល្វែងក្រោមតែប៉ុណ្ណោះ ធ្វើឲ្យអ្នកដែលអង្គុយសម្លឹងមើលទៅនាយដើរចេញមកឡើងភ្លឹក ស្ទើរភ្លេចដកដង្ហើមទៅហើយ ជាមួយនិងក្បាលពោះមើលទៅ sexy ខ្លាំងណាស់ ទោះបីជាគេធ្លាប់ឃើញច្រើនដងក៏ដោយ តែលើកនេះវាច្បាស់ជាងរាល់ដងទៅទៀត។
 
            រងចាំភាគបន្ត…..
 
#ថេយ៍ស៊ី

🔞SHORT NOVEL🔞 Where stories live. Discover now